បន្ទាប់ពីចំណាយរយៈពេលអស់ ៦ខែក្នុងការជ្រើសរើស នាយកប្រតិបត្តិថ្មីនោះ (CEO) នៅពេលនេះ ក្រុមហ៊ុន Microsoft បានប្រកាសតែងតាំងលោក Satya Nadella ជានាយកប្រតិបត្តិថ្មី ជំនួសលោក Steve Ballmer ដែលនឹងត្រូវចូលនិវត្តន៍។
យោងតាមសារព័ត៌មាន CNN និង CNET បានឲ្យដឹងថា លោក Satya Nadella ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មី ចំណែកលោក Bill Gates បានលាឈប់ពីប្រធាន ក្រុមប្រឹក្សាភិបាល និងត្រូវធ្វើជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យា ហើយលោក John Thompson ត្រូវបានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលជំនួសលោក Gates ។
លោក Nadella គឺជាអនុប្រធានប្រតិបត្តិរបស់ Microsoft ដែលទទួលបន្ទុកផ្នែក Cloud និង Enterprise ហើយបើគិតមកដល់ពេលនេះ លោក បានបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft អស់រយៈពេល ២២ឆ្នាំ៕