Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

AC Milan បរាជ័យក្រោមថ្វីជើងភ្ញៀវ Udinese (Video Inside)

$
0
0

អ៊ីតាលី៖ កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ ក្លិប AC Milan បានរងបរាជ័យក្រោមថ្វីជើងភ្ញៀវ Udinese ក្នុងលទ្ធផល ២-១ ក្នុងវគ្គ ១/៤ នៃក្របខណ្ឌ Coppa Italia ដែលធ្វើឡើងនៅលើទឹកដី San Siro ។

សម្រាប់ម្ចាស់ AC Milan ដោយគ្រាន់តែបើកឆាកបាន ៧ នាទី បាននាំមុខភ្ញៀវ ក្នុងលទ្ធផល ១-០ ដោយការស៊ុត បញ្ចូលទីរបស់ កីឡាករ Mario Balotelli ។ ក្

លិបទាំងពីរ បានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យ ក្លិបម្ចាស់ផ្ទះ AC Milan ពិបាកក្នុងការ ទប់ស្កាត់ផងដែរ រហូតដល់នាទី ៤១ កីឡាករបស់ AC Milan ធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ ១១ ម៉ែត្រ ដោយអាជ្ញាកណ្តាល ពិន័យឲ្យ Luis Muriel បំបែកពង់មាន់ផ្ទះបានសម្រេចក្នុងលទ្ធផល ១-១ ។

កីឡាករ Nicolas Lopez ដែលជាកីឡាករបម្រុងរបស់ Udinese បានធ្វើឲ្យម្ចាស់ផ្ទះភ្ញាក់ផ្អើល ដោយអាចស្វែងរក គ្រាប់បាល់នៅនាទី ៧៧ ។

ជាមួយនឹងជ័យជម្នះនេះដែរ ក្លិប Udinese នឹងឡើងទៅជួប Fiorentina ឬ Siena នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ ក្នុងវគ្គ ៤ ក្រុមចុងក្រោយ៕


Viewing all articles
Browse latest Browse all 4895

Trending Articles