សហស្ថាបនិក ក្រុមហ៊ុន ផលិតទូរស័ព្ទ BlackBerry លោក Mike Lazaridis ទទួលបានលុយ ២៦លានដុល្លារអាមេរិក ពីការលក់ភាគហ៊ុន។យោងតាមសេចក្ដីប្រកាស បានឲ្យដឹងថា លោក Lazaridis បានលក់ភាគហ៊ុន ចំនួន ៣,៥លានហ៊ុន ដែលមាននៅក្នុង ក្រុមហ៊ុន BlackBerry ដែលបានធ្វើឲ្យ ភាគហ៊ុនរបស់ លោកនៅសល់ ត្រឹមតែ ៤,៩៩% ដោយនៅពេល មុនលក់ លោកមាន ៥,៦៨ភាគរយ។
ការលក់នេះ ត្រូវបានធ្វើឡើងកាលពី ថ្ងៃចន្ទកន្លងទៅ ដោយតម្លៃជាមធ្យមក្នុង មួយហ៊ុនមានតម្លៃ ៧,៥៥ដុល្លារអាមេរិក។ គេមិនបានដឹងថា ភាគហ៊ុននោះ ត្រូវបានលក់ឲ្យ ខាងណាទេ ប៉ុន្តែបើតាមការបញ្ជាក់ប្រហែល ជាត្រូវគ្រប់គ្រងបណ្ដោះអាសន្ន ដោយគណៈកម្មការមូលបត្រ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន BlackBerry បានប្រកាសឲ្យដឹងពី ប្រាក់ខាតបង់ចំនួន ៤,៤ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៣៕