Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុម​យុវជន​ស្ម័គ្រចិត្ត ក.១២ ឡើ​ង​ដោយ​ស័្វយប្រវត្តិ​ ខណៈ​ក្រសួង​ពាណិជ្ជកម្ម​ហាលអាវ​

$
0
0

ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តក ១២ ដែលស្ថិតនៅ ក្នុងពូល ក បានឈរចាំ ដោយស័្វយប្រវត្តិ ខណៈដែលមិត្តរួមពូល ក្រុមក្រសួងពាណិជ្ជកម្ម ហាលអាវ ដោយប្រកួតចាញ់ ក្រុមសមាគមមូ ស្លឹមអះម៉ាឌីយ៉ាកម្ពុជា ១ ទល់ ៤នៃព្រឹត្តិការណ៍ប្រកួត បាល់ទាត់ Soccer-League កាលពីម្សិលមិញ។

សម្រាប់ក្រុមសមាគម មូស្លឹមអះម៉ាឌីយ៉ាកម្ពុជា និងក្រុមក្រសួង ព័ត៌មានវិញ ត្រូវប្រជែងគ្នាដើម្បីដណ្តើម យកកៅអីមួយសម្រាប់ ឈានចូលវគ្គ ១៦ចុងក្រោយ។ ពូល ឆ ក្រុមយុវជនឈានមុខ ប្រកួតចាញ់ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត កំពង់ឆ្នាំង ០ ទល់ ៧ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង បាន ៣ ពិន្ទុ និង ក្រុមយយុវជនខណ្ឌ ចម្ការមនឈ្នះយុវជន អភិឌ្ឍន៍ ១១ ទល់ ០ បាន ៣ ពិន្ទុ ។

ពូល ខ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកំពត ប្រកួតស្មើជាមួយ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកណ្ដាល ២ទល់ ២ ។ ក្រុមអង្គការភាពញញឹម នៃកុមារប្រកួតឈ្នះក្រុម សាលាដំបូងរាជធានី ភ្នំពេញ ២ ទល់ ១ ។ សម្រាប់ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពត ឈ្នះ១ ស្មើ១ បាន ៤ ពិន្ទុ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្ដាល ស្មើ២ បាន ២ ពិន្ទុ ក្រុមអង្គការភាពញញឹមនៃកុមារ ចាញ់ ១ ឈ្នះ បាន៣ ពិន្ទុ និងក្រុមសាលាដំបូង រាជធានីភ្នំពេញ ចាញ់១ ស្មើ ១ បាន ១ពិន្ទុ។

សម្រាប់ថ្ងៃនេះវិញមាន ៤ ប្រកួត រួមមានពូល គ ប្រកួតនៅពហុកីឡដ្ឋាន ស្តាតចាស់ យុវជនសំណាង FC ប្រកួតជាមួយក្រុម ឌីអិន ហ្គាឌិន។ ក្រុមទាំងពីរនេះ ត្រូវការចេះជាចាំបាច់ ប្រសិនបើក្រុមណា ចាញ់នឹងហាវអាវតែម្តង ។ ក្រុមសម្ព័ន្ធ គសនបក ប្រកួតជាមួយ ក្រុមណាហ្គាវើល ។ ពូល ឃ ប្រកួតនៅ ពហុកីឡដ្ឋានជាតិ ក្រុមយុវជនខណ្ឌទួលគោក ប្រកួតជាមួយក្រុមវ៉ាយ អែស ស៊ី និងក្រុមព្រែកជ័យកីឡា ប្រកួតជាមួយក្រុមគូ្រពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ៕


Viewing all articles
Browse latest Browse all 4895