Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Messi រកបាន ២គ្រាប់​ពេល​ Barcelona បំបាក់​ Sevilla ៤-១ (Video Inside)

$
0
0

ក្រុងម៉ាឌ្រីដៈ ខ្សែប្រយុទ្ធជួរមុខ Lionel Messi បំប៉ោងសំណាញ់ទី សម្រេចបាន ២គ្រាប់ម្នាក់ឯង នៅនាទីទី៤៤ និង ៥៦ ពេលដែលក្រុមភ្ញៀវ អ្នកមានបុណ្យ FC Barcelona លុតក្រុមម្ចាស់ផ្ទះ Sevilla ដោយលទ្ធផល ៤-១ យប់មិញនេះប្រចាំ សប្តាហ៍ទី២៣ ក្នុង La Liga របស់អេស្ប៉ាញ ក្រោមមេឃភ្លៀងរលឹម ។

បូកទាំងពីរគ្រាប់នេះទៀត តារាបាល់ទាត់ ជនជាតិអាហ្សង់ទីន វ័យ២៦ឆ្នាំ Messi រកបានគ្រាប់បាល់ស៊ុត បញ្ចូលទីសរុប បានចំនួន២១ គ្រាប់សម្រាប់អ្នកមាន  បុណ្យមួយនេះក្នុងរដូវកាលថ្មី ឆ្នាំ២០១៣-២០១៤ បើទោះបីជាមិនឈ្នះពាន កីឡាករលេងល្អ(FIFA Ballon DÓr) ប្រចាំឆ្នាំ ២០១៣ក៏ដោយ ដោយពាននេះបានធ្លាក់ទៅលើ ដៃខ្សែប្រយុទ្ធលេខ១ របស់ Real Madrid, Cristiano Ronaldo ។

ការដាក់សម្ភាធយ៉ាងធ្ងន់ធ្ងរ នៅដើមតង់ទី១បានធ្វើឲ្យ Barcelona របូតមួយគ្រាប់មុន នៅនាទីទី ១៥ពីការធ្វើបានសម្រេច ដោយកីឡាករ Alberto Moreno មុនពេលខ្សែមប្រើ Alexis Sanchez ជួយឲ្យ Barca តាមបានស្មើវិញនៅនាទី៣៤ នៅមុនពេល Messi រកបាន២គ្រាប់ និងខ្សែបម្រើ Cesc Fabregas រកបានគ្រាប់ទី៤ នៅនាទី៨៨ ។ ការទទួលបាន៣ ពិន្ទុនាយប់មិញនេះ បានជួយឲ្យ Barcelona ឡើងទៅឈរនៅកំពូលតារាង La Liga ជាបណ្តោះអាសន្នវិញដោយមាន ៥៧ពិន្ទុរហូតដល់ទៅ៣ក្រុម មានទាំង Barca, Real Madrid និង Atletico Madrid ក្នុងនាមជាក្រុមដែលមាន សំណល់បាល់ច្រើនជាងគេ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles