ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ចូលរួមការប្រកួត កីឡាបាល់ទាត់ ,ប្រណាំងសេះ, ប្រណាំងម៉ូតូហោះ និងប្រណាំងម៉ូតូកង់បួន ដែលមានរហ័សនាមថា “SCP Sport Complex” ប្រព្រឹត្តិទៅនៅថ្ងៃទី ២៦-២៧ ខែមីនា ឆ្នាំ ២០១៦ខាងមុខនេះ ដើម្បីអបអរសាទរ នាឳកាសបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ ក្រោមការឧបត្ថម្ភធំ ដោយក្រុមហ៊ុន 7NG Group Co,;LTDដែលមានទីតំាំង ទល់មុខរោងចក្រទី៣ និងទី ៤ស្ថិតនៅក្នុងតំបន់ ឧស្សាហកម្មវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ចំពោះការប្រកួតបាល់ទាត់ ពានរង្វាន់7NG Cup មាន៦ក្រុមចូលរួម ដោយចែកចេញជា ២ពូល គឺពូល “ក” ក្រុមបាល់ទាត់វ័យចាស់ ទួលគោក, ក្រុមបាល់ទាត់វ័យចាស់ 7NG និងក្រុមបាល់ទាត់ វ័យចាស់ដូនភ្នំពេញ ចំណែកឯពូល “ខ”ក្រុមបាល់ទាត់វ័យចាស់ សហភាពសហព័ន្ធ យុវជន កម្ពុជា ខេត្តព្រៃវែង,ក្រុមបាល់ទាត់ វ័យចាស់ ស្វាយជ្រុំ និក្រុមបាល់ទាត់ វ័យចាស់ហ្វូណន។
សម្រាប់ក្រុមចំណាត់ថ្នាក់ លេខ១ ទទួលបានប្រាក់ រង្វាន់៤០ម៉ឺនរៀល, ក្រុមចំណាត់ថ្នាក់ លេខ ២ ទទួលបានប្រាក់ រង្វាន់៣០ម៉ឺនរៀល, ក្រុម ចំណាត់ថ្នាក់ លេខ ៣ ទទួលបាន ប្រាក់រង្វាន់២០ម៉ឺនរៀល, អ្នកលេងបានល្អជាងគេ ទទួលបានប្រាក់រង្វាន់១០ ម៉ឺនរៀល,ក្រុមលេង Fair Play ទទួល បានប្រាក់រង្វាន់១០ ម៉ឺនរៀល និងអ្នកទាត់ចូលច្រើនជាងគេ ទទួលបានប្រាក់រង្វាន់១០ ម៉ឺនរៀល៕