កីឡា៖ ដូចអ្វីដែលទស្សនិកជន រំពឹងទុកមុន អ៊ីចឹង សម្រាប់ការប្រកួត នារាត្រីទៀបភ្លឺយប់មិញនេះ ក្លឹបកាំភ្លើងធំ Arsenal និង សេះបង្កង់ Juventus បានចាកចេញពីក្របខណ្ឌ Champions League ដោយជោគជ័យ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ អ្នកមានបុណ្យ Barcelona និង ឥន្ទ្រីយ៍ដែក អាល្លឺម៉ង់ Bayern Munich ។
សម្រាប់ Barcelona បានធ្វើឲ្យ ក្លឹបកាំភ្លើងធំ ចាញ់យ៉ាង អស់ចិត្តជាទីបំផុត ក្នុងលទ្ធផល ៣-១ សម្រាប់ជើងទី២ ដោយសរុប ទាំងពីរជើងគឺ ៥-១ ។ ដោយឡែក សេះបង្កង់ Juventus វិញ បើទោះបីជា យកឈ្នះបណ្តោះអាសន្ន លើក្លឹប Bayern Munich តាំងពីតង់ទី១ ដោយគ្រាប់ដំបូង រកបានដោយកីឡាករ ជាប់ឈ្មោះមុខ អាក្រក់ Paul Pogba នៅនាទី ៥ និង នាទី២៨ ដោយ Juan Cuadrado ក៏ប៉ុន្តែក៏ជួបរឿង អកុសលត្រឹមនាទី ៧៣ និង៩០ ដែលជាគ្រាប់បាល់រ បស់ Robert Lewandowski និង Thomas Mueller ជួយឲ្យ Bayern Munich តាមស្មើ និងសរុបលទ្ធផល ២ជើងគឺ ៤-៤ ។
លទ្ធផលនេះ ត្រូវសម្រេចកាត់សេចក្តី ដោយការទាត់បន្ថែមម៉ោង ស្វែងរកក្លឹបដែលមាន សមត្ថភាពបន្ត ទៅកាន់វគ្គ៨ ក្រុមចុងក្រោយ ក្នុងនោះ Thiago Alcantara បានរក គ្រាប់បាល់ជូន Bayern Munich នៅនាទី ១០៨ និង កីឡាករ Kingsley Coman នៅនាទី ១១០ និងជាគ្រាប់បាល់សម្រេច យកឈ្នះក្លឹបសេះបង្កង់ ក្នុងលទ្ធផល សរុបទាំង ពីរ ជើងគឺ ៦-៤ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
Barcelona 3 - 1 Arsenal
Bayern Munich 4 - 2 Juventus