ភ្នំពេញ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាព អន្តរជាតិ នៅសង្វៀនSEATV នារសៀលថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមហ៊ុន ស្រាបៀរ Cambodia អ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ប៉ះអ្នកប្រដាល់ សោម វិឆ័យ ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទទម្ងន់៦០ គ.ក្រ ខណៈអ្នកប្រដាល់ ហេង សំរាំង ក្លិបព្រៃទទឹង ខេត្តបាត់ដំបង ប្រកួតជាមួយ អ្នកប្រដាល់ ឡេះ តើក ក្លិបពុទ្ធសេរីវង្ស កីឡា ក្នុងប្រភេទទម្ងន់៧១ គ.ក្រ។
ឌុម កែវដា ជាអ្នកប្រដាល់មាន កម្លាំងពេញ ហើយមានស្នៀត ទាត់និងកែង ជង្គង់ ល្អថែមទៀត ប៉ុន្តែកែវដាក៏មាន ចំណុចខ្សោយដែរ ដោយសារ តែជាអ្នក ប្រដាល់មានចិត្តតូច និងមានតិចនិកប្រកួត មិនដល់ទេស ជីវ៉ា នោះទេ ។ សោម វិឆ័យ ជាអ្នកប្រដាល់ជើងខ្លាំង និងល្បីឈ្មោះ គួរសមដែរ ហើយគេមានស្នៀត ប្រដាល់ល្អ ពិសេសរបស់ កែងនិង ជង្គង់ ហើយជើងទាត់ខ្លាំង មានកណ្តាប់ដៃធ្ងន់ ជើងទាត់ខ្លាំង ថែមទំងវាយមាន ផ្លែល្អ ថែមទៀត ។
ជាអ្នកប្រដាល់រូបនេះ ដែលវាយមិនសូវចេះ ញញើតគូប្រកួតនោះទេ មួយទៀតគេប្រកួតឆ្លាត បំផុតនៅពេលដែល មើលឃើញ គូប្រកួតខ្លាំង ជាង ខ្លួននោះ គេប្រយ័ត្ន ប្រយែងបំផុត តែបើសិន ឃើញគូប្រកួត ប្រហាក់ប្រហែល ឬអន់ជាងនោះ៕
ចំណែកឡេះ តើក និងហេង សំរាំង ត្រូវប្រកួតគ្នាក្នុង ប្រភេទទម្ងន់ ៧១គីឡូក្រាម ដោយការប្រកួតនេះ ក៏ជារឿងកម្រផងដែរ សម្រាប់អ្នកទាំង២ បន្ទាប់ពីបាន ក្លាយខ្លួន ជាជើងខ្លាំង នៅលើសង្វៀន និងខកខានសាកល្បង សមត្ថភាពគ្នាយូរក្រែល។ ហេង សំរាំង ជាអ្នកប្រដាល់ល្អម្នាក់ ដែលជាប់លេខខាង មានស្នៀតទាត់ល្អ និងធ្លាប់ផ្ដួល អ្នកប្រដាល់ល្អ នៅក្នុងជំនាន់ និងមុនជំនាន់ឲ្យចាញ់ រាប់មិនអស់ផងដែរ។
ចំពោះ ឡេះ តើក ក៏មិនអន់នោះដែរ ព្រោះកម្រិតប្រកួត និងសមត្ថភាពជាក់ស្ដែង របស់គេល្អជាងមុន ។ ផ្អែកតាមបទពិសោធន៍ កីឡាកររូបនេះក៏ជា ជើងខ្លាំងចាស់វស្សា សម្បូរល្បិចកល ច្រើនដែរ ទើបគេមើលឃើញថា មិនមែនជារឿងងាយ ស្រួលនោះទេសម្រាប់ ឱកាសយកឈ្នះរបស់ហេង សំរាំង ហើយ ឡេះ តើក ជាអ្នកប្រដាល់ម្នាក់ ដែលចេះបត់បែន ស្ថានការណ៍វាយលុក បានល្អបានគ្រប់កាលៈទេសៈ ៕