Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វ៉ាត់ ចំរើន ៖ កម្ពុជាទទួលបាន មេដាយ១៣៥គ្រឿង

$
0
0

ភ្នំពេញៈ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) ដែលត្រូវបានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ និងជាប្រធាន NOCC តែងតាំងធ្វើជា នាយបេសកកម្ម ដើម្បីដឹកនាំក្រុម កីឡា ជម្រើសជាតិទាំង ២២ប្រភេទរបស់កម្ពុជា ទៅចូលរួមប្រកួតកីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា បានវិលត្រឡប់មកដល់ កម្ពុជាវិញហើយ នៅយប់ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៣នេះ ដែលអមដោយក្រុម គណៈ ប្រតិភូ និងកីឡា ៤ប្រភេទ គឺមានកីឡាវ៉ូវីណាម, តេក្វាន់ដូ, ប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ ។

នៅក្នុងដំណើរវិលត្រឡប់ ដែលអមដោយមេដាយ ៤៧គ្រឿងពីការចូលរួម SEA Games លើកទី២៧នេះ លោក ថោង ខុន ក៏បានអញ្ជើញទៅ ទទួលផងដែរ ដើម្បីអបអរសាទរនឹង ជ័យលាភី ដែលក្រុម កីឡាករ-កីឡាការិនី កម្ពុជា សម្រេចបានយ៉ាងល្អប្រសើរ បំផុតក្នុងប្រវត្តិនៃការ ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍នៃការប្រកួតកីឡា ថ្នាក់ តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣នេះ ។

ក្រោយចុះពីយន្ដហោះនៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវាលាម៉ោង ១០:៤០នាទីយប់មិញលោក វ៉ាត់ ចំរើន បានប្រសាសន៍ ប្រាប់អ្នកសាព័ត៌មានឲ្យដឹងថា “ជ័យលាភី ដែលក្រុមកីឡាជម្រើសជាតិកម្ពុជា ដណ្ដើមបានក្នុង ការប្រកួត កីឡា SEA Games លើកទី២៧នេះ មានមេដាយសរុបចំនួន ៤៨គ្រឿង និងវិញ្ញាសាកីឡាចំនួន ៨ប្រភេទ គឺមានមេដាយមាស៨, ប្រាក់១១ និងសំរិទ្ធិ២៩) ។ ប៉ុន្ដែបើគិតពីមេដាយសរុប ដែលកីឡាករ-កីឡាការិនីម្នាក់ គឺ ទទួលបាន រហូតដល់ទៅ ១៣៥គ្រឿងឯណោះ” ។

អនុរដ្ឋលេខាក្រសួងទេសចរណ៍រូបនេះ បានបន្ដទៀតថា អ្វីដែលពិសេសនោះ គឺបើគិតមេដាយមាសជាគ្រឿងវិញ ឆ្នាំនេះ កម្ពុជាទទួលមេដាយរហូតដល់ ១៤គ្រឿងឯណោះ ដូច្នេះគោលដៅនៃការដណ្ដើមយកមេដាយមាស ២ខ្ទង់ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់នៅក្នុងការប្រកួតកីឡា SEA Games លើកទី២៧នេះ គឺបាន សម្រេចដូចបំណងហើយ ។

លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា “ខ្ញុំពិតជាមានមោទនភាពខ្លាំង ព្រោះ SEA Games លើកទី២៧ ក្រុមកីឡាករ-កីឡាការិនីរបស់យើង ខិតខំជួយរកមេដាយឲ្យកម្ពុជា បានច្រើនជាង កាលពី SEA Games លើកទី២៦ ដែលបាន ត្រឹមតែ ៣៩គ្រឿង(មាស៤, ប្រាក់១១ និងសំរិទ្ធ២៤) ជាពិសេសនោះ គឺមេដាយមាស ឆ្នាំកើនឡើងពាក់កណ្ដាល ពោលកើនដល់ ៨គ្រឿង ឯមេដាយប្រាក់ ១១គ្រឿងដដែល ខណៈមេដាយសំរិទ្ធកើនដល់ ២៩គ្រឿង ។

ជាចុងក្រោយលោក វ៉ាត់ ចំរើន ក៏បានធ្វើការថ្លែងអំណរគុនដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន, លោក ថោង ខុន និងក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែយកចិត្តទុកដាក់ និងផ្ដាំផ្ញើការនឹង រលឹក ផ្ដល់កម្លាំងចិត្តនៅក្នុងកីឡាករ-កីឡាការិនី ដែលកំពុងធ្វើការប្រកួតនៅប្រទេសមីយ៉ាន់ម៉ានោះ ។ ម្យ៉ាងវិញ ទៀត លោកក៏បានប្រកាសប្រាប់ទៅប្រជាជនកម្ពុជាទាំងជាង ១៤លាន់នាក់ផងដែរ ថាកម្ពុជាយើងដណ្ដើម បានមេដាយសរុប ១៣៥គ្រឿង ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles