Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តម្រូវការជួល ការិយាល័យ នៅទ្រឹង ក្នុងត្រីមាសទី៤

$
0
0

ភ្នំពេញ ៖ យោងតាមព័ត៌មាន ដែលបានចេញផ្សាយដោយ ក្រុមហ៊ុន អចលនទ្រព្យមួយ នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា តម្រូវការជួលការិយាល័យ នៅក្នុងប្រទេសកម្ពុជា សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៣នេះ មានសភាពទ្រឹង ហើយថាសកម្មភាពជួល និងការសាកសួររក ក៏ជួបនូវបញ្ហាដូចគ្នានេះដែរ។

ព្រឹត្តបត្រសារព័ត៌មាន ទីផ្សារអចលនទ្រព្យ ដែលចេញផ្សាយដោយក្រុមហ៊ុន VTRUST Quarterly បានឲ្យដឹងថា កត្តាដែលបង្កឲ្យតម្រូវការ ជួលការិយាល័យ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៣ មានសភាពនៅថេរ គឺដោយសារភាពតានតឹង នៅមុនពេល អំឡុងពេល និងបន្ទាប់ពីការបោះឆ្នោតជាតិ ដែលជាពេលតម្រូវការការិយាល័យថ្មី និងការពង្រីក ការិយាល័យ នៅមានកំណត់នៅឡើយ។   

ប្រភពខាងលើបានឲ្យដឹងទៀតថា អំឡុងពេល ២ខែចុងក្រោយ ក្នុងឆ្នាំ២០១៣នេះ មានសញ្ញានៃការកើនឡើង តម្រូវការដ៏ល្អមួយ ដោយសារក្រុមហ៊ុន ដែលទើបនឹង ចុះឈ្មោះថ្មីមួយចំនួន កំពុងស្វែងរកការិយាល័យថ្មី និងពង្រីកការិយាល័យបច្ចុប្បន្ន របស់ពួកគេ។ ប៉ុន្តែ ពុំមានសកម្មភាពជួលច្រើនទេ នៅអំឡុងពេលនេះ។

ប្រភពដដែលបន្តថា ដោយឡែកការដាក់ចំណាត់ថ្នាក់សេវាកម្ម ជួលការិយាល័យ គឺសង្ឃឹមថា នឹងឈានដល់ ស្តង់ដារអន្តរជាតិ នៅប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលក្រុមហ៊ុននានា កំពុងតែពង្រឹង កម្រិតសមត្ថភាព និងភាពទាក់ទាញរបស់ពួកគេ ឲ្យកាន់តែប្រសើរឡើង។ កន្លែងជួលជាការិយាល័យ នៅចំណាត់ថ្មាក់ «A» មានលក្ខណៈគុណភាពខ្ពស់បំផុត ហើយមានកម្រិតស្តង់ដារអន្តរជាតិ។ កន្លែងជួលការិយាល័យ នៅចំណាត់ថ្នាក់ «B» ប្រែជាមានភាពពេញនិយមជាង ហើយអត្រាជួលរបស់វា គឺខ្ពស់ជាងគេ ក្នុងចំណោម ចំណាត់ថ្នាក់ផ្សេងទៀត ដោយសារតម្លៃ និងគុណភាពអាចទទួលយកបាន។ ចំណែកឯកំណើននៃការជួលការិយាល័យចំណាត់ថ្នាក់ «C» ចាប់ផ្តើមធ្លាក់ចុះ ដោយសារសុខមាលភាពនៃអាជីវកម្ម តម្រូវឲ្យពួកគេបង្កើនកម្រិតវិជ្ជាជីវៈ និងភាពទាក់ទាញរបស់ពួកគេ។

ដោយឡែក ក្រុមហ៊ុនខាងលើ បានឲ្យដឹងទៀតថា នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៣នេះ ការផ្គត់ផ្គង់អគារអាផាតមិនថ្មីៗ បានកើនឡើងចំនួន១០ បន្ថែមលើការផ្គត់ផ្គង់សរុបថ្មី ឡើងដល់ ១៧៥អាគារ សរុបជាបន្ទប់ប្រមាណជា ៣.៤០០បន្ទប់។ កំណើននេះ បានឆ្លើយតបនឹងការរំពឹងទុកនៃកំណើន ជនបរទេស ចំណាកស្រុកនៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា តម្រូវការសេវាកម្មអាផាតមិន នៅត្រីមាសទី៤ ឆ្នាំ២០១៣ បានធ្លាក់ចុះបន្តិច បើប្រៀបធៀបទៅនឹងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០១៣នេះ ដោយអ្នកជំនាញ ជឿជាក់ថា ការធ្លាក់ចុះតិចតួចនេះ ពាក់ព័ន្ធនឹងការរាំងស្ទះ មុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោតជាតិ ដែលជាពេលស្ថានភាពសេដ្ឋកិច្ចចង្អៀត ដូចជាការផ្ញើរប្រាក់ នៅធនាគារថយចុះ, ការដកប្រាក់ពីធនាគារកើនឡើង, ការបញ្ចេញប្រាក់កម្ចីពីធនាគារធ្លាក់ចុះ និងលំហូរនៃជនបរទេសចំណាកស្រុក ទាបជាងធម្មតា៕


Viewing all articles
Browse latest Browse all 4895

Trending Articles