Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Xbox One ប្រកាស​សង្គ្រាម​ជាមួយ PS4

$
0
0

ក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនលក់ Xbox One បានរហូតជាង ១លានគ្រឿង ក្នុងរយៈពេល២៤ម៉ោង កាលពីថ្ងៃសុក្រមុននេះ ស្របពេលដែល ក្រុមហ៊ុន Sony បានបង្ហាញការលក់ PlayStation 4 របស់ខ្លួនជាង ១លានគ្រឿងក្នុងរយៈពេល ២៤ម៉ោងដូចគ្នានោះផងដែរ។

ប្រភពខាងលើបន្តទៀតថា ក្រុមហ៊ុន Microsoft បានកំណត់យក Xbox One សម្រាប់ធ្វើសង្រ្គាមជាមួយក្រុមហ៊ុន Sony នៅក្នុងរដូវកាលឈប់សម្រាកនេះ។ Microsoft មានសង្ឃឹមថា Xbox One មិនត្រឹមតែអាចទាក់ទាញអ្នកលេងហ្គេមបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទាក់ទាញ អតិថិជនមួយចំនួនធំ ដែលចូលចិត្តមើលទូរទស្សន៍ និងស្រឡាញ់តន្ត្រី ដែលរួមបញ្ចូល ជាមួយការកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយទៀតផង។

លោក Yusuf Mehdi ជាអនុប្រធានសាជីវកម្មទីផ្សារ និងយុទ្ធសាស្រ្តរបស់ Xbox បាននិយាយថា "ពួកយើងកំពុងតែ ខិតខិប្រឹងប្រែងផលិត Xbox One ឲ្យបានច្រើន "។

គួរបញ្ជាក់ផងដែរថា អ្នកវិភាគបានរំពឹងទៅលើ ការនាំចេញរបស់ Xbox One និង PS4 អាចមានរហួតដល់ ២.៥ ទៅ៣លានគ្រឿង នៅក្នុងត្រីមាសទី៤នេះ។


Viewing all articles
Browse latest Browse all 4895

Trending Articles