ហុងកុង: គេហទំព័រសារព័ត៌មានចិន មួយបានរាយការណ៍ថា លំនៅដ្ឋានប្រជាពលរដ្ឋចិនមួយខ្នង នៅក្នុងទីក្រុងហុងកុង ត្រូវបានអគ្គីភ័យ ឆាបឆេះដោយគេមិន នឹកស្មានថាវាកើតឡើង ដោយសារតែទូរស័ព្ទ ស្មានហ្វូនមួយគ្រឿងឡើយ។ លោក Du ដែលជាម្ចាស់ផ្ទះ បាននិយាយថា ពីដំបូងលោកប្រើទូរស័ព្ទ Samsung Galaxy S4 លេងហ្គេមមួយក្នុង កម្មវិធី Android ក៏ស្រាប់តែទូរស័ព្ទឡើង កំដៅហាក់ដូចជាចង់ផ្ទុះ ពេលនោះលោក Du ក៏គ្រវែងវាទៅលើគ្រែ ហើយភ្លើងក៏ស្រាប់តែឆាប ឆេះឡើងបណ្តាលអោយ ឆេះផ្ទះរបស់គាត់តែម្តង។
លោក Du និង ភរិយារបស់គាត់បានរត់ចេញពីក្នុងផ្ទះ មិនបណ្តាលឲ្យរងរបួសអ្វីទេ ប៉ុន្តែផ្ទះត្រូវឆេះស្ទើរតែខ្ទេចទៅ ហើយព្រោះតែឥទ្ធិពលកំដៅ ទូរស័ព្ទដែលយើមិនដឹងថាតើ វាជាស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung galaxy S4 ពិតប្រាកដឬជាទូរស័ព្ទចិនទេ ទើបធ្វើឲ្យមានព្យសនកម្មបែបនេះ។
ក្នុងករណីនេះ ប៉ូលិសក៏កំពុងតែធ្វើការស៊ើប អង្កេតពីផលិតផលរបស់ ក្រុមហ៊ុន Samsung នៅទីក្រុងហុងកុងផងដែរ។