Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Hazard ចង់​លេងឲ្យ​ដល់​ចំណុច​កំពូលដូច​ Messi និង Ronaldo (Video Inside)

$
0
0

ក្រុងឡុងដ៍ៈ ខ្សែបម្រើ ក្លឹបតោខៀវ Chelsea កីឡាករ Eden Hazard ចង់លេងបាល់ឲ្យ ឈានដល់ចំណុចកំពូល ដូចទៅនឹង កីឡាករល្បី Lionel Messi និង Cristiano Ronaldo នៅពេលអនាគត ។

តារាបាល់ទាត់អន្តរជាតិ ប៊ែលហ្ស៊ិក វ័យ២៣ឆ្នាំខាងលើរូបនេះ បានប្រាប់ BBC ឲ្យដឹងថា “កីឡាករទាំងពីរនេះ មាន Messi និង Ronaldo គឺជាមនុស្សស្ថិត នៅក្នុងដួងចិត្តខ្ញុំ និងគួរឲ្យចង់ធ្វើត្រាប់ តាមណាស់ ជាពិសេស ចង្វាក់នៃការ គ្រប់គ្រងបាល់ និងញាក់ជាដើម ។ មួយវិញទៀតពួកគេ ទាំងពីរនាក់តែងតែ រកគ្រាប់បាល់បំប៉ោង សំណាញ់ទីពី១, ២ និង៣គ្រាប់ជានិច្ច ក្នុងមួយប្រកួត ។

Hazard បានបន្តថា “វាត្រូវធ្វើការខ្លាំងណាស់ ទម្រាំតែដូចកីឡាករឆ្នើម របស់ក្លឹប Barcelona និង Real Madrid តែខ្ញុំនៅតែ មានសង្ឃឹម និងជឿជាក់ថា ថ្ងៃណាមួយនឹង មានថ្ងៃនោះដែរ ព្រោះអីខ្ញុំក៏នៅក្មេង នៅឡើយ ហើយ ចំណុចដែលសំខាន់គឺ ស្ថិតនៅលើខ្លួនខ្ញុំផ្ទាល់ គឺខិតខំប្រឹងហ្វឹកហាត់ ឲ្យមែនទែន” ។

Eden Hazard ដែលបានផ្លាស់ចេញពី ក្លឹប Lille របស់បារាំងមកចូលរួម លេងឲ្យក្លឹប Chelsea របស់អង់គ្លេស នា ឆ្នាំ២០១២ ក្រោមកញ្ចប់ថវិកា ៣២លានផោននោះ បានកំពុងតែសាងកេរ្តិ៍ឈ្មោះ របស់ខ្លួនគួរឲ្យកត់ សម្គាល់នាដើមរដូវកាលថ្មីឆ្នាំ ២០១៣-២០១៤នេះ តាមរយៈការស៊ុតបញ្ចូលទី បានចំនួន១១គ្រាប់ ពីការចូល លេងបាន៣៤ប្រកួត និងក៏បានត្រៀមខ្លួន រួចស្រេចផងដែរក្នុងការ ជួយក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិកក្នុង ព្រឹត្តិការណ៍ World Cup 2014នៅប្រេស៊ីលទៀតផង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles