Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករ តក់ សោភ័ណ្ឌ និង ស៊ូ វណ្ណៈ ប្រកួតបង្ក្រប់កិច្ចនៃខ្សែក្រវាត់ K.Cement

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ កំពូលជើងឯក K.Cement ទម្ងន់ ៦៣,៥គីឡូក្រាម លើ សង្វៀន SEA-TV នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ជាការប្រកួតជម្រុះជុំទី២ ប្រចាំពូល A ដែលមាន២គូ ក្នុងនោះអ្នកប្រដាល់ តក់ សោភ័ណ្ឌ ក្លឹបម្កុដរាជសីហ៍ ប៉ះអ្នកប្រដាល់ ស៊ូ វណ្ណៈ ក្លឹបនាគរាជមានជ័យ និងអ្នកប្រដាល់ ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធ ត្រូវជួបជាមួយអ្នកប្រដាល់ ឆៃ សារ៉ា សមាគមកីឡាក្រសួងការ ពារជាតិ ។

តក់ សោភ័ណ្ឌ ជាអ្នកប្រដាល់ចាស់វស្សា ហើយក៏ជាអ្នកប្រដាល់ខ្លាំងមួយរូបដែរ ដោយគេមានផ្លែល្អ ចិត្តប្រដាល់ក៏ធំ តែ ក្នុងការឡើងប្រកួតកាលពីជុំទី១នោះ សោភ័ណ្ឌ វាយចាញ់ ឆៃ សារ៉ា សមាគមកីឡាក្រសួងការពារជាតិក្នុងទឹកទី១ និង ចាញ់អ្នកប្រដាល់ ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។

ចំពោះ ស៊ូ វណ្ណៈ វិញជាប្រដាល់មានចិត្តធំ ប៉ុន្តែវាយអត់មានផ្លែ និងមិនសូវចេះប្រើបច្ចេកទេស គឺច្រើនតែចំណាយ កម្លាំងខ្លាំងឥតប្រយោជន៍ ពោលគឺគេវាយចេញច្រើន តែមិនសូវចំគោលដៅល្អ តែក្នុងការឡើងប្រកួតជុំទី១នោះ ស៊ូ វណ្ណៈ ចាញ់ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធ ដោយពិន្ទុ និងអ្នកប្រដាល់ ឆៃ សារ៉ា សមាគមកីឡាក្រសួង ការពារជាតិ ដោយពិន្ទុ ។

អ្នកប្រដាល់ ឆៃ សារ៉ា ទំនងជាមានប្រៀបឈ្នះច្រើនជាងអ្នកប្រដាល់ ប្រាក់ រស្មី ដោយសារ សារ៉ា មានផ្លែល្អជាង ពិសេសកែង និងជង្គង់នោះ គ្រាដែល ប្រាក់ រស្មី ជាអ្នកប្រដាល់មានផ្លែ និងមានបច្ចេកទេសប្រកួតច្រើនតែចំណាយ កម្លាំងខ្លាំង តែមានប្រយោជន៍ ពោលគឺវាយចេញច្រើនចំគោលដៅល្អ ។ សម្រាប់អ្នកទាំង២នាក់បានឈ្នះទាំង២ប្រកួត ដូចគ្នាមាន៦ពិន្ទុក្នុងដៃ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles