Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Angry Birds បដិសេធមិនបាន ចូលដៃជាមួយអាមេរិក

$
0
0

សារព័ត៌មាន The New York Times បានចុះផ្សាយថា ទីភ្នាក់ងារសន្ដិសុខ ជាតិអាមេរិក (NSA) និងអង់គ្លេសបាន ប្រើប្រាស់ហ្គេម Angry Birds និង Google Maps ក្នុងការប្រមូលទិន្នន័យ របស់អ្នកប្រើ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុន Rovio ដែលជាអ្នកបង្កើត Angry Birds បានចេញមុខបដិសេធ។

ក្រុមហ៊ុន Rovio បាននិយាយថា ខ្លួនមិនបានចូលដៃជាមួយនឹង NSA ឡើយ ពោលគឺគ្មានហេតុផងដែល ត្រូវចូល ដៃជាមួយនឹង អាមេរិកនោះទេ បើធ្វើដូច្នេះមែននោះ ខ្លួននឹងបាត់បង់អតិថិជន។

ព័ត៌មាននេះត្រូវបានបែកធ្លាយកាលពីថ្មីៗនេះ ហើយអ្នកដែលបង្ហើបឲ្យដឹងនូវព័ត៌មាន នេះគឺលោក Edward Snowden ដែលជាអតីតសមាជិក ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក ដែលនៅពេលនេះកំពុងស្នាក់នៅ ក្នុងប្រទេសរុស្ស៊ី ក្រោមសិទ្ធិជ្រកកោន ព្រោះអាមេរិកបានចោទ លោកថាជាជនក្បត់៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles