កាលពីខែមករា កន្លងទៅក្រុមហ៊ុន LG បានប្រកាសជាផ្លូវការថា ខ្លួននឹងបង្ហាញ LG G Pro 2 នៅក្នុងថ្ងៃណាមួយក្នុងខែកុម្ភៈ ដោយឡែកនៅពេលនេះ ក្រុមហ៊ុនក៏បានបង្ហើប ឲ្យដឹងពីលក្ខណៈពិសេស មួយចំនួនរបស់ G Pro 2។
យោងតាមការប្រកាស នៅលើប្លក់របស់ LG បានឲ្យដឹងថា G Pro 2 មានកាមេរ៉ា ១៣មេហ្គាភិចសែល រួមនឹងបច្ចេកវិទ្យាថ្មី OIS Plus។ នៅក្នុងសេចក្ដីប្រកាស ក្រុមហ៊ុនបានបញ្ជាក់ធ្ងន់ថា LG G Pro 2 អាចថតវីដេអូបានក្នុងកម្រិត 4K ដែលជាកម្រិតវីដេអូមួយខ្ពស់(3840 x 2160 ភិចសែល)។
គួរបញ្ជាក់ផងដែរថា ព័ត៌មានចុងក្រោយបានឲ្យដឹងថា LG G Pro 2 អាចនឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2014 (ចម្លោះថ្ងៃ ២៤-២៧ ខែកុម្ភៈ) នៅក្នុងទីក្រុង Barcelona៕