Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប៉ូលិស និងស្វាយរៀង សុទ្ធតែត្រូវការ៣ពិន្ទុ ដើម្បីប្រជែងយកកៅអី Top-4

$
0
0

ភ្នំពេញ៖ ក្រុមបាល់ទាត់របស់អគ្គស្នងការដ្ឋាននគរបាល ជាតិ (ប៉ូលិស) និងក្រុមខេត្តស្វាយរៀង នឹងធ្វើការប្រកួតជាមួយ ក្រុម២ផ្សេងទៀត នៅក្នុងជំនួបជើងទី២ ប្រចាំសប្ដាហ៍ទី២០ នៃពាន MCL-2015 នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះ ប៉ុន្ដែក្រុមទាំងពីរសុទ្ធតែត្រូវការ៣ពិន្ទុរៀងៗខ្លួន ដើម្បីស្វែងរកកៅអី Top-4 សម្រាប់បន្ដដំណើរឆ្ពោះទៅវគ្គ Play-Off ឬវគ្គ៤ក្រុមចុងក្រោយ ។

ចំពោះក្រុមប៉ូលិស ល្ងាចនេះត្រូវជួបក្រុមបាតតារាងម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ប៉ុន្ដែប៉ូលិស បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងយក៣ពិន្ទុ ។ ខណៈពេលនេះប៉ូលិស កំពុងឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងដោយមាន ៣២ពិន្ទុក្នុង ដៃ បន្ទាប់ពីឆ្លងផុត១៩ប្រកួត តែកៅអីកំពូលជាបណ្ដោះអាសន្ន មិនទាន់អាចកំណត់ជាផ្លូវការថា ប៉ូលិសនឹងមានឱកាស ទៅវគ្គបន្ដដែរ ឬក៏យ៉ាងណានោះទេ ព្រោះនៅសល់៣ប្រកួតទៀត ។

ដើម្បីសម្រេចបានគោលដៅឆ្ពោះទៅវគ្គ Play-Off នៅក្នុងជំនួប៣ប្រកួតចុងក្រោយនោះ ប៉ូលិស មិនត្រូវមានការធ្វេស ប្រហែលឡើយ ព្រោះបើសិនប៉ូលិសរបូតពិន្ទុតែមួយប្រកួត ក្រុមប៉ូលិស ត្រូវប្រឈមនឹងការគ្មានឡើងទៅវគ្គបន្ដ ។ ដូច្នេះជំនួបជាមួយវេស្ទើនល្ងាចនេះ វាគឺជាឱកាសដណ្ដើមយក៣ពិន្ទុយ៉ាងល្អ ព្រោះវេស្ទើន មិនមែនជាក្រុមខ្លាំងធ្វើជា ឧបសគ្គរបស់ប៉ូលិសនោះ តែក្ដីបារម្ភ គឺ២ប្រកួតទៀត ត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោន និងក្រុម Cambodian Tiger ដែលជាក្រុមកំពុងប្រជែងកៅអី Top-4 ដូចគ្នា ។

រីឯក្រុមស្វាយរៀង គិតត្រឹមសប្ដាហ៍ទី១៩ គឺកំពុងឈរចំណាត់ថ្នាក់លេខ៧ ព្រោះទើបរកបាន ២៩ពិន្ទុប្រកៀកប្រកិត នឹងក្រុមក្រសួងការពារជាតិ ក្រុមប៉ូលិស និងក្រុមណាហ្គាវើល ដែលសុទ្ធតែមាន ៣២ពិន្ទុក្នុង ដៃ តែល្ងាចនេះក្រុមស្វាយរៀង ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ ហើយក៏ជាឱកាសល្អ ដើម្បីដណ្ដើមយកជ័យជំនះ និងយក ៣ពិន្ទុបំពេញបន្ថែមផងដែរ ។ ប៉ុន្ដែឱកាសឡើងវគ្គបន្ដរបស់ក្រុមស្វាយរៀង ហាក់មានតិចជាងក្រុមរៀបរាល់ខាងលើ ។

ទោះជាយ៉ាងណាលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមស្វាយរៀង បានលើកឡើងថា លោកនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញកីឡាករឲ្យខិតខំប្រឹង ហើយលោកជំនឿចិត្ត ៥០% ថាក្រុមស្វាយរៀង នឹងឡើងវគ្គបន្ដ បើសិនអាចយកឈ្នះ ក្នុងការប្រកួតជាមួយក្រុមបៀលប្រាយ និងក្រុមណាហ្គាវើល ព្រោះក្រុមទាំងពីរ គឺជាឧបសគ្គដ៏ធំ ដែលរារាំងស្វាយរៀង មិនឲ្យឡើងវគ្គបន្ដ ៕

ក្រុមប៉ូលិស

ក្រុមគិរីវង់

ក្រុមស្វាយរៀង

ក្រុមវេស្ទើន


Viewing all articles
Browse latest Browse all 4895

Trending Articles