ក្រុងមែនឆេស្ទើៈ ក្រុមការពារតំណែង ជើងឯក Manchester United នៅតែមិនបានបំបាក់ Fulham បានដដែល បើទោះ ស្ថិតនៅកីឡដ្ឋាន Old Trafford របស់ខ្លួនក៏ដោយកាលពីយប់មិញនេះ ដោយរក្សាលទ្ធផល បច្ចេកទេស ២-២ ក្រោយពី បញ្ចប់ពេញម៉ោង ។
ការប្រកួតបញ្ចប់ក្នុងព្រឹត្តិការណ៍ធំ Premier League ប្រចាំសប្តាហ៍ទី២៥រដូវកាល ឆ្នាំ២០១៣-២០១៤ ក្រុមរបស់ លោកអាចមានលទ្ធភាព រកបានតែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីសប្តាហ៍មុនបានបាត់ ៣ពិន្ទុនៅផ្ទះក្រុម Stoke City ដោយ លទ្ធផល ២-១ដ៏ជូរចត់នៅក្រៅផ្ទះពី២៥ប្រកួត កន្លងមក Man Utd កំណត់ត្រាឈ្នះបាន១២ដង ស្មើ៥ដង និងចាញ់ ៨ដង ទើបតែមាន៤១ពិន្ទុ នៅឡើយទេ បន្តឈរនៅលេខរៀងទី៧ដដែល ។
ការបរាជ័យផ្ទួនៗរបស់ Man Utd នៅជិតផុតរដូវកាលនេះ បានធ្វើឲ្យក្រុមមួយនេះចាញ់ ពិន្ទុក្រុមដែលកំពុងកាន់កាប់កំ ពូលតារាង Chelsea ១៥ពិន្ទុ ស្របពេលដែលនៅសល់តែ១៣ ប្រកួតតែប៉ុណ្ណោះនឹងបិទ Premier League ហើយ នោះ ហើយនឹងកៅអីសម្រាប់ លេងនៅ Champions ក៏ដូចជាកៅអីនៅ UEFA Cup ក៏នៅឆ្ងាយផងដែរ ដោយ Man Utd ត្រូវ ធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Arsenal នៅរាត្រីថ្ងៃព្រហស្បតិ៍ ខែកុម្ភៈ ឆ្នាំ២០១៤ក្នុងសប្តាហ៍ជាបន្ត ។
ខ្សែប្រយុទ្ធលំដាប់លេខ១ប្រចាំក្លឹប Robin van Persie ជាអ្នកស៊ុតគ្រាប់តាមស្មើ ១-១ នៅនាទីទី៧៨ ក្រោយពេល ដែលកីឡាករ Steve Sidwell បានស៊ុតគ្រាប់នាំមុខឲ្យ Fulham នៅនាទីទី១៩ តែត្រូវបានមិត្តរួមក្រុម Michael Carrick ស៊ុតគ្រាប់ទី២ឲ្យ Man Utd វិញនៅនាទី៨០ នៅមុនពេលរបូតមួយគ្រាប់វិញនៅនាទី៩០នោះ ស្របពេល ដែលក្រុម ម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវ Everton ១-០ទាំង ប្រផិតប្រផើយពីធ្វើបាន សម្រេចដោយកីឡាករ Emmanuel Adebayor នៅនាទី៦៥ ៕