ក្រោយពេលដែល Nokia បានធ្លាក់ ប្រជាប្រិយភាព អស់មួយរយៈ នៅពេលនេះ ទីផ្សារស្មាតហ្វូន និងទីផ្សារទូរស័ព្ទ ចល័តបានងើបឡើងវិញ ដោយក៏កំពុងតែ ឈានទៅរកភាព ជោគជ័យផងដែរ។
ចាប់តាំងពីក្រុមហ៊ុន Nokia បានសហការជាមួយ នឹងក្រុមហ៊ុន Microsoft ក្នុងការប្រើប្រាស់ ប្រព័ន្ធដំណើរការ Windows Phone នៅលើស្មាតហ្វូន ត្រកូល Lumia ឃើញថា ក្រុមហ៊ុន Nokia ទទួលបានជោគជ័យ ជាបន្តបន្ទាប់ ជាពិសេសគឺត្រកូល Lumia តែម្ដង។
ក្រុមអ្នកវិភាគ AdDuplex បានលើកឡើងថា ក្រុមហ៊ុន Nokia ជាកូនសោរចម្បង ដែលជំរុញឲ្យទីផ្សារ Windows Phone កើនឡើង ដោយនៅក្នុងចំណោម ស្មាតហ្វូន Windows Phone ទាំងអស់ដែល បានលក់ មានស្មាតហ្វូន ត្រកូល Lumia ចំនួន ៩០ភាគរយ។
ក្រុមអ្នកវិភាគដដែល បានបន្តទៀតថា ក្រុមហ៊ុន Nokia អាចនឹងឈរ នៅលេខរៀងទី៣ ក្នុងចំណោមក្រុមហ៊ុន ដែលនាំចេញស្មាតហ្វូន បានច្រើនជាងគេ ព្រោះថានៅនេះ មានតំបន់ មួយចំនួន Nokia បានយកឈ្នះ Apple និង Samsung ហើយគេជឿជាក់ថា នៅទីផ្សារអាស៊ី Nokia នឹងជោគជ័យដូចកាល ពីប៉ុន្មានឆ្នាំមុន៕