Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ចេញ​ប្រកាស​ច្បាប់​ថ្មី ការពារ​អាយុជីវិត​កីឡាករ

$
0
0

ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់ កម្ពុជាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ កន្លងមកនេះបាន ចេញសេចក្តីប្រកាសក្នុង ការបង្កើតច្បាប់ហាមឃាត់ថ្មី មួយសម្រាប់កីឡាករ ប្រដាល់ទូទាំងប្រទេស ពេលឡើងសង្វៀនប្រកួត មិនឲ្យប្រើស្នៀតកែង និងជង្គង់ហួស ពីដែនកំណត់ ដើម្បីជៀសវាងមាន គ្រោះថ្នាក់ដល់អាយុជីវិត ។ការប្រើស្នៀតកែងត្រូវបាន ហាមដាច់ខាតមិនឲ្យ វាយពុះពីលើក្បាល និងវាយពីខាងក្រោយ ក្រៅពីកន្លែង សំខាន់ទាំងពីរនេះ គឺអាចវាយបានទាំងអស់ ។សហព័ន្ធប្រដាល់កម្ពុជាបាន សម្រេចពង្រឹងបទបញ្ជា ប្រកួតក្បាច់ប្រដាល់បុរាណខ្មែរ ឲ្យកាន់តែតឹងតែងជាងមុន ដើម្បីដេញជើង អ្នកប្រដាល់ដែលកំហូច ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់កម្ពុជាបាន ផ្ដល់បទសម្ភាសន៍ ការចេញច្បាប់ថ្មីនេះ ដើម្បីជួយកាត់បន្ថយនូវ គ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អាយុជីវិត ឬពិការភាពថែមទាំងទប់ ស្កាត់បាតុភាពមិនប្រក្រតី ។ សហព័ន្ធបានសម្រេច ដោយចាត់ទុកថា ជាកំហុសបច្ចេកទេស ទើបហាមឃាត់ដាច់ខាត មិនឲ្យវាយកែងពី ក្រោយចាប់ពីគល់កញ្ចឹងក រហូតដល់លើ និងហាមមិនឲ្យ វាយកែងលើបន្ទូល ក្បាលគូប្រកួត ។

លោកបន្តថា ការប្រើជង្គង់វិញ ហាមមិនឲ្យវាយជង្គង់ ពីមុខចាប់ពីក្រោមផ្ចិតចុះ មកដល់ប្រដាប់ការពារ ប្រដាប់ភេទរបស់គូប្រកួត ។ ការប្រើជង្គង់ទៅបុកភ្លៅ គូប្រកួតផ្នែកខាងក្នុងក៏ ត្រូវបានហាមដាច់ខាតដែរ ព្រោះវាអាចចំប្រដាប់ ការពារប្រដាប់ភេទធ្វើឲ្យ ប៉ះពាល់ដល់ប្លោកនោម ។

លោកបានបន្ថែមទៀតថា ក្នុងច្បាប់ថ្មីនេះក៏មាន សម្រាប់អាជ្ញាកណ្តាលដឹកនាំ លើសង្វៀនប្រកួតដែរ ដោយចែកចែញជា ៣ចំណុចធំៗថា ទី១ បើមានភាពមិនប្រកតី កើតឡើងចាប់ពីទឹកទី១ រហូតដល់មុនបញ្ចប់ទឹកទី៥ អាជ្ញាកណ្តាលត្រូវមក សួរព័ត៌មានពីចៅក្រមទាំង៥រូប និងពិគ្រោះយោបល់ពី ប្រធានវិនិច្ឆ័យជាមុនសិន ដើម្បីធ្វើការសម្រេច ហើយទី២ ហាមដាច់ខាត ការសម្រេចលទ្ធផលអត្តនោមតិ របស់អាជ្ញាកណ្តាលដោយ ពុំទាន់មានការសម្រេច លទ្ធផលជាផ្លូវការពី ប្រធានវិនិច្ឆ័យ និងទី៣ អាជ្ញាកណ្តាល និងចៅក្រមដែលអនុវត្តន៍ ផ្ទុយទៅនឹងបទបញ្ជានេះ ត្រូវទទួលរងនូវ ការដាក់វិន័យ ពីសហព័ន្ធកីឡាប្រដាល់កម្ពុជា ស្របតាមច្បាប់ បទបញ្ជាផ្ទែក្នុង ៕ 


Viewing all articles
Browse latest Browse all 4895

Trending Articles