ក្រុមហ៊ុនស្រាវជ្រាវកូរ៉េ KDB Daewoo បានផ្ញើនូវលក្ខណៈពិសេសរបស់ iPhone 6 និង Samsung Galaxy S5 ទៅកាន់អតិថិជន របស់ខ្លួនកាលពី ថ្ងៃចន្ទម្សិលមិញនេះ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម។
យោងតាមសារព័ត៌មានក្នុង ស្រុកកូរ៉េបានឲ្យដឹងថា ក្រុមហ៊ុន KDB Daewoo បានផ្ញើនូវលក្ខណៈពិសេស iPhone 6 ទៅកាន់អតិថិជនរបស់ខ្លួន ដោយបានបញ្ជាក់ថា iPhone 6 មានអេក្រង់ពីប្រភេទ គឺមួយមានអេក្រង់ ទំហំចន្លោះពី ៤.៧អ៊ីង ទៅ ៤.៨អ៊ីង ចំណែកមួយទៀត គឺមានអេក្រង់ទំហំ ៥.៥អ៊ីង ប្រើ iOS 7.2 ឬ iOS 8។ ប្រភពដដែលបានបញ្ជាក់ថា អេក្រង់របស់ iPhone 6 ត្រូវបានបញ្ចូល នូវជាតិអុកស៊ីដ និងស័ង្កសី។
ចំណែក Samsung Galaxy S5 វិញ ត្រូវបានប្រភពខាងលើបញ្ជាក់ថា អេក្រង់មានទំហំចាប់ពី ៥.២អ៊ីង ទៅ៥.២៥អ៊ីង កាមេរ៉ាទំហំ ១៦មេហ្គាភិចសែល និងប្រើ Android 4.4។
ពេលវេលានៃការបង្ហាញខ្លួន Samsung Galaxy S5 ត្រូវបានបញ្ជាក់ថា នៅចន្លោះត្រីមាសទី១ទី២ ចំណែក iPhone 6 នៅចម្លោះត្រីមាសទី២ទៅ៣៕