Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ចាប់ពី​ខែកញ្ញា​ ដល់វិច្ឆិកា iPhone 5S លក់​ដាច់ជាងគេ​បំផុតនៅ US

$
0
0

របាយការណ៍ថ្មីរបស់ Canaccord Genuity បានបង្ហាញថា iPhone 5S ជាស្មាតហ្វូនដែល លក់ដាច់ជាងគេបំផុត នៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទនីមួយៗ លក់ដាច់គ្មានសល់។

នៅក្នុងខែកញ្ញា តុលា និងវិច្ឆិកា ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ AT&T, Verizon, Sprint និង T-Mobile លក់ iPhone 5S បានច្រើនជាង ទូរស័ព្ទណាៗទាំងអស់ ហើយតួលេខដែលក់បាន គឺច្រើនជាងគេរហូត ដល់ទ្វេដង ដូច្នេះមានន័យថា នៅសហរដ្ឋអាមេរិក ទាំងមូលចន្លោះពីខែកញ្ញា ដល់វិច្ឆិកា iPhone 5S ជាស្មាតហ្វូននាំមុខ។

នៅក្នុងរបាយការណ៍បានបង្ហាញថា ចន្លោះខែកញ្ញា ដល់វិច្ឆិកា ទូរស័ព្ទដែលលក់ដាច់ជាងគេគឺ iPhone 5S, Galaxy S4 និង iPhone 5C ។

គួរបញ្ជាក់ផងដែរថា ក្រៅពីសហរដ្ឋអាមេរិក iPhone 5S និង iPhone 5C ត្រូវបានលក់ដាច់ជាងគេ នៅលើទឹកដីជប៉ុន និងឥណ្ឌា៕


Viewing all articles
Browse latest Browse all 4895

Trending Articles