Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វៀង សាវ៉ន ឡើងទូទាត់ បំណុលចាស់ នឹងភុំ សារ៉ាយ នៅសង្វៀន TIFFY ARENA នាយប់ថ្ងៃអាទិត្យ

$
0
0

ភ្នំពេញ៖ វៀង សាវ៉ន ក្លិបគីសែមានរិទ្ធ ឡើងសឹងសកនឹង ភុំ សារ៉ាយ ក្លិបកងពលតូច លេខ៣១ ខេត្តកំពង់ស្ពឺ ខណៈ ទេស ឧត្តម ក្លិបកងពលតូច លេខ៧០ ក៏សងសឹក ចេង គា ក្លិបសាលវ័ន្ត កីឡា ក្នុងប្រភេទទម្ងន់ ៦៣,៥០០គីឡូក្រាម នាយប់ថ្ងៃអាទិត្យទី២០ ខែមីនា ឆ្នាំ២០១៦ នៅលើសង្វៀនTIFFY ARENA។

វៀង សាវ៉ន ធ្លាប់វាយចាញ់ ភុំ សារ៉ាយ ចំនួន៤លើកមកហើយ សម្រាប់ការ ប្រកួតលើកនេះ មិនដឹងវៀង សាវ៉នអាចយក ឈ្នះភុំ សារ៉ាយបានឬអត់ទេ។ ភុំ សារ៉ាយ អ្នកនរណា ក៏ស្គាល់ថា អ្នកលេងស្នៀត កណ្ដាប់ដៃ និងស្នៀតទាត់ផ្កាប់ចាន ដោយប្រកួតចុងក្រោយ វាយចាញ់អ្នក ប្រដាល់ថៃ Pha Yaklek ក្នុងទឹកទី៣កន្លងមកនេះ។ ចំពោះ វៀង សាវ៉ន មិនប្រាកដថា អាចសងសឹក យកឈ្នះ សារ៉ាយ បាននោះឡើយ ប្រកួតចុងក្រោយ វាយចាញ់ ឡុង សុវណ្ណពៅ ដែលជាអ្នកប្រដាល់ ស្រករក្រោយក្នុងទឹកទី៣។

ចំណែក ទេស ឧត្តម ក្លិបកងពលតូចលេខ៧០ សងសឹក ចេង គា ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទទម្ងន់ ៦៣,៥០០គីឡូក្រាម។ ចេង គា ធ្លាប់វាយឈ្នះ ទេស ឧត្តម ដោយពិន្ទុ ម្តងហើយ កាលពីថ្ងៃទី៦ ខែមីនា កន្លងមកនេះ ដូច្នេះលើកនេះ គឺជាការជួបសងសឹករបស់ ទេស ឧត្តម។ 

សម្រាប់ ធន់ ដារ៉ា សមាគមកីឡា ក្រសួងការពារជាតិ សាកកណ្ដាប់ដៃជាមួយ គឹម វាសនា ក្លិបកងពលតូច ទ័ពឆ័ត្រយោង៩១១ ប្រកួតគ្នាក្នុង ទម្ងន់៦៥គីឡូក្រាម។ វាសនា មិនអាចមើលស្រាល ដារ៉ា បានឡើយ ព្រោះអ្នកប្រដាល់រូបនេះ មានស្នៀតប្រដាល់ល្អ កម្លាំងសម្រុកខ្លាំង ទោះបីជាទើបនឹងឡើង ប្រកួតបានជាង ដប់លើកក្តី ប៉ុន្តែភាគច្រើន គេឈ្នះ ប្រកួតចុងក្រោយនេះ វាយឈ្នះ សូយ ចិន្តា ជើងចាស់ក្លិប ពោធិជ័យកីឡាដោយពិន្ទុ ចំពោះ វាសនា ថ្វីត្បិតតែជាជើងចាស់ តែការប្រកួត របស់គេមិន សូវទៀងទាត់ ប៉ុន្មានទេ ដោយជួនឈ្នះ ជួនចាញ់៕


Viewing all articles
Browse latest Browse all 4895

Trending Articles