ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ រាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ថា ក្រុមហ៊ុនផលិត និង ចែកចាយ យានយន្តរបស់ ជប៉ុនឈ្មោះថា Nissan នឹងធ្វើការប្រមូល យានយន្តប្រមាណ ២,៨៥៥គ្រឿង ដើម្បី យកមកជួសជុល ឡើងវិញ ក្នុងនោះមានរថយន្ត ទំនើបៗ ម៉ាក sedans ដ៏តូចច្រឡឹង បន្ទាប់ពីរកឃើញថា មាន បញ្ហាលើប្រព័ន្ធបញ្ជា សោទ្វារផ្នែកខាងក្រោយ នៃរថយន្តទាំងនោះ ។ យោងតាមស្ថាន ប័នត្រួតពិនិត្យគុណភាព យានយន្ត នៅក្នុងប្រទេសចិន បានឲ្យដឹងយ៉ាងដូច្នេះ ។
អគ្គលេខាធិការត្រួតពិនិត្យ គុណភាពយានយន្ត និងសុវត្ថិភាពរបស់ ប្រទេសចិនបានបញ្ជាក់នៅក្នុង សេចក្តី ប្រកាសព័ត៌មានមួយថា រថយន្ត ដែលត្រូវប្រមូលយកមក ជួសជុល រួមមានរថយន្តម៉ាក Infiniti M25L និងម៉ាក M35L sedans ដែលផលិតឡើងក្នុងចន្លោះថ្ងៃទី ១៩ មករា ឆ្នាំ២០១២ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៣ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យានយន្តទាំងនោះអាចមាន បញ្ហាលើប្រព័ន្ធបញ្ជាសោទ្វារ ផ្នែក ខាងក្រៅនៃរថយន្ត ដោយ បញ្ហានេះបណ្តាលឲ្យទ្វារ របស់រថយន្តជាប់សោដោយស្វ័យ ប្រវត្តិនៅពេល ណាមួយ ដែលមិនអាចដឹងនោះឡើយ ហេតុដូច្នេះត្រូវទាមទារ ធ្វើការជួសជុលឡើងវិញ ដើម្បីរក្សាបាន សុវត្ថិភាព ៕
នៅក្នុងសេចក្តីប្រកាសព័ត៌មានក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Nissan China Investment Co., Ltd នឹងផ្លាស់ប្តូរ សោនោះ ដោយមិនគិតអំពីកំរៃពីអតិថិជនឡើយ ៕