Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ផ្កាយរណបមួយចំនួន កំពុងតាមដានរុក្ខជាតិ ចំលែកឈ្លានពាន នៅតំបន់ប្រជុំបឹង

$
0
0

ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ផ្កាយរណបមួយចំនួន កំពុងតែសហការគ្នា ដើម្បីកំណត់ផែនទី នៃតំបន់ដែលត្រូវបាន ប្រភេទរុក្ខជាតិ ចំលែកម្យ៉ាង ឈ្លានពាន ព្រមទាំងមានការ រីកដុះដាលយ៉ាងឆាប់រហ័ស ដែលនឹងអាចនាំឲ្យ ការគំរាមកំហែងដល់ ប្រជុំបឹងនៃតំបន់ទំនាប។

ក្រុមអ្នកស្រាវជ្រាវ មកពីមហាវិទ្យាល័យបច្ចេកវិទ្យា នៃរដ្ឋMichigan សហរដ្ឋអាមេរិក ការស្ទង់មតិតាមបែបភូមិសាស្រ្ត វិទ្យាល័យប៊ូស្តុន ព្រមទាំង សេវាកម្មអភិរក្សសត្វព្រៃ និង មច្ឆាបានប្រើប្រាស់ ទិន្នន័យរបស់ផ្កាយរណប ដើម្បីកំណត់ផែនទី ប្រជុំបឹងទាំងប្រាំនៅ តាមបណ្តោយកោះ របស់សហរដ្ឋអាមេរិក ដែលត្រូវបានឈ្លានពាន ដោយប្រភេទរុក្ខជាតិចម្លែកម្យ៉ាង។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ប្រភេទរុក្ខជាតិចំលែកនេះ ត្រូវបានគេស្គាល់ឈ្មោះថា Phragmites ដោយវាបានផ្តល់ការ គំរាមហែងដល់ប្រជុំបឹងទាំងនោះ ដែលវាអាចនាំឲ្យមានការ បំផ្លិចបំផ្លិចដល់ដីទំនាប និង ដីល្បាប់ ព្រមទាំងប្រភេទរុក្ខជាតិ ដែលមាននៅទីលំនៅ នៅទីនោះផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្តបានបន្តទៀតថា វានាំឲ្យមានការខូចខាត ដំនាំនៅក្នុងតំបន់ និងកាត់បន្ថយគុណភាពរបស់ដី។ ម្យ៉ាងវិញទៀត វាក៏នាំឲ្យមាន ការផ្លាស់ប្តូរដល់សារជាតិ បំរុងនៅក្នុងដីនិងទឹក ព្រមទាំងអាចធ្វើឲ្យចំនួនជីវៈចំរុះ នៅតំបន់នោះមានការធ្លាក់ចុះផងដែរ។

ទន្ទឹមគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថាការសិក្សាបានបង្ហាញឲ្យឃើញថា ប្រជុំបឹង Huron និង ប្រជុំបឹង Erie មានអាត្រាគំរាមកំហែង ខ្ពស់បំផុតពីរុក្ខជាតិ ដោយឡែកអត្រាគំរាមកំហែង ជាបន្តបន្ទាប់នោះគឺ នៅតំបន់ប្រជុំបឹង Michigan ,Ontario នឹងបឹង។


Viewing all articles
Browse latest Browse all 4895

Trending Articles