Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Tim Cook បង្ហាញ​ផែនការ​អស្ចារ្យ​ថ្មី ដល់​បុគ្គលិក​សម្រាប់​ឆ្នាំ ២០១៤

$
0
0

កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Apple បានផ្ញើអ៊ីមេលទៅ កាន់បុគ្គលិករបស់ខ្លួនពី មោទនភាពនិងគម្រោង ផែនការថ្មីសម្រាប់ឆ្នាំ ២០១៤ ទាំងដែលរបាយការណ៍ ស្ដីអំពីផលិតផលផ្សេងៗ នៅមិនទាន់បង្ហាញ។

មកដល់ពេលនេះ ក្រុមហ៊ុន Apple នៅមិនទាន់បង្ហាញ របាយការណ៍នៃការលក់ iPhone, iPad និងឧបករណ៍ផ្សេងៗនោះទេ តែបែរជាជូនដំណឹង ដល់បុគ្គលិករបស់ខ្លួនថា នៅឆ្នាំក្រោយគម្រោងធំថ្មី នឹងបង្ហាញឡើង ដែលជាមោទនភាព ដ៏ធំធេងរបស់ Apple។

លោក Tim Cook នាយកប្រតិបត្តិ Apple បានថ្លែងតាមរយៈអ៊ីមេលថា “ខ្ញុំចាត់ទុកខ្លួនឯងជា មនុស្សមានសំណាងបំផុត នៅក្នុងពិភពលោក សម្រាប់ឱកាសដើម្បីបាន ធ្វើការងារជាមួយនឹង ក្រុមហ៊ុនដ៏អស្ចារ្យនេះ ជាពិសេសបាន ធ្វើការជាមួយនឹង អ្នកទាំងអស់គ្នា”។

លោកបានបន្តទៀតថា “នៅក្នុងឆ្នាំ ២០១៣ យើងទទួលបាន ជោគជ័យជាច្រើន ហើយនៅឆ្នាំ ២០១៤ ប្រភេទផលិតផលថ្មី នឹងបង្ហាញខ្លួនឡើង នោះគឺជាមោទនភាព របស់ពួកយើង ហើយក៏ សូមអរគុណដល់លោក Jony Ive ជាអ្នករចនាដ៏កំពូល”។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១៣ Apple ក៏បានចូលរួមចំណែក នៅក្នុងវិស័យ សប្បុរសធម៌ ដោយបានបរិច្ចាកនូវ ថវិការាប់លានដុល្លារ អាមេរិកដល់មូលនិធិ កាកបាទក្រហម ក្នុងការជួយសង្គ្រោះ ដល់ជនរង់គ្រោះដោយសារ ខ្យល់ព្យុះនៅហ្វីលីពីន៕


Viewing all articles
Browse latest Browse all 4895

Trending Articles