Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុម Khmer United លត់ក្រុម Blue Dragon ៩-១ យក ៣ពិន្ទុក្នុងថ្ងៃបើកឆាក

$
0
0

ភ្នំពេញ៖ ក្រុមបាល់ទាត់ Khmer United បានទទួល ៣ពិន្ទុយ៉ាងងាយ សម្រាប់មួយប្រកួតបើកឆាក ពានរង្វាន់ Khmer Real Estate Cup លើកទី៥ កាលពីម្សិលមិញ ក្រោយយកឈ្នះលើគូប្រកួត យ៉ាងចាស់ដៃ គឺក្រុម Blue Dragon ដោយលទ្ធផល ៩-១ នៅលើទីលានដំរីស ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Khmer United ឈរកំពូលតារាងពូល A ជាបណ្ដោះអាសន្ន ប៉ុន្ដែក៏មាន ២ក្រុមផ្សេងទៀត បានលត់គូប្រកួត យ៉ាងចាស់ដៃផងដែរ គឺក្រុម RFL FC យកឈ្នះក្រុម White Bird FC ដោយលទ្ធផល ៨-១ និងក្រុម YFC យកឈ្នះក្រុម HHK ដោយលទ្ធផល ៨-១ ទទួលបាន ៣ពិន្ទុពេញដូចគ្នាតែម្ដង ។

ចំណែកលទ្ធផល ៣ប្រកួតក្នុងពូល A នេះដដែល គឺក្រុម DN Youth និងក្រុមនិស្ស័យ បានត្រឹមចែកពិន្ទុគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតស្មើគ្នា ៣-៣ ។ រីឯក្រុម Good Hill បានយកឈ្នះក្រុម Media ១-០ និងក្រុម Poukmak United យកឈ្នះលើក្រុម V.Train ១-០ ដូចគ្នា ក៏ទទួលបាន ៣ពិន្ទុពេញផងដែរ ។

ដោយឡែកចំពោះលទ្ធផលថ្ងៃបើកឆាកនៃការប្រកួតពូល B នៅលើទីលានមេគង្គវិញ រួមមានដូចជា៖ ក្រុម EDC យកឈ្នះ ក្រុម  Prey Sala ៧-១, ក្រុមបាសាក់ យកឈ្នះក្រុម Civil Airavation ២-០, ក្រុម Anvaya ប្រកួតចាញ់ក្រុម FA ១-៤, ក្រុម Black Eagle លត់ក្រុមកូនខ្មែរ ៧-០, ក្រុម Ford បរាជ័យក្រោមថ្វីជើងក្រុម White Tiger ៤-៨ និងក្រុមស្ថានា យកឈ្នះក្រុម V.K United ៥-៣ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles