Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple ល​ក់ iPhone សេ​រីថ្មី​ បាន​១​លាន​គ្រឿ​ង ក្នុង​១​ថ្ងៃ​

$
0
0

សារព័ត៌មាន WSJ បានរាយការណ៍ថា នៅពេលនេះ មានអតិថិជន Apple ជាច្រើនបានមកផ្ដុំគ្នា នៅមុខក្រុមហ៊ុន Apple ដើម្បីរង់ចាំការ ប្រកាសបង្ហាញ iPhone ជំនាន់ថ្មីនៅ ថ្ងៃទី១០ខែកញ្ញាខាងមុខនេះ។

ដោយឡែកនៅពេលនេះ មានក្រុមវិភាគមួយ បាននិយាយថា ក្រុមហ៊ុន Apple នឹងលក់ iPhone បានចំនួន ១០លានគ្រឿង ត្រឹមរយៈពេល ១០ថ្ងៃ ក្រោយពីការប្រកាស ដាក់លក់នៅលើទីផ្សារ។ វាមានន័យថា ក្រុមហ៊ុន Apple អាចលក់បាន ១លានគ្រឿង ក្នុងរយៈពេល ១ថ្ងៃ។

“យើងរំពឹងទុកថា Apple នឹងបង្ហាញ iPhone ចំនួនពីរម៉ូដែលនៅ ថ្ងៃទី១០ខែកញ្ញានេះ ដែល iPhone នោះមាន iPhone 5S និង iPhone 5C ហើយយើង ក៏ជឿជាក់ថា ក្រុមហ៊ុន Apple នឹងលក់បាន ១០លានគ្រឿង ក្នុងរយៈពេល ១០ថ្ងៃ”។ នេះបើយោងតាមសម្ដី របស់ក្រុមវិភាគ Andy Hargreaves of Pacific Crest។

ក្រុមវិភាគនេះ ក៏បានបន្ថែមឲ្យដឹងផងដែរថា នៅក្នុងត្រីមាសទី៣ នេះ ក្រុមហ៊ុន Apple នឹងលក់ iPhone បាន ៣១លានគ្រឿង៕


Viewing all articles
Browse latest Browse all 4895

Trending Articles