អេស្ប៉ាញ៖ កាសែត El Mundo ក្នុងប្រទេសអេស្ប៉ាញ នៅពេលថ្មីៗនេះដែរ បានចុះផ្សាយនូវព័ត៌មាន ដ៏រន្ធត់សម្រាប់អ្នកគាំទ្រ នៅជុំវិញ ពិភពលោក ក្នុងវិស័យបាល់ទាត់ ដោយប្រាប់ធាតុពិត ចំពោះក្លិប Real Madrid ដែលបានចំណាយ ទឹកប្រាក់ដ៏ច្រើនសន្ធឹក ទិញកីឡាករ Gareth Bale ក្នុងតម្លៃ ២៦៥ លានអឺរ៉ូ ប្រហែល ៣៦៣ លានដុល្លារ ។
ហេតុនេះក្លិប Real Madrid អាចនឹងរងរង្គើរង្គើដូចក្លិប Bacelona ខណៈដែល ចំនួនទឹកប្រាក់ទិញកីឡាករ Neymar ដែលបានប្រកាស ខុសពីតម្លៃពិត និងឈានដល់ មេធំលាឈប់ពី តំណែងកាលពីថ្ងៃទី ២៣ កន្លងទៅនេះ។
កាសែតខាងលើ បានចុះផ្សាយជា លើកដំបូងថា ចំនួនទឹកប្រាក់ដែល ខាងក្លិប Real Madrid ជូនដល់ Gareth Bale គឺ ២៦៥ លានអឺរ៉ូ ដោយក្នុងនោះរួម បញ្ចូលទាំងការផ្ទេរ និង ធានារ៉ាប់រង និង កំរៃជើងសារមួយចំនួន ។ ខណៈដែលបាន ទិញកីឡាករ Gareth Bale ពីមាន់ខ្នាយមាស ខាងក្លិបបានប្រកាសថា ៩១ លានផោន ប៉ុន្តែ តួរលេខចុងក្រោយរបស់ មាន់ខ្នាយមាស បែរបញ្ជាក់ថា ១០១លានផោន ដែលវាខុសគ្នាស្រលះ ។
តែតាមធាតុពិត ដែលដឹង ក្លិបត្រូវចំណាយជូន Gareth Bale ក្នុងតម្លៃធានារ៉ាប់រង ៦ លានអឺរ៉ូ ក្នុងមួយឆ្នាំ ប្រាក់ខែពី ១៣ ទៅ ១៤ លានអឺរ៉ូ រួមទាំងប្រាក់ផ្សេងៗ ដោយបូកសរុបទៅ មានចំនួន ២៦៥ លានអឺរ៉ូ ។
ជាមួយនឹងព័ត៌មាន នេះដែរ មានអ្នកគាំទ្រជាច្រើន បានសួរទៅកាន់លោក Florentino Perez ដែលជាមុខព្រួញ ដ៏សំខាន់ អាចនឹងប្រឈមមុខ ដូចទៅនឹង មេធំរបស់ ក្លិប Bacelona ដែលទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុនេះ៕