Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

សុខ សុវណ្ណ ឈ្នះ ផាន់ គ្រាន់ ខណៈ ផាន់ សុវណ្ណ បញ្ចប់ ទ្បៅ ផានាថ ក្នុងទឹកទី២

$
0
0

ភ្នំពេញៈ កីទ្បាករ ផាន់ គ្រាន់ មកពីក្លឹបព្រះខ័នរាជបរាជ័យ ក្រោមថ្វីដៃកីទ្បាករ សុខ សុវណ្ណ មកពីក្លឹបកងពលតូច លេខ៣១ទីបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃសៅរ៍ ទី០១ ខែកុម្ភះ ឆ្នាំ ២០១៤ ស្របពេលដែលកីទ្បាករ ផាន់ សុវណ្ណ មកពីក្លឹបមិត្តប៉ូលីស ផ្តួលកីទ្បាករ ទ្បៅ ផានាថ មកពីក្លឹបរស្មី កុមារកំព្រា មិនឲ្យក្រោកតតាំងបានក្នុងទឹកទី២ ។

នៅក្នុងជំនួបមិត្តភាពជាតិរវាង សុខ សុវណ្ណ និង ផាន់ គ្រាន់ ក្នុងទឹកទី១ដល់ទឹកទី២កីទ្បាករទាំងពីរមិនទាន់ហ៊ាន វាយ សម្រុកគ្នាប៉ុន្មានទេ ប៉ុន្តែពេលស្នូរជួងបន្លឺទ្បើងក្នុងទឹកទី៣ដល់ទឹកទី៥ សុខ សុវណ្ណ ហាក់មានប្រៀបជាង ផាន់ គ្រាន់ ហើយបានធ្វើការវាយសម្រុកយ៉ាងខ្លាំងដោយបានប្រើទាំងកណ្តាប់ដៃធ្ងន់ៗ ទាត់-ជង្គង់ ជាពិសេសនោះគឺការ វាយកែង ចេញចំផ្ទៃមុខរបស់ ផាន់ គ្រាន់ ផ្ទួនៗតែមង្ត ចំណែក ផាន់ គ្រាន់ វិញបានត្រឹមតែរង និងគេចយករួចខ្លួនប៉ុណ្ណោះ ។

ចំណែកការប្រកួតរបស់ ទ្បៅ ផានាថ ជាមួយ ផាន់ សុវណ្ណ វិញនៅក្នុងទឹកទី១កីទ្បាករ ទាំងពីរបានធ្វើការវាយស្ទាប ស្ទង់គ្នាប៉ុណ្ណោះ ប៉ុន្តែពេលចូលដល់ទឹកទី២ ផាន់ សុវណ្ណ បានរកឃើញចំណុចខ្សោយរបស់ ទ្បៅ ផានាថ និងបានវាយ សម្រុកយ៉ាងខ្លាំងដោយបានប្រើកណ្តាប់ដៃ-កែង និងទាត់ ក្នុងការវាយសម្រុកនោះផងដែរមិនយូរប៉ុន្មាន ផាន់ សុវណ្ណ បានប្រើស្នៀតកំពូលរបស់ខ្លួនដោយវាយមួយដៃយ៉ាងធ្ងន់ទៅលើផ្ទៃមុខរបស់ ទ្បៅ ផានាថ បណ្តាលឲ្យអាជ្ញាកណ្តាល រាប់ដល់ដប់តែមង្ត ។

រីឯលទ្ធផងគូប្រកួតមិត្តភាពផ្សេងៗទៀតរួមមានកីទ្បាករ ម៉ន ចាន់ដារ៉ា មកពីក្លឹបព្រែកឯងកីទ្បា បានឈ្នះកីទ្បាករ ឆាយ ម៉េត មកពីក្លឹបសំរោងកោងកីទ្បាខេត្តបាត់ដំបងដោយពិន្ទុ ខណៈកីទ្បាករ វុត្ថា រាជនី មកពីក្លឹបអង្គរធំគុនខ្មែរ ចាញ់ពិន្ទុ កីទ្បាករ ឯម ចំណាប់ មកពីក្លឹបឫទ្ធីពោធិ៍សែនជ័យ និងកីទ្បាករ អ៊ែល ស្តាហ្វា មកពីក្លឹបខ្លារខិនមានរិទ្ធ បានផ្តួល កីទ្បាករ ចាន់ ទូច មកពីក្លឹបនិរោធមានជ័យឲ្យសន្លប់ក្នុងទឹកទី៤ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles