Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Real គ្រោងឲ្យថ្លៃឈ្នួល Bale លើ Ronaldo ក្នុងកុងត្រាថ្មី

$
0
0

ក្លឹបយក្ស Real Madrid កំពុងលួងលោមខ្សែបម្រើ Gareth Bale ឲ្យបន្តកុងត្រាថ្មីទៀត ដោយគ្រោងឲ្យថ្លៃឈ្នួលកីឡាកររូបនេះខ្ពស់បំផុត ក្លាយជាតារា “លេខ១” ប្រចាំក្លឹប លើ Cristiano Ronaldo ទៀត។ នេះបើតាមកាសែតអង់គ្លេស The Sun បានចុះផ្សាយ។

បច្ចុប្បន្ន Ronaldo គឺជាកីឡាករដែលមានថ្លៃឈ្នួលខ្ពស់ដាច់គេនៅក្រុម Real Madrid និងជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលមានថ្លៃឈ្នួលច្រើនបំផុតលើលោកផងដែរ។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ចុងក្រោយ ក្លឹបស្ដេចស គ្រោងនឹងឲ្យថ្លៃឈ្នួល Bale លើ CR7 វិញ ដោយចង់ឲ្យបន្ថែមកិច្ចសន្យា២ឆ្នាំទៀត។

តារាឆ្នើមជម្រើសជាតិវែល Bale នៅជាប់កិច្ចសន្យាចាស់ជាមួយ Real ដល់ឆ្នាំ២០១៩ ប៉ុន្តែកន្លងមកមានក្លឹបមួយចំនួនដូចជា Bayern Munich និង Paris Saint-Germain ចង់បានខ្សែបម្រើស្លាបរូបនេះ ទើបក្លឹប Real បារម្ភចង់បន្ថែមកិច្ចសន្យា២ឆ្នាំទៀត ដល់ឆ្នាំ២០២១ តែម្ដង។

Bale បានបំបែកកំណត់ត្រារបស់ Gary Lineker អតីតខ្សែប្រយុទ្ធក្រុម FC Barcelona កាលពីយប់ថ្ងៃអាទិត្យ ដោយក្លាយជាកីឡាករចក្រភពអង់គ្លេស ដែលស៊ុតបានច្រើនជាងគេនៅ La Liga។ អតីតកីឡាករក្រុម Tottenham Hotspur រូបនេះ ស៊ុតបាន៤៣គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យ Real ៧៦ប្រកួតក្នុងលីគ៕

ប្រភព៖ សប្បាយ


Viewing all articles
Browse latest Browse all 4895

Trending Articles