Quantcast
Channel: www.lookingtoday.com
Viewing all 4895 articles
Browse latest View live

iPhone 6 នឹងចេញលក់​ជាផ្លូវការ​នៅខែ​ សីហា ជាមួយ​អេក្រង់​ធំពិតៗ

$
0
0

ប៉េកាំង, (ស៊ិនហួ)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បី បំផុតនៅលើ សកលលោក គឺ Apple នឹងចេញ លក់ជាផ្លូវការនូវ ទូរស័ព្ទជំនាន់ថ្មី ចុងក្រោយ របស់ខ្លួន ក្នុងខែសីហា ខាងមុខនេះ ដែលវាជាការ ធ្វើឡើងមុនពេល កំណត់មួយខែ ដូចដែលអ្នកតាមដាន នានាធ្លាប់បានរំពឹងទុកនោះ។

តាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃចន្ទ ទី១២ ខែឧសភា នេះថា iPhone 6 ដែលមាន អេក្រង់ទំហំ ១១,៩ សង់ទីម៉ែត្រ (៤,៧ អ៊ីញ) នឹងត្រូវចេញលក់ នៅខែសីហា ឆ្នាំ ២០១៤ នេះ ប៉ុន្តែគ្មាននរណាដឹងថា តើទីផ្សារមួយណា មានសិទ្ធិយកវា មកដាក់លក់មុនគេ នោះទេ។ ដោយឡែក iPhone អេក្រង់ ១៣,៩ សង់ទីម៉ែត្រ ( ៥,៥ អ៊ីញ) ឬ ១៤,២ សង់ទីម៉ែត្រ (៥,៦ អ៊ីញ) នឹងត្រូវចេញលក់នៅខែកញ្ញា ដូចកាលពីពេលចេញ លក់ iPhone 5 ផងដែរ។

ភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុន ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ស៊ិនហួថា ម៉ូឌែល iPhone 6 ដែលមានទំហំអេក្រង់ ៥,៥ អ៊ីញ និង ៤,៧អ៊ីង នឹងត្រូវផលិតចំនួន ៨០លានគ្រឿង ក្នុងតំណាក់កាលដំបូងឆ្នាំ ២០១៤ នេះ។

ក្រុមជំនាញឧស្សាហកម្មនានា បានលើកឡើងថា ការបង្កើនទំហំអេក្រង់ធំ ជាងមុនរបស់ iPhone នឹងអាចទាក់ទាញ ការគាំទ្រខ្លាំង ជាងមុខទៀត ពីអតិថិជន ដើម្បីប្រកួតប្រជែង នឹងក្រុមហ៊ុនយក្ស Samsung ព្រោះកន្លងមកអ្នកគាំទ្រ Apple បានទាមទារឲ្យ ក្រុមហ៊ុននេះ ផលិតទូរស័ព្ទអេក្រង់ធំ ជាងសព្វថ្ងៃនេះ៕


ក្រុមបាល់ទាត់​ស្ថាបនាលីមីតធីត បំបាក់ក្រុមលីហួរ ក្នុងលទ្ធផល​បច្ចេកទេស ៤-១

$
0
0

ភ្នំពេញៈ ក្រុមបាល់ទាត់លីហួរគ្រុប (ហាងដូរលុយ) បានស្ពឹកមុខយ៉ាងខ្លាំង បន្ទាប់ពីការបរាជ័យ ក្រោមថ្វីដៃក្រុមបាល់ទាត់ ស្ថាបនាលីមីតធីត ក្នុងលទ្ធផលបច្ចេកទេស ៤-១ ក្នុងការប្រកួតដណ្តើម ពានរង្វាន់សមាគមន៍គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឆ្នាំ២០១៤ កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០១៤ នេះ នៅលើទីលានពហុកីទ្បដ្ឋានជាតិ ស្តាតចាស់ ។

ការប្រកួត រវាងក្រុមទាំងពីរ នៅដើមតង់ទី១ លេងបានស៊ីចង្វាក់គ្នាល្អ ទាំងការបញ្ជូនបាល់ឲ្យគ្នាជាដើម ។ ទោះជាយ៉ាងណានៅក្នុងនាទីទី១៥ ដំបូងក្រុមលីហួរ បានបំបែកពង់មាន់មួយគ្រាប់ ធ្វើបានសម្រេច ដោយកីទ្បាករពាក់អាវ លេខ១២ ។ចំពោះការនាំមុខមួយគ្រាប់ របស់ក្រុមលីហួរនេះ បានធ្វើឲ្យក្រុមលីមីតធីត ក្តៅស្លឹកត្រចៀក យ៉ាងខ្លាំង នឹងធ្វើការវាយសម្រុកមកលើ ក្រុមលីហួរ វិញយ៉ាងខ្លាំងក្លា តែម្តង ។ មិនយូរប៉ុន្មាន នៅក្នុងនាទីទី២៩ ខ្សែប្រយុទ្ធឈ្មោះ ទ្បុង ណាស៊ី ពាក់អាវលេខ១១ របស់ក្រុមលី មីតធីត តាមបានស្មើវិញ ដោយការស៊ុតបាល់បំប៉ោងសំណាញ់ទី របស់ក្រុមលីហួរ ។

បន្ទាប់ពីក្រុមស្ថាបនាលីមីតធីត តាមបានស្មើវិញនោះ ក្រុមលីហួរ បានប្តូរកីទ្បាករជាច្រើននាក់ ក្នុងគោល បំណងរកគ្រាប់បាល់នាំមុខ ជាបន្តបន្ទាប់ថែមទៀត ។ ទោះបីជាក្រុមលីហួរ ប្តូរកីទ្បាករជាច្រើនយ៉ាង ណាក៏ដោយ ក៏មិនអាចធ្វើអ្វី ទៅលើក្រុមស្ថាបនាលីមីតធីត បានទ្បើយ។ បែរជាទទួលស្វាគមន៍មកវិញ ដោយកីទ្បាករលេខ១០ ឈ្មោះ ហឿង សុខហេង នៅនាទីទី៣៥ ស៊ុតបញ្ចូលទីបានមួយគ្រាប់ទៀត។ ចប់ការប្រកួត ក្នុងតង់ទី១លទ្ធផលបណ្តោះអាសន្ន ២-១។

ចូលដល់តង់ទី២ ក្រុមស្ថាបនាលីមីតធីត បានវាយសម្រុកយ៉ាងខ្លាំង ទៅលើក្រុមលីហួរ ដោយការ ស៊ុតបញ្ចូលទី២ គ្រាប់ធ្វើបានសម្រេច ដោយកីទ្បាករ ហឿង សុហាន នៅនាទីទី៤៥ និងកីទ្បាករ លេខ១១ នៅនាទីទី៥១ ។ចប់ការប្រកួតតង់ទី២លទ្ធផលជាផ្លូវការ ក្រុមបាល់ទាត់ស្ថាបនា លីមីតធីត យកឈ្នះក្រុមបាល់ទាត់ លីហួរគ្រុបក្នុងលទ្ធផល បច្ចេកទេស ៤-១ ៕

មន្ត្រីទូតថៃ៖ វិបិត្តនយោបាយនៅថៃ បង្ខំឲ្យពាណិជ្ជករ បង្វែរមក វិនិយោគនៅកម្ពុជា

$
0
0

-ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ត្រីមាសទី១ មានជិត៩០០លានដុល្លារ

ភ្នំពេញ៖ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ ប្រចាំស្ថានទូតថៃនៅកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ថា វិបត្តិនយោបាយដ៏រាំរ៉ៃ និងហែកហួរ នៅក្នុងប្រទេសថៃបានជំរុញឲ្យពាណិជ្ជករថៃ មួយចំនួនបង្វែរមកបើករោងចក្រ និងក្រុមហ៊ុន នៅប្រទេសកម្ពុជា។

លោកស្រី ជីរ៉ាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ប្រចាំឆ្នាំ២០១៤នៅកម្ពុជាថា ដោយសារនៅប្រទេសថៃ មានបញ្ហាវិបត្តិនិយោបាយ នាំឲ្យអ្នករកស៊ីបង្វែរមករកស៊ី នៅស្រុកខ្មែរច្រើន ព្រោះតែពួកគេមើលឃើញស្រុកខ្មែរ មានសន្តិសុខល្អ ហើយបញ្ហានយោបាយ ក៏គ្មានរឿងអ្វីដែលយូរអង្វែងដែរ។

លោកស្រីបន្ថែមថា «ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា ជាប្រភេទរោងចក្រកាត់ដេរ ដែលមាននៅភ្នំពេញខ្លះ កោះកុងខ្លះ និងបន្ទាយមានជ័យខ្លះ។ ប្រភេទទី២ គឺក្រុមហ៊ុនធ្វើវិនិយោគលើម៉ាស៊ីនកិនស្រូវ និងទី៣ គឺជាប្រភេទសហគ្រាសធនតូច និងមធ្យម »។

គួរបញ្ជាក់ថា បញ្ហានយោបាយប្រទេសថៃ ចាប់ផ្តើមឡើងកម្តៅខ្លាំង ក្រោយពីតុលាការរដ្ឋធម្មនុញ្ញថៃ បានណ្តេញនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចេញពីតំណែង ធ្វើឲ្យក្រុមអាវក្រហម ដែលគាំទ្រគណបក្សភឿថៃ របស់លោកស្រីយីងឡាក់ ខឹងសប្បារប្រកាសធ្វើបាតុកម្ម។

នាឱកាសនៃសន្និសីទសារព័ត៌មាននោះដែរ អគ្គទីប្រឹក្សាពាណិជ្ជកម្មទូតថៃ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ក៏បានបង្ហាញនូវកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ថាក្នុងត្រីមាសទី១ ឆ្នាំ២០១៤ នេះមានកំណើន ១៨ភាគរយ ស្មើនឹងទំហំទឹកប្រាក់ ៨៥៥លានដុល្លារអាមេរិកបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ កន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា-ថៃ មានចំនួនជាង៤ពាន់លានដុល្លារអាមេរិក៕

ការប្រកួតបាល់ទះ ជម្រុះតាមមណ្ឌលទាំង ៨ខេត្ត-ក្រុងនៃព្រឹត្តិការណ៍ Sponsor បានបញ្ចប់

$
0
0

ភ្នំពេញៈ ការប្រកួតបាល់ទះ សិស្សវិទ្យាល័យចំនួន ៨ខេត្ត-ក្រុង ដែលឧបត្ថម្ភដោយក្ រុមហ៊ុនភេសជ្ជៈ Sponsor ដើម្បីដណ្ដើមពានរង្វាន់ Sponsor លើកទី១ ដែលរៀបចំការប្រកួត តាំងពីថ្ងៃទី២១ ខែមេសា កន្លងមកនោះ បានបញ្ចប់ ជាស្ថាពរហើយ នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០១៤នេះ ។

មណ្ឌលចុងក្រោយ ដែលទើបនឹងបញ្ចប់ការប្រកួត គឺមណ្ឌលខេត្តព្រះសីហនុ ដោយជើងឯកក្នុងមណ្ឌលកូនពៅនេះ បានទៅក្រុមវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង បន្ទាប់ពីប្រកួតឈ្នះ ក្រុមវិទ្យាល័យស្ទឹងហាវ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយ លទ្ធផលបច្ចេកទេស ៣-២សិត(២៥-២០, ២៤-២៦, ២៥-១២, ២៣-២៥ និង ១៥-១១គ្រាប់) ។

លោក សឹម សានត្រាន តំណាងភេសជ្ជៈ Sponsor បានថ្លែងឲ្យដឹងថា ការប្រកួតក្នុងមណ្ឌល ខេត្តព្រះសីហនុនេះ គឺមាន ៨ក្រុមចូលរួមប្រកួតប្រជែង ដូចមណ្ឌល ៧ផ្សេងទៀតដែរ ក្នុងនោះមានក្រុមវិទ្យាល័យ ហ៊ុន សែន វាលរិញ, វិទ្យាល័យ ហ៊ុន សែន ព្រៃនប់, វិទ្យាល័យស្ទឹងហាវ, វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង, វិទ្យាល័យ ហ៊ុន សែន មិត្តភាព, វិទ្យាល័យក្រុង ព្រះសីហនុ, វិទ្យាល័យសម្ដេចឪ និងវិទ្យាល័យកម្មករ ។

តំណាងភេសជ្ជៈ Sponsor រូបនេះ បានបន្ដថា ក្រោយពីបញ្ចប់ការប្រកួត ក្នុងមណ្ឌលព្រះសីហនុនេះ គឺយើងរកឃើញ ក្រុមជើងខ្លាំងទាំង ៨ក្រុមហើយ ដែលជម្រុះចេញ ពីមណ្ឌលទាំង ៨ខេត្ត-ក្រុង ដើម្បីឡើងមកប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៅ រាជធានីភ្នំពេញ នាថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ នៅលើទីលាន Beeline Arena ។

ក្រុមទាំង៨ ដែលត្រៀមឡើងមកប្រកួត វគ្គផ្ដាច់ព្រ័ត្រ នឹងដណ្ដើមប្រាក់លាន ក្រុមហ៊ុនភេសជ្ជៈ Sponsor នោះ គឺមាន ក្រុមវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី (មណ្ឌលភ្នំពេញ) , ក្រុមវិទ្យាល័យព្រះសីហនុ (មណ្ឌលកំពង់ចាម) , ក្រុមវិទ្យា ល័យហ៊ុន សែនសួង (មណ្ឌលត្បូងឃ្មុំ) , ក្រុមវិទ្យាល័យអង្គរ (មណ្ឌលសៀមរាប) , ក្រុមវិទ្យាល័យ ហ៊ុន សែន មង្គលបូរី (មណ្ឌលខេត្តបន្ទាយមានជ័យ) , ក្រុមវិទ្យាល័យព្រះមុន្នីវង្ស (មណ្ឌលខេត្តបាត់ដំបង) , ក្រុមវិទ្យាល័យ ហ៊ុន សែន រមាសហែក (មណ្ឌលខេត្តស្វាយរៀង) និងក្រុមវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ខាងលើនេះ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ប្រាក់ចំណេញរបស់ Nissan កើន១០ភាគរយ

$
0
0

ជប៉ុន៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ថា ក្រុមហ៊ុនផលិត និងចែកចាយរថយន្ត របស់ជប៉ុន Nissan ទទួលបានប្រាក់ចំណេញ ពីប្រតិបត្តិការលក់កើនឡើង១០ភាគរយ ។

ក្រុមហ៊ុនលំដាប់កំពូលលេខ២ របស់ជប៉ុន បានបញ្ជាក់ថា ក្រុមហ៊ុនបានសរុបទិន្នន័យគិតត្រឹមចុងខែមីនា ឆ្នាំ២០១៤ ឃើញថា ប្រាក់ចំណេញពីការលក់ផលិតផល បានកើនឡើង គិតជាទឹកប្រាក់ចំនួន ៣៨៩ពាន់លានយ៉េន ស្មើនឹង៣,៨ពាន់លានដុល្លារ ។ សន្ទុះនៃការលក់បានកើនឡើង១០ភាគរយ ។

ក្រុមហ៊ុនខាងលើបានព្យាករណ៍ថា ការលក់រថយន្តនៅក្នុងឆ្នាំនេះនឹងកើនឡើងបន្ថែមទៀត ។ប្រភពព័ត៌មានបានចុះផ្សាយថា ការលក់រថយន្តកើនឡើងយ៉ាងនេះ ដោយសារក្រុមហ៊ុនទទួលបានចំណូល ច្រើនពីក្រៅប្រទេស ។

គួររំលឹកថា ក្រុហ៊ុន តូយូតា ក៏បានបញ្ជាក់ឲ្យដឹងកាលពីសប្តាហ៍មុនថា ប្រាក់ចំណេញប្រចាំឆ្នាំបានកើនឡើងជិតទ្វេរដង ។ ក្រុមហ៊ុន Nissan បានបង្កើនរោងចក្រផលិតរថយន្ត ក្នុងនោះមានប្រទេសថៃឡង់ដ៏ ចិន និងរុស្ស៊ី ៕

ថៃគ្រោង​រៀបចំ​​ពិព័រណ៍​ពាណិជ្ជកម្ម​ ៤​លើកទៀត​ ក្នុង​ឆ្នាំ​ ២០១៤​ នេះ

$
0
0

ភ្នំពេញ៖ លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សា ពាណិជ្ជកម្មស្ថានទូតថៃប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ ពិព័រណ៍កម្ម កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ថា ប្រទេសថៃ គ្រោងរៀបចំ ពិព័រណ៍ពាណិជ្ជ ដែលមានឈ្មោះថា «Inter Trade Fair 2014» នៅថ្ងៃ ១៥ដល់១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុននេះ នៅមជ្ឈមណ្ឌល ពិព័រណ៍កោះពេជ្រ។

មន្ត្រីស្ថានទូតថៃរូបនោះ អះអាងថា ពិព័រណ័ខាងលើនឹងមានស្តង់ ផលិតផលមកពីថៃចំនួន ១៦០ស្តង់ និងក្រៅពីនោះជាស្តង់ ផលិតផល របស់កម្ពុជា និងប្រទេសមួយចំនួនទៀត។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល បន្តថាកន្លងមកពិព័រណ៍ថៃត្រូវបានរៀបចំសម្រាប់១ឆ្នាំម្តងប៉ុណ្ណោះ ប៉ុន្តែរយៈពេលនៃការធ្វើពិព័រណ៍កន្លងមកនេះ គឺមានការជោកជ័យបានល្អ ទើបប្រជាជនខ្មែរ មានសំណពរឲ្យស្ថានទូតថៃរៀបចំពិព័រណ៍នៅកម្ពុជាឲ្យញឹកញាប់ ដូច្នេះហើយ ទើបស្ថានទូតថៃ សហការជាមួយនិង ក្រុមហ៊ុន BroadWay ដែលជាអ្នកកសាងស្តង់កន្លងមកនោះ បង្កើតជាពិព័រណ៍មួយដែលដាក់ឈ្មោះថា ពិព័រណ៍ពាណិជ្ជកម្ម អ៊ីនធើ ដ្រេត ហ្វែរ ២០១៤ ។

លោកស្រីបានបន្តថា« ពិព័រណ៍ពាណិជ្ជកម្ម អ៊ីនធើ ដ្រេត ហ្វែរ ២០១៤ នៅក្នុងឆ្នាំនេះយើងគ្រោង ធ្វើ៤ដងក្នុងមួយឆ្នាំ ដែលលើកទី១ យើងធ្វើនៅ ទីក្រុងភ្នំពេញពីថ្ងៃ ១៥ដល់ ១៨ ខែឧសភា ឆ្នាំ២០១៤ ។លើ ទី២ គ្រោងធ្វើនៅខេត្ត សៀមរាប នៅថ្ងៃទី១៧ដល់ថ្ងៃ២០ ខែកក្តដា ឆ្នាំ២០១៤។ លើកទី៣ ធ្វើនៅខេត្តបាត់ដំបង ពីថ្ងៃ ៤ដល់៧ នៅខែ កញ្ញា និងលើកទី៤ធ្វើនៅខេត្ត កំពង់ចាម ចាប់ផ្តើមធ្វើពី ថ្ងៃទី២០ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ មានន័យថា ពិព័រណ៍ដែលត្រូវធ្វើម្តងៗ មានរយៈពេល៤ថ្ងៃ ហើយទំនិញ ដែលនំាមកដាក់លក់ គឺមានស្តង់ ១៩២ស្តង់ ដែលមាន ប្រទេសចូលរួម មានកម្ពុជា ថៃ ជប៉ុន សឹង្ហបុរី ទំនិញភាគច្រើន គឺមកពីថៃ ដែលសម្បូរទៅដោយ ម្ហូបអាហារ សម្ភារៈប្រើប្រាស់ គ្រឿងសម្អាង សំលៀកបំពាក់ ដែលពេញនិយមល្អៗ មកពីថៃផងដែរ។

លោក យិន សុភា តំណាងក្រុមហ៊ុន Broad Way បានមានប្រសាសន៍ថា ក្នុងពិព័រណ៍ខាងលើ គឺមានការការពារសន្តិសុខ សុវត្ថិភាពកាន់តែល្អ ប្រសើរជាង លើកមុនៗទាំងអស់៕

ពូល A រកឃើញ​ជើងខ្លាំង​ ៤ក្រុម​ឡើងវគ្គ​ ១/៤ ខណៈពូល B ទើប​រកឃើញ ៣ក្រុម​នៅឡើយ

$
0
0

ភ្នំពេញៈ ក្រុមជើងខ្លាំងចំនួន ៤ក្រុមក្នុងពូលA ដែលត្រូវឡើងទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ Khmer Real Estate-Cup លើកទី៣ បានរកឃើញហើយ គឺមានក្រុម៧មករា, ក្រុម Khmer United, ក្រុមអាកាសចរណ៍ ស៊ីវិល និងក្រុម RFL ។ ដោយឡែកពូលB ទើបរកឃើញជើងខ្លាំង ៣ក្រុមនៅឡើយ គឺមានក្រុម Execom, ក្រុម Amru FC និងក្រុមទួលសង្កែ ខណៈ ១ក្រុមទៀត រង់ចាំអ៊ុតការប្រកួត រវាងក្រុម Sabay FC និងក្រុមកូនខ្មែរ សិន ។

សម្រាប់លទ្ធផលចុងក្រោយ នៃការប្រកួតជម្រុះ ក្នុងពូលA និងពូលB កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤នេះគឺមានដូចជា៖ ពូលA ក្រុមកំពូល តារាង ៧មករា ត្រូវក្រុម RFL បំបាក់ក្នុងលទ្ធផល ១១-០, ក្រុម Khmer United ប្រកួតឈ្នះក្រុម Goodhill ដោយលទ្ធផល ២-១, ក្រុមអាកាសចរណ៍ស៊ីវិល ប្រកួតឈ្នះក្រុម YFC ក្នុងលទ្ធផល ៨-២ និង ក្រុមហាវអាវ ម្ចេសខ្មាំង និងក្រុម Heng Asia ប្រកួតស្មើគ្នា ២-២ ។

ប៉ុន្ដែក្នុងចំណោមក្រុមទាំង៨ ដែលបានធ្វើការប្រកួត ក្នុងព្រឹត្តិការណ៍កីឡា មិនមែនអាជីពនេះ គឺមានតែ ៤ក្រុមប៉ុណ្ណោះ ដែលមានសំណាងឡើង ទៅប្រកួតវគ្គបន្ដ(វគ្គ ១/៤ផ្ដាច់ព្រ័ត្រ) ក្នុងនោះមានក្រុម ៧មករា ឆ្លងកាត់ ៧ប្រកួតឈ្នះ៦ និងចាញ់១ ទទួលបាន ១៨ពិន្ទុ, ក្រុម Khmer United និងក្រុមអាកាសចរណ៍ស៊ីវិល ប្រកួត ១១លើក ឈ្នះ៥ និងចាញ់២ រកបាន ១៥ពិន្ទុស្មើគ្នា និងក្រុម RFL ធ្វើការប្រកួត ១១លើក ឈ្នះ៤, ចាញ់១ និងស្មើ២ រកបាន ១៤ពិន្ទុ ។

ចំណែកលទ្ធផល ក្នុងពូលB ក្រុមកំពូលតារាង Ezecom ប្រកួតឈ្នះក្រុម White Tiger ក្នុងលទ្ធផល ៤-០, ក្រុម Amru FC បំបាក់ក្រុម Sabay FC ក្នុងលទ្ធផល ៧-២, ក្រុមមករា ប្រកួតចាញ់ ក្រុមទួលសង្កែ ៣-៥ និងក្រុមកូនខ្មែរ លុតក្រុម Khmer United ដោយលទ្ធផល បច្ចេកទេស ៥-១ ។

ក្រោយបញ្ចប់ការ ប្រកួតបង្ហើយកិច្ចវគ្គជម្រុះ ក្នុងពូលBខាងលើនេះរួចមក គឺមានក្រុមជើងខ្លាំង ៣ក្រុមប៉ុណ្ណោះ ដែលត្រៀមឡើងទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ ក្នុងនោះមានក្រុម Ezecom ប្រកួត ៧លើក ឈ្នះ៥ និងស្មើ២ រកបាន ១៧ពិន្ទុ, ក្រុម Amru FC ប្រកួត ៧លើក ឈ្នះ៥, ចាញ់១ និងស្មើ១ រកបាន ១៦ពិន្ទុ និងក្រុមទួលសង្កែ ប្រកួត ៧លើកដូចគ្នា ឈ្នះ៥ និងចាញ់២ ទទួលបាន ១៥ពិន្ទុ ។

ដូច្នេះក្នុងពូលBនេះ គឺនៅសល់ ១ក្រុមទៀត ដើម្បីឡើងទៅប្រកួតវគ្គបន្ដ ដោយក្រុមកូនពៅនេះ ត្រូវរង់ចាំលទ្ធផល ការប្រកួតរវាងក្រុម Sabay FC និងក្រុមកូនខ្មែរ ប្រសិនបើក្រុមណាឈ្នះ ក្រុមនោះនឹង មានសំណាងឡើង ទៅប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រតែម្ដង ។ ក្រុម Sabay FC ប្រកួត ៦លើក ឈ្នះ២, ចាញ់២ និងស្មើ២ រកបាន ៨ពិន្ទុ រីឯក្រុមកូនខ្មែរ ៦ប្រកួតដូចគ្នា ឈ្នះ៣ និងចាញ់៣ រកបាន ៩ពិន្ទុ ៕

SEA TV រៀបចំ​ព្រឹត្តិការណ៍ ប្រកួតដណ្តើម​ខ្សែក្រវ៉ាត់ ស្រាបៀរកម្ពុជា ទម្ងន់ ៥៧ គ.ក្រ

$
0
0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៤កន្លងទៅ ស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEA TV)បានសហការជាមួយសហព័ន្ធកីឡា ប្រដាល់កម្ពុជា ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយក្រុមហ៊ុនស្រាបៀរកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតប្រដាល់ ដណ្តើមខ្សែក្រវ៉ាត់ស្រាបៀរកម្ពុជា ក្នុងទម្ងន់ ៥៧ គ.ក្រ ដែលជាព្រឹត្តិការណ៍ប្រចំាសប្តាហ៍ របស់ស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍។

ក្នុងពិធីសន្និសីទសារព័ត៌មាន ប្រកាសជាផ្លូវការ ការប្រកួតនេះ ដោយមានការអញ្ជើញចូលរួមពីលោក លាង ឃុន ជាប្រធានអគ្គនាយកក្រុមហ៊ុន ស្រាបៀរកម្ពុជា។ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងលោក ម៉ិល កាដូ ជាអគ្គនាយករង នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។
អ្នកប្រដាល់ទាំងចាស់ទាំងថ្មី ចំនួន១២នាក់ មកពីក្លឹបសមាគមចំនួន ១២ បានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះរួមមាន សួង សុវណ្ណថា ក្លឹបក្រសួងការពារជាតិ , គួន ប៊ុនហ៊ីម ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង, ជ័យ វណ្ណៈ ក្លឹបឃ្លាំងមឿងកីឡា, ម៉ន សាម៉េត ក្លឹបព្រែកឯងកីឡា ,ទិត្យ សុវណ្ណគីរី ក្លឹបក្រសួងកសិកម្ម, សូត្រ ប៊ុនធី ក្លឹបបក្សីស្លាបដែក, ឆាំ រ៉ែម ក្លឹបព្រះខ័នរាជ, យិន បូរិន្ទ ក្លឹបអាស៊ីកីឡា, មាស ឆៃយ៉ា ក្លឹបរាជសីហ៍ ខេត្តបន្ទាយមានជ័យ , ឃីម បូរ៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ, សោម វិឆ័យ ក្លឹបសាលវ័ន្ដកីឡា និងឈិន ធារ៉ា ក្លឹបអប់រំកាយស្រុកអន្លង់វែង ។

ការប្រកួតនេះ បែងចែកជា ២ ពូល ដោយមួយពូលៗមាន ៦ នាក់ ក្នុងពូលនីមួយៗគឺ ទម្លាក់ ៣ នាក់ចេញ ទុក ៣ នាក់ដែលមានពិន្ទុលើសគេ ដើម្បីឡើងប្រកួតបន្ត ។ ការប្រកួតបន្តនេះ ធ្វើតាមរូបមន្តវិលជុំ ដោយអ្នកទាំង ៦ ត្រូវជួបគ្នាទាំងអស់ ហើយអ្នកដែលមានពិន្ទុលើសគេ ២ នាក់ ដើម្បីប្រកួតយកជើងឯក និងជើងឯករង។

ចំណែកតម្លៃខ្លួន នៃការប្រកួតនៅជុំទី ១ អ្នកឈ្នះបាន៤០០.០០០រៀល ឯអ្នកចាញ់បាន៣៥០.០០០រៀល និង នៅជុំទី ២ អ្នកឈ្នះបាន៥០០.០០០រៀល និង អ្នកចាញ់បាន៤៥០.០០០រៀល ។ ព្រឹត្តិការណ៍នេះរង្វាន់ មានត្រឹមតែចំណាត់ថ្នាក់លេខ ២ ប៉ុណ្ណោះ ដោយចំណាត់ថ្នាក់លេខ ១ ដែលជាម្ចាស់ខ្សែក្រវ៉ាត់ បានខ្សែក្រវ៉ាត់មួយ និងរង្វាន់អម៣.០០០ដុល្លារ លេខ ២ បាន១.៥០០ដុល្លារ ។

សូមបញ្ជាក់ថា សម្រាប់ម្ចាស់ខ្សែក្រវ៉ាត់ នឹងបានទទួលការឧបត្ថម្ភ រយៈពេល១ឆ្នាំ ដោយមួយខែបាន២៥០ដុល្លារ និង លេខ ២ បាន២០០ដុល្លារ ហើយក្រុមហ៊ុនស្រាបៀរកម្ពុជា បានតម្កល់ថវិកាចំនួន ១០០០០ដុល្លារសម្រាប់ការធានារ៉ាបរងអាយុជីវិត ដល់កីឡាករម្ចាស់ជើងឯក ខ្សែក្រវ៉ាត់ និងជើងឯករង រយៈពេល ១ឆ្នាំ៕


Khmer C2 ជាទូរស័ព្ទSmart Phone ភាសាខ្មែរ បង្ហាញខ្លួនលើទីផ្សារកម្ពុជា

$
0
0

ភ្នំពេញ៖ Khmer C2 ជាទូរស័ព្ទ Smart Phone ភាសាខ្មែរ 3G ដំបូងគេ ត្រូវបានប្រកាសលក់ នៅលើទីផ្សារកម្ពុជា ហើយកាលពីថ្ងៃទី១២  ខែឧសភា ឆ្នាំ២០១៤ ។

ទូរស័ព្ទ Khmer C2 ដ៏ទំនើបដំបូងគេមួយ នេះត្រូវបានបំពាក់ នូវកម្មវិធីជាច្រើន សម្រាប់លេងដូចជា Facebook , Skype, Line , youtube និង Email ព្រមទាំងបំពាក់នូវ កាមេរ៉ា ខាងក្រោយ១៣មេហ្គាភិចសែល និងមុខ៥មេហ្គាភិចសែល ។

ទូរស័ព្ទ Khmer C2 ត្រូវបានរចនាឡើង ដោយបំពាក់ នូវCPU ទំហំរហូតដល់ ១.៥GHz និងកម្មវិធី Android 4.2 ទំហំ អេក្រង់FHD5 Inch មានកម្រាស់ស្តើង Memory 2GB បូកបន្ថែម ROM 32GB និងមានមុខងារជាច្រើនទៀត ។  ជាពិសេស ទូរស័ព្ទ Khmer C2 ជាប្រភេទទូរស័ព្ទ(SIM 2) ៕

www.lookingtoday.com

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យ NOCC រៀបចំមហាសន្និបាត ក្រុមប្រឹក្សាកីឡាអាស៊ី ឆ្នាំ២០១៦

$
0
0

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ក្រុមប្រឹក្សាកីឡាអាស៊ី នៅឆ្នាំ២០១៦ខាងមុខនេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការរបស់ NOCC បានមានប្រសាសន៍ថា បន្ទាប់ពីមានការឯកភាព ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៦ខាងមុខនេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នឹងរៀបចំអង្គមហាសន្និបាត មេដឹកនាំកីឡា ប្រចាំទ្វីបដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ ។

អគ្គលេខាធិការរូបនេះ បានបន្ដថា មហាសន្និបាតលក្ខណៈអន្ដរជាតិនេះ ត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃជាប់គ្នា ដោយ នឹងមានថ្នាក់ដឹកនាំ កីឡាធំៗចំនួន ៤៥ប្រទេសក្នុងទ្វីបអាស៊ី មកចូលរួម អញ្ជើញមកពីបណ្ដា អង្គការសាមគ្គីអូឡាំពិក អន្ដរជាតិ, សមាគមអូឡាំពិកអាស៊ី (ANOC) , គណៈកម្មាធិការអូឡាំពិក អន្ដរជាតិ (IOC) រួមទាំងតំណាងមេដឹកនាំកីឡា ក្នុងទ្វីបអាស៊ី ជាច្រើននាក់ទៀត សរុបប្រហែល ៣០០ទៅ៥០០នាក់ឯណោះ ។

អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ខាងលើនេះ បានសង្កត់ធ្ងន់ថា “ការធ្វើម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្រុម ប្រឹក្សាកីឡាអាស៊ី នៅឆ្នាំ២០១៦នោះ គឺជាឱកាសមួយ ដែលប្រទេសកម្ពុជាយើង នឹងបង្ហាញឲ្យអ្នកដឹកនាំអង្គការ កីឡាពិភពលោក ចូលរួមគាំទ្រការ ធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នៃកីឡា SEA Games លើកទី៣២ ផងដែរ” ។

លោក វ៉ាត់ ចំរើន បានបន្ដថា ការរៀបចំមមហាសន្និបាត និងបដិសណ្ឋារ កិច្ចលើកដំបូងនេះ យើងនឹងរៀបចំ ទីកន្លែង ស្នាក់នៅ, អាហារហូបចុក, ការរៀបចំទីតាំង ធ្វើមហាសន្និបាត ឬមធ្យោបាយ ធ្វើដំណើរផ្សេងៗទៀត ដើម្បីកំពូលអ្នក ដឹកនាំចលនាកីឡា ក្នុងទ្វីបអាស៊ីទាំងអស់ មានភាពកក់ក្ដៅ និងសេចក្ដី ទុកចិត្តមកលើយើង ៕

www.lookingtoday.com

ថៃ ប៊ុនហាន សងសឹក អ៊ុំ ចំរើន ដើម្បីស្តារកិត្តិយសទ្បើងវិញ

$
0
0

ភ្នំពេញៈ កីទ្បាករ ថៃ ប៊ុនហាន អ្នកប្រដាល់ស្បែកស្វិត មកពីក្លឹបបូរីនាគរាជ បានប្រកាសសុំសងសឹក កីទ្បាករ អ៊ុំ ចំរើន មកពីក្លឹបតាទ្បី ដំរីមានរិទ្ធិ ដើម្បីស្តារមុខមាត់ទ្បើងវិញ នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ នៅលើ សង្វៀនបាយ័ន ស្ទឹងមានជ័យ ។

អ៊ុំ ចំរើន ធ្លាប់បានផ្តួល ថៃ ប៊ុនហាន ឲ្យសន្លប់នៅក្នុងទឹកទី៤ ម្តងរួចមកហើយ និងថែមទាំងបានបន្សល់ទុកអនុស្សា វរីយ៍ ស្នាមបែក៧ថ្នេរទៀត កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០១៤ កន្លងផុតទៅ នៅលើសង្វៀនបាយ័នបឹង ស្នោរ ។

នេះជាលើកទី២ហើយ ដែលអ្នករៀបចំកម្មវិធីផ្គូរផ្គង ឲ្យ ថៃ ប៊ុនហាន ជួប អ៊ុំ ចំរើន ក្នុងប្រភេទទម្ងន់៦៥ គីទ្បូក្រាម ។ ប៊ុនហាន គឺជាកីឡាករជើងចាស់ មួយរូបដែលធ្លាប់ កសាងកេរ្ដិ៍ឈ្មោះ និងភាពល្បីល្បាញ នៅលើសង្វៀនប្រដាល់ អស់ជាច្រើនឆ្នាំមកហើយ ។ ចំពោះសមត្ថភាពប្រកួត របស់ ប៊ុនហាន បើទោះបី មានវ័យចាស់បន្ដិចមែន ប៉ុន្ដែស្នៀត ប្រយុទ្ធ និងកម្លាំងនៅតែល្អមិនចាញ់ កីឡាករស្រករក្រោយឡើយ ។ កីឡាករល្បីឈ្មោះរូបនេះ ថែមទាំងមានចិត្ត អំណត់ ក្នុងការប្រកួតទៀតផង ។

ដ្បិតតែ ចំរើន មានបទពិសោធន៍ ប្រកួតតិចជាង ថៃ ប៊ុនហាន ក៏ពិតមែន ប៉ុន្ដែស្នៀតប្រយុទ្ធ រវាងកីឡាករ ទាំង២ មិន លើសខ្វះគ្នាប៉ុន្មានទេ ។ ដូច្នេះការជួបគ្នា ក្នុងជំនួបស៊ីសាច់ហុតឈាម រវាង ថៃ ប៊ុនហាន និង អ៊ុំ ចំរើន លើកនេះ គឺគ្មាន អ្នកណាម្នាក់ ហ៊ានទស្សន៍ទាយទុកមុន នោះទេថា កីឡាករណាជាអ្នកឈ្នះ ឬ មានប្រៀបជាង ព្រោះការជួបគ្នាលើក មុន ថៃ ប៊ុនហាន មានការធ្វេសប្រហែសច្រើន ។

ចំណែកគូប្រកួត លក្ខណៈមិត្តភាពផ្សេងៗទៀត រួមមានកីទ្បាករ វី សាវុធ មកពីក្លឹបភ្នំពេជ្រ ប្រកួតជាមួយកីទ្បាករ ស្វាយ រដ្ឋា មកពីក្លឹបកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ រីឯកីទ្បាករ ហេង វណ្ណឌី មកពីក្លឹប បាត់ដំបងពាយ័ព្យ ប៉ះជា មួយកីទ្បាករ បូរី កល្យាណ មកពីក្លឹប បូរីគុនខ្មែរ ។ កីទ្បាការិនី រឿង សារូ មកពីក្លឹបពន្លឺសាមគ្គី ជួបជាមួយកីទ្បាការិនី សំ ថារ័ត្ន មកពីក្លឹប អេភូថងកីទ្បា និងកីទ្បាករ អាន ទាវ មកពីក្លឹបពន្លឺសាមគ្គី ប្រកួតជាមួយកីទ្បាករ ចៅ ស្តាយ មកពី ក្លឹបចាក់អង្រែមានជ័យ ៕

www.lookingtoday.com

កីទ្បាករ ថៃ ប៊ុនហាន ប្រកួតជាមួយកីទ្បាករ អ៊ុំ ចំរើន

ផល សុផាត ឡើងបញ្ចេញកំហឹងជាមួយ ផង់ សុភាព ក្រោយសន្លប់កាលពី ចុងសប្ដាហ៍មុន

$
0
0

ភ្នំពេញៈ អ្នកលេងមុខស្ងួត ផល សុផាត កីឡាករជើងខ្លាំង មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងឡើង ប្រកួតសាកថ្វីដៃជាមួយកីឡាករ ផង់ សុភាព សិស្សគុនក្លឹបតេជៈរាជសីហ៍ បង្រ្កាគ្រឿងញៀនរតនៈគិរី ដើម្បីស្ដារ កិត្តិយសឡើងវិញ បន្ទាប់ពីប្រកួតចាញ់ កីឡាករថៃដោយសន្លប់ត្រឹមទឹកទី៣ កាលពីចុងសប្ដាហ៍មុនរួចមក ។

នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះកីឡាករ ផល សុផាត បានត្រៀមយុទ្ធសាស្ដ្រ យកឈ្នះលើកីឡាកររួមជាតិ ផង់ សុភាព ដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន ដែលទើបតែ ប្រកួតចាញ់ កាលពេលថ្មីៗនេះ ។

កីឡាករ ផល សុផាត បើទោះបីមួយប្រកួតចុងក្រោយ ជួបនឹងភាពបរាជ័យ ដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ប៉ុន្ដែពីមុនមក កីឡាករទម្ងន់ ៦៥គីឡូក្រាមរូបនេះ ធ្លាប់វាយយកឈ្នះ លើគូប្រកួតជាច្រើនមកហើយ តាមរយៈការប្រើកណ្ដាប់ដៃ ដ៏ស្ទាត់ជំនាញរបស់គេ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្នេហាវិស័យកីឡា ក្នុងស្រុកជាច្រើន ក៏ទទួលស្គាល់សមត្ថភាព របស់ ផល សុផាត ផងដែរ ។

រីឯកីឡាករ ផង់ សុភាព ដែលជាសិស្សច្បងធ្លាប់ចូល ប្រឡូកក្នុងវិស័យកីឡាប្រដាល់ ជាច្រើនឆ្នាំមកហើយនោះ ក៏ត្រៀមស្នៀតទប់ទល់ ផល សុផាត វិញដែរ ព្រោះ ផល សុផាត មិនមែនជាកីឡាករ ងាយស្រួលយកឈ្នះឡើយ ។ បើនិយាយពីសកម្មភាព ប្រកួតកន្លងមក ផង់ សុភាព ហាក់ចាញ់កម្លាំង ផល សុផាត បន្ដិច ដោយសារ ផល សុផាត ចេះវាយសន្សំកម្លាំង ដើម្បីផ្ដួលគូប្រកួត ក្នុងទឹកណាមួយ ឯ ផង់ សុភាព មិនសូវមានយុទ្ធសាស្ដ្រល្អៗ ក្នុងការសម្រុក ឬទប់ទល់ នឹងគូប្រកួតរបស់ខ្លួននោះទេ បើកម្លាំងធ្លាក់ចុះ គឺចប់តែម្ដង ។

ចំណែកគូប្រកួតមិត្តភាពផ្សេងៗទៀត គឺមានកីឡាករ រិទ្ធ កៅ សិស្សគុនក្លឹបមជ្ឈមណ្ឌលកីឡា ត្រូវប្រកួតជាមួយ កីឡាករ រឿង សារ័ត្ន សិស្សគុនក្លឹបកងពលតូច ឆ័ត្រយោងលេខ៩១១, កីឡាករ ឯម ផ្លាទីន មកពីក្លឹបឬទ្ធីពោធិសែន ជ័យ ត្រូវជួបកីឡាករ សែក ប៉ូកើត មកពីក្លឹបខេត្តបាត់ដំបង, កីឡាករ កែវ ឌីណា មកពីក្លឹបដំបងក្រញូង ត្រូវប៉ះកីឡាករ សល់ រីប៊ែល មកពីក្លឹបកុសលកីឡា និងកីឡាករ វិក វ៉ុន មកពីក្លឹបពន្លឺវិបុល ប្រកួតជាមួយកីឡាករ វ៉ាន់ សារ៉ាត់ សិស្ស ក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕

www.lookingtoday.com

កីទ្បាករ ផល សុផាត ប្រកួតជាមួយកីទ្បាករ ផង់ សុភាព

គង់ សំបូរ ប៉ះជាមួយ ថន វាសនា ត្រូវតែមានម្នាក់សើច ម្នាក់យំ

$
0
0

ភ្នំពេញៈ ការប្រកួតជម្រុះ ខ្សែក្រវ៉ាត់គូបូតា ក្នុងប្រភេទទម្ងន់៥៧គីទ្បូក្រាម បានឈានចូលដល់ជុំទី៣ ហើយ នារសៀលថ្ងៃ អាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ នៅលើសង្វៀនបាយ័នថ្មី រោងសៀកអតីតមហាស្រព ខាងមុខរដ្ឋសភា ជាការប្រកួតប្រជែងគ្នា យក៣ពិន្ទុរវាងកីទ្បាករ គង់ សំបូរ មកពីក្លឹបបូរីរាជសីហ៍មានរិទ្ធិ និងកីទ្បាករ ថន វាសនា មកពីក្លឹបនាគមានជ័យ ។

ការប្រកួតរវាង ថន វាសនា និង គង់ សំបូរ មិនដឹងថា នរណាជាអ្នកមានសំណាង អាចទទួលបាន៣ពិន្ទុ នោះទេ ព្រោះថា កីទ្បាករទាំងពីររូបនេះ សុទ្ធតែជាជើងខ្លាំងដូចគ្នា ។ ស្នៀតប្រយុទ្ធវិញទាំងការវាយ កណ្តាប់ដៃ ទាត់-ជង្គង់ និងកែងជាដើម ក៏មិនលើសមិនខ្វះគ្នា ប៉ុន្មាននោះដែរ ។

បើរំឭកពីការប្រកួតជុំទី១ និងជុំទី២ រវាងអ្នកប្រដាល់ទាំងពីររូបនេះ គឺ គង់ សំបូរ ទទួលបានតែ ៤ពិន្ទុប៉ុណ្ណោះ ពោលគឺ ជុំទី១ ចាញ់ ១ប្រកួត និងជុំទី២ ឈ្នះ ១ប្រកួត ។ ចំណែក ថន វាសនា វិញក៏ទទួល បានតែ ៤ពិន្ទុដូចគ្នា ពោលជុំទី១ ឈ្នះ ១ប្រកួត និងជុំទី២ ចាញ់ ១ប្រកួតផងនោះ ។

រីឯការប្រកួតវគ្គជម្រុះ ខ្សែក្រវាត់គូបូតាមួយគូទៀត រវាងកីទ្បាករ វីវ៉ា សាមីត មកពីក្លឹបមហិទ្ធិរិទ្ធិតាដំបងដែក ប្រកួតជា មួយនឹងកីទ្បាករ ម៉ន លីហួរ មកពីក្លឹបការិយាល័យទី ៥ជើងគោក ។ នៅក្នុងការជួបគ្នា រវាងកីទ្បាករទាំងពីរ នាក់នេះ គឺមានអ្នកវិភាគ កីទ្បាប្រដាល់នៅកម្ពុជា ជាច្រើនសន្និដ្ឋានទុកមុនថា ម៉ន លីហួរ អាចនឹងយកឈ្នះលើ វីវ៉ា សាមីត បានព្រោះថា ការប្រកួតជុំទី១ និងជុំទី២ វីវ៉ា សាមីត ទទួលបានតែ២ពិន្ទុប៉ុណ្ណោះ ពោលគឺចាញ់ទាំង២ប្រកួតតែម្តង ។ ចំណែក ម៉ន លីហួរ វិញ គេឆ្លងកាត់ បាន២ប្រកួត ក្នុងនោះឈ្នះទាំង ២ប្រកួតតែម្តង ហើយទទួលបាន ៦ពិន្ទុកាន់ក្នុង ដៃទៀតផង ៕

www.lookingtoday.com

កីទ្បាករ ថន វាសនា ប្រកួតជាមួយកីទ្បាករ គង់ សំបូរ

លោក ធិន វិចិត្រ៖ ចំបាប់ ទទួលលទ្ធផលមិនល្អនៅថៃ ដោយសារចាប់ពូល​ ប៉ះជើងខ្លាំង

$
0
0

ភ្នំពេញៈ បេសកកម្មរយៈពេលជិតមួយសប្ដាហ៍ របស់ក្រុមកីឡាករ-កីឡាការិនី ចំបាប់កម្ពុជាចំនួន ៤នាក់ ដែល សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ២ គឺការប្រកួតកីឡា ចំបាប់ជ្រើសរើស ជើងឯកអាស៊ី និងការប្រកួតជម្រុះយុវជនអូឡាំពិក ប្រចាំឆ្នាំ២០១៤នេះ មិនទទួលបានលទ្ធផលល្អ ប្រសើរឡើយ ។

ទាក់ទង នឹងការទទួលបាននូវលទ្ធផល អវិជ្ជមានខាងលើនេះ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ កម្ពុជា និងជាអ្នកដឹកនាំ ក្រុមអត្ដពលិកទាំង ៤នាក់ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែឧសភាកន្លងទៅនេះ បាន ថ្លែងឲ្យដឹងថា យើងចូលរួមក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ ជើងឯកអាស៊ី និងជម្រុះយុវជនអូឡាំពិកលើកនេះ យើងមិនអាចដណ្ដើមជ័យជំនះ បានឡើយ ដោយសារកម្ពុជាយើង ចាប់ពូលប៉ះសុទ្ធតែក្រុមជើងខ្លាំង ។ ម្យ៉ាងវិញ ទៀត ការប្រកួតកម្រិតអាស៊ី ដែលមាន ៣០-៤០ប្រទេសចូលរួមដូច្នេះ គឺយើងមិនងាយ នឹងទទួលបានលទ្ធ ផលល្អ ឡើយ សូម្បីតែប្រទេសថៃ ដែលជាម្ចាស់ផ្ទះ ក៏ដណ្ដើមមិនបានមេដាយអ្វីដែរ ។

លោក ធិន វិចិត្រ បានបន្ដទៀតថា ក្នុងពូលដែលកម្ពុជាយើង ត្រូវជួបធ្វើការប្រកួតប្រជែង គឺសុទ្ធសឹងតែជាប្រទេស កំពូលៗក្នុងទ្វីបអាស៊ី ដែលមានដូចជាកីឡាករ មកពីប្រទេសកូរ៉េខាងជើង, ចិន, ម៉ុងហ្គោលី, ជប៉ុន, កាហ្សាក់ស្ថាន និងប្រទេសឥណ្ឌាជាដើម ។ លោកបន្ថែមថា ប្រសិនបើយើងប្រកួត ត្រឹមកម្រិតតំបន់ ១០ប្រទេស ដូចជាព្រឹត្តិការណ៍ កីឡា SEA Games យើងមិនខ្លាចនោះទេ ហើយយើងក៏សង្ឃឹមច្រើនដែរ ក្នុងការដណ្ដើមមេដាយ ជូនប្រទេសជាតិ ។

កីឡាករ-កីឡាការិនីទាំង ៤នាក់ ដែលបានចូលរួមក្នុង ព្រឹត្តិការណ៍សំខាន់ៗទាំង ២ខាងលើ គឺមានកីឡាករ ងួន មករា, កីឡាករ ម៉ុល រស្មី, កីឡាការិនី ឌន ស្រីម៉ៅ និងកីឡាការិនី នី សំណាង ជាម្ចាស់មេដាយមាស SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា ។ ចំពោះការប្រកួតលោក ធិន វិចិត្រ បានប្រាប់ថា កម្ពុជាយើង ប្រកួតរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១១ ខែឧសភានេះ លើវិញ្ញាសាប្រកួតសេរី ប៉ុន្ដែលទ្ធផល គឺមិនល្អប្រសើរទាំងអស់តែម្ដង ។

គួរបញ្ជាក់ថា ក្រុមកីឡាករ-កីឡាការិនី និងប្រតិភូ ដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅនោះ បានវិលត្រឡប់មកដល់ ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី១២ ខែឧសភាដដែលជាមួយ នឹងបទ ពិសោធន៍ថ្មីៗ និងមិនទទួលបានមេដាយអ្វីឡើយ ។ ប៉ុន្ដែក្នុងការប្រកួតកីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា កាលពីចុងឆ្នាំ២០១៣កន្លងទៅនេះ ប្រភេទកីឡាចំបាប់ គឺជាកីឡាដែលមានសក្ដានុពលជាងគេ ដោយបានដណ្ដើម យកមេដាយ ១០គ្រឿងឲ្យកម្ពុជា ក្នុងនោះមានមេដាយមាស៤, ប្រាក់២ និងសំរិទ្ធ៤ ៕

www.lookingtoday.com

រង្គើទៀតហើយ! ជើងខ្លាំង​អេស្ប៉ាញ ប៉ះជើងខ្លាំង ព័រទុយហ្គាល់​យប់នេះ

$
0
0

ក្រុងតូរីនៈ យុទ្ធនាការ នៃការប្រកួតបាល់ទាត់ ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League លើកទី ៤៣ រដូវកាលឆ្នាំ ២០១៣-២០១៤ នឹងឈានមកដល់ វគ្គផ្តាច់ព្រ័ត្រនាម៉ោង ១ និង ៤៥នាទីរំលងអាធ្រាត្រ យប់នេះ (ម៉ោងនៅ កម្ពុជា) ដែលជាការជួបគ្នា រវាងក្រុមខ្លាំង Sevilla របស់អេស្ប៉ាញ ទល់នឹងក្រុម Benfica មកពីព័រទុយហ្គាល់ នៅកីឡ ដ្ឋាន Juventus Stadium របស់ក្រុមសេះបង្កង់ ។

នេះក៏ជាការប្រកួតលើកទី៥ ផងដែរក្នុងខណៈ ដែលពាន UEFA Cup ត្រូវបានប្តូរឈ្មោះមកជាពាន UEFA Europa League ផងដែរ ។ ព្រឹត្តិការណ៍ធំ លំដាប់ទី២នេះ នឹងបញ្ចប់នាយប់នេះ ពោលគឺនៅមុនពេល ព្រឹត្តិការណ៍ពានលំដាប់ ទី១ UEFA Champions League រយៈពេល១០ ដែលវគ្គផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមនៅ រាត្រីថ្ងៃទី២៤ ខែឧសភានេះនៅ ប្រទេសព័រទុយហ្គាល់ ដែលជាការជួបគ្នារវាង ក្រុមមកពីអេស្ប៉ាញ ទាំងពីរក្រុមមាន Real Madrid និង Atletico Madrid ។

Benfica បានឡើងមក ដល់វគ្គផ្តាច់ព្រ័ត្រ ២រដូវកាលជាប់គ្នា នៅក្រោយពេលដែលលើកទី១ បានចាញ់ក្រុមតោខៀវ Chelsea ដោយលទ្ធផល បច្ចេកទេស ២-១ នៅប្រទេសហូឡង់ ដោយឆ្នាំនេះក្រុមការពារតំណែង ជើងឯករបស់អង់គ្លេស Chelsea មិនបានលេង ក្នុងក្របខណ្ឌនេះទេ ដោយសារជាប់លេង Champions League ដោយបានជាប់ លេខ៣ក្នុង Premier League កាលពីរដូវកាលឆ្នាំ២០១២-២០១៣ ។ តែយ៉ាងណាក៏ដោយ FC Benfica ជាក្រុមខ្លាំងដែល គេរំពឹងថា ទទួលបានលទ្ធផលល្អ នាយប់នេះដែរពីជំនួប ក្នុងលើក១ជាប្រវត្តិសាស្រ្ត របស់ក្លឹបជាង៤០ឆ្នាំមកនេះ ត្បិតអីបានទម្លាក់សុទ្ធតែ ក្រុមខ្លាំងដូចជា Juventus ជាដើម ហើយជាក្រុម ដែលឈ្នះពានក្នុងលីក ប្រចាំប្រទេស ព័រទុយហ្គាល់ផងដែរ ។

ក្រុមខ្លាំង Benfica របស់ព័រទុយហ្គាល់ យប់នេះរៀប ប្រព័ន្ធលេង ៤-៥-១ ខណៈដែលគូប្រជែង Sevilla របស់អេស្ប៉ាញ រៀបជើងលេង ៤-៣-៣ ។ Benfica មិនដែលស្គាល់ពាន UEFA Europa League នេះទេ ដោយបានត្រឹមតែ រងជើង ឯកបានមួយដងប៉ុណ្ណោះ ខណៈដែល Sevilla ធ្លាប់លើកពាននេះ បាន២ដងជាប់គ្នា នៅឆ្នាំ២០០៦ និង ២០០៧ តែមិនដែលបាន រងជើងឯកនោះទេ ៕


កម្ពុជា​នាំ​ចេញ ជ័រកៅ​ស៊ូ​កើន​ឡើង​ជិត ៣០ភាគរយ

$
0
0

ភ្នំពេញ៖ របាយការណ៍បង្ហាញថា ការនាំចេញ ជ័រកៅស៊ូ របស់កម្ពុជា នៅរយៈពេល ៣ខែដើមឆ្នាំ២០១៤នេះ បាន កើនឡើង ២៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែប្រាក់ចំណូលបែរ ជាធ្លាក់ចុះរហូតដល់ ៨ ភាគរយ ដោយសារតែការធ្លាក់ តម្លៃជ័រកៅស៊ូជាសកល។

យោងតាមទិន្នន័យពី ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា ឲ្យដឹងថា អំឡុងពេលចាប់ពីខែមករា ដល់មីនា ឆ្នាំ២០១៤ កម្ពុជា បាននាំចេញជ័រកៅស៊ូ ១៩.០៤០ តោន កើនឡើងលើសឆ្នាំទៅ ២៧ភាគរយ ដែល មានត្រឹមតែ ១៥.០២០ តោនប៉ុណ្ណោះ។

ទោះបីជាការនាំចេញ កើនឡើងក៏ដោយ តែប្រាក់ចំណូល ដែលទទួលបានពីការលក់បែរជាធ្លាក់ចុះទៅវិញ ធ្លាក់ រហូតដល់ទៅ ៣៧,៧ លានដុល្លារសហដ្ឋអាម៉េរិក។ កាលពីឆ្នាំ២០១៣ រយៈពេល៣ខែ ដើមឆ្នាំទទួលបានប្រាក់ ចំណូលរហូតដល់ ៤១លានដុល្លារ។

គួរបញ្ជាក់ថា ជ័រកៅស៊ូ កម្ពុជាបាននាំចេញទៅលក់នៅប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងបណ្តាប្រ ទេសអឺរ៉ុបមួយចំនួនទៀត។ កម្ពុជា បានដាំដើមកៅស៊ូលើផ្ទៃដីសរុប ៣២៥.០០០ហិកតា ដែលកៅស៊ូ ៦០.០០០ ហិកតា មានអាយុចាស់ល្មម អាចប្រមូលផលបាន៕

Rolls-Royce បញ្ចេញម៉ូឌែល ថ្មីស្រឡាងទៀតហើយ

$
0
0

ឡុងដ៍៖ ក្រុមហ៊ុនផលិតរថយន្ត លំដាប់កំពូលរបស់អង់គ្លេស ឈ្មោះ Rolls-Royce បានប្រកាសថា ក្រុមហ៊ុនបាន ផលិតរថយន្ត ស៊េរីថ្មីទំនើប ដែលបានរចនាម៉ូដទាន់ សម័យ និងមានលក្ខណៈពិសេស ដែលមានឈ្មោះថា Phantom Drophead Coupe ហើយបានដាក់លក់ នៅលើទីផ្សារ នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃ អង្គារ ទី ១៣ ខែ ឧសភា ឆ្នាំ២០១៤ ។

ក្រុមហ៊ុន Rolls-Royce បានផលិតរថយន្ត ដែលម៉ាស៊ីនប្រភេទ R-Type និងចម្លងម៉ូដធុននឹងទឹក ដែលមានល្បឿនលឿន ជាទីពេញនិយម សម្រាប់អតិថិជន ។គេបានដឹងថា ទីផ្សាររបស់ក្រុមហ៊ុននេះ មានច្រើននៅក្នុងប្រទេសចិន និងបណ្តា ប្រទេសធំៗជាច្រើន ព្រោះដោយសារការគ្រប់គ្រង និងកិច្ចការទំនាក់ទំនង ជាមួយពិភពលោកបានល្អប្រសើរ ។ នេះបើតាមការអះអាង របស់លោក Boyle Andrew នាយកគ្រប់គ្រងក្រុមហ៊ុន Rolls-Royce Motor បានប្រាប់ឲ្យស៊ិនហួ ដឹងយ៉ាងដូច្នេះ ។

លោក Andrew បានបញ្ជាក់ងថា " ប្រទេសចិន ជាទីផ្សារដ៏ធំណាស់ ដែលនាំឲ្យយើងបានផ្សព្វផ្សាយ ផលិតផលបាន ទូលំទូលាយ ។ វាប្រាកដណាស់ថា ពលរដ្ឋចិន និយមទិញរថយន្តពីក្រុមហ៊ុនយើង ព្រោះវាជាផ្តល់ការចាប់អារម្មណ៍ ច្រើន ដោយសារតែ Rolls-Royce មានម៉ូត ជម្រើសៗជាច្រើន "។ លោកបានបន្ថែមថា "មាន ពលរដ្ឋចិន ពិសេសក្រុម យុវវ័យ ដែលនិយមប្រើប្រាស់ រថយន្តរបស់យើងច្រើន" ។

សូមបញ្ជាក់ថា គិតក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន Rolls-Royce បានលក់ចេញរថយន្តជាង៣.៦០០គ្រឿង ទៅកាន់ទីផ្សារ ពិភពលោក ៕

www.lookingtoday.com

អ្នកបង្កើត​មេរោគ​ភាគច្រើន សំដៅ​យក Android

$
0
0

ក្រុមស្រាវជ្រាវបានរកឃើញថា អ្នកបង្កើតមេរោគ ភាគច្រើនបានសំដៅ យកប្រព័ន្ធដំណើរការ Android ជាគោលដៅ សម្រាប់វាយប្រហារ។

លោក Andrew Brandt បានចំណាយពេល ជាច្រើនខែក្នុងការស្រាវជ្រាវ និងតាមដានទៅលើ មេរោគទាំងឡាយដែល បានវាយប្រហារមកដល់ ប្រព័ន្ធដំណើរការទូរស័ព្ទ ដោយក្នុងនោះ អ្នកបង្កើតមេរោគមាន គោលដៅធំគឺវាយប្រហារ មកដល់ប្រព័ន្ធដំណើរការ Android។ អ្វីដែលអ្នកបង្កើត មេរោគចង់បាននោះគឺ ទិន្នន័យផ្ទាល់ខ្លួន ជាពិសេសគឺក្រេឌិតកាត ដែលអ្នកប្រើ Google Play សម្រាប់ទិញកម្មវិធី ឬហ្គេម ហើយវាបានបន្លំលួចយក ដើម្បីប្រយោជន៍អ្វីមួយ។

ក្រុមអ្នកបង្កើតមេរោគ មិនបានបង្កើតសម្រាប់ iOS នោះទេ ព្រោះថា ប្រព័ន្ធដំណើរការមួយនេះបានសុវត្ថិភាពខ្ពស់ ពិបាកក្នុងការវាយលុយ និងបន្លំខ្លួន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០០៥ មក មានមេរោគជាច្រើន បានវាយប្រហារមកដល់ ប្រព័ន្ធដំណើរការទូរស័ព្ទ ដោយមុនដំបូងគេ គឺប្រព័ន្ធដំណើរការ Symbain របស់ Nokia និងក្រោយមក Android របស់ Google៕

ស្មាតហ្វូន ៧៩,៤លានគ្រឿង ត្រូវ​បាន​លក់នៅ​ដើមឆ្នាំ​ ២០១៤

$
0
0

ស្មាតហ្វូនប្រមាណជាង ៧៩,៤លានគ្រឿងត្រូវបាន លក់នៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៤ ដោយបានកើនឡើង ២៩ភាគរយ បើធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៣ ហើយក្នុងនោះ មាន ៨១ភាគរយជាស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធ ដំណើរការ Android។

របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់ Canalys បានឲ្យដឹងថា ក្នុងចំណោមស្មាតហ្វូន ៧៩,៤លានគ្រឿងត្រូវបានលក់ នៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៤ មាន ៨១ភាគរយ ជាស្មាតហ្វូនដែលប្រើប្រាស់ ប្រព័ន្ធដំណើរការ Android ចំណែកក្រៅពីនេះគឺ ជាប្រព័ន្ធដំណើរការផ្សេង។

ស្មាតហ្វូនភាគច្រើនដែល បានលក់នៅក្នុងរយៈពេល ៣ខែដំបូងឆ្នាំនេះគឺសុទ្ធសឹង តែមានអេក្រង់ទំហំចាប់ពី ៥អ៊ីងឡើង ដោយក្នុងនោះ ស្មាតហ្វូនទំហំ ៥អ៊ីង មាន ៦៦ភាគរយ ទំហំ ៥ទៅ៥,៤អ៊ីង មាន ២២ភាគរយ ទំហំ ៥,៥អ៊ីង ទៅ ៥,៩អ៊ីងមាន ១០ភាគរយ និងក្រៅពីនេះជាស្មាតហ្វូនមានអេក្រង់ទំហំ ៦អ៊ីង។
ជាងនេះទៅទៀត ៤៧ភាគរយនៃស្មាតហ្វូន ដែលបានលក់នៅ ក្នុងត្រីមាសដំបូង គឺមានតម្លៃប្រមាណជា ៥០០ដុល្លារអាមេរិក៕

ស្ថាបនិក Beats អាច​នឹង​ទទួល​បាន​មុខ​តំណែងខ្ពស់ បើសិន​ជា​ព្រម​លក់​ឲ្យ Apple

$
0
0

កាលពីថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាម បានចុះផ្សាយថា ក្រុមហ៊ុន Apple កំពុងចរចាទិញក្រុមហ៊ុនកាស Beats ក្នុងតម្លៃ ៣,២ពាន់លានដុល្លារអាមេរិក ប៉ុន្តែព័ត៌មាននោះត្រូវបាន Beats ច្រានចោល។

ដោយឡែកនៅពេលនេះ ធ្លាយព័ត៌មានបន្ថែមទៀតថា ក្រុមហ៊ុន Apple និង Beats ពិតជាកំពុងចរចាគ្នាមែន ហើយការទិញលក់ នឹងត្រូវធ្វើឡើងនៅ ក្នុងពេលឆាប់ៗនេះ។
ប្រភពដែលជិតស្និទ្ធបំផុតបានឲ្យដឹងថា ស្ថាបនិក Beats ចំនួនពីររូបគឺតន្ត្រីករ Jimmy Iovine និងតារាចម្រៀងរ៉េប Dr Dre អាចនឹងទទួលបាន តំណែងខ្ពស់មួយ នៅក្នុងក្រុមហ៊ុន Apple បើសិនជា Beats ព្រមលក់ឲ្យ Apple នោះ។

ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Beats កំពុងតែទាមទារនូវ លក្ខណៈមួយចំនួន ដូច្នេះហើយតម្រូវឲ្យក្រុមហ៊ុន Apple ពិចារណា ហើយព័ត៌មាននេះក៏ វាស្របពេល ជាមួយគ្នានឹងព័ត៌មានថា ក្រុមហ៊ុន Apple នឹងចេញកាសត្រចៀកថ្មី ដែលមានកម្រិត និងគុណភាពខ្ពស់៕

Viewing all 4895 articles
Browse latest View live


Latest Images