Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អតីតនាយកប្រតិបត្តិ Apple កោតសសើរ​នាយកប្រតិបត្តិថ្មី​របស់ BlackBerry

$
0
0

កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុន BlackBerry បានសម្រេចចិត្តតែងតាំងលោក John Chen ជានាយកប្រតិបត្តិពេញសិទ្ធិ ព្រមទាំងបាននិយាយថា លោក Chen គឺជាវេជ្ជបណ្ឌិតដ៏ជំនាញ ដែលបានជួយព្យាបាលជំងឺ BlackBerry ឲ្យធូរស្បើយ។

នៅពេលនេះ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានកោតសសើរ ពីសមត្ថភាពរបស់ Chen ថាជាមនុស្សតែ ម្នាក់គត់ដែលជួយឲ្យ BlackBerry វិលទៅរកភាពដើមវិញ។

លោក John Sculley អតីតនាយកប្រតិបត្តិ Apple បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយថា លោក មានការកោតសសើរ ខ្ពស់ទៅលើលោក Chen ដែលទើបឡើងកាន់តំណែងជា នាយកប្រតិបត្តិមិន ទាន់បានពីខែផង តែបានជួយ BlackBerry ឲ្យវិលទៅរកភាពឡើងវិញ បើទោះបីជាពេល នេះនៅមិនទាន់ជោគជ័យក្ដី។

លោក Sculley បានបន្តទៀតថា បើតាមការរំពឹងទុករបស់លោក នៅក្នុងឆ្នាំនេះ BlackBerry នឹងរកផ្លូវឃើញសម្រាប់ ដើរចេញពីភាពក្ស័យធន ព្រមទាំងមានដំណើរឆ្ពោះ ទៅមុខថែមទៀតផង៕


Viewing all articles
Browse latest Browse all 4895

Trending Articles