Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លោក ថោង ខុន បន្ដដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធ អាណត្តិថ្មី ដោយសំឡេងឆ្នោតជាឯកច្ឆ័ន្ទ

$
0
0

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អាណត្តិទី៤ ឆ្នាំ ២០១១-២០១៥ បានជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធសាជាថ្មី សម្រាប់អាណត្តិទី៥ ឆ្នាំ២០១៥-២០១៩ ដោយ សំឡេងគាំទ្រជាឯកច្ឆ័ន្ទ ពីសមាជិក និងតំណាងក្លឹបចំនួន១៥រូប ដែលបានឯកភាពគាំទ្រគ្រប់ៗគ្នាតែម្ដង ។

នៅក្នុងអង្គមហាសន្និបាតសហព័ន្ធកីឡាកាយសម្ព័ន្ធ នារសៀលថ្ងៃទី២៥ ខែកញ្ញានេះដែរ ក្នុងនាមប្រធានមហាសន្និបាត និងជាប្រធានសហព័ន្ធអាណត្តិទី៥ លោក ថោង ខុន និងសមាជិកបានសម្រេចឯកភាពមុខងារតួនាទីសមាជិកប្រតិបត្តិ របស់ខ្លួនចំនួន៦រូបផ្សេងទៀត ក្នុងនោះលោក សុខ ហុង ធ្វើជាអនុប្រធាន លោក ណយ ផាណា ធ្វើជាអគ្គលេខាធិការ លោក មាស សារ៉េត ធ្វើជាអគ្គលេខាធិការរង គ្រាដែលលោកស្រី ដួង សាម៉ៃ អ្នកស្រី ពេជ្រ យូ និងកញ្ញា ងួន វត្ត ជាសមាជិក ។

ក្រោយទទួលបានការគាំទ្រឲ្យធ្វើជាប្រធានសហព័ន្ធសាជាថ្មីលោក ថោង ខុន បានប្ដេជ្ញាចិត្តថា នឹងជំរុញឲ្យកីឡាកាយ សម្ព័ន្ធកម្ពុជាមានសក្ដានុពលក្នុងតំបន់ ជាពិសេសគឺការពង្រឹងសមត្ថភាពធនធានកីឡាករ-កីឡាការិនី និងគ្រូបង្វឹក ដើម្បី ត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ តែម្ដង ដែលលោកប្ដេជ្ញាថានឹងស្វែងរកមេដាយជូនប្រទេសជាតិ កម្ពុជាឲ្យបាន ។

ទន្ទឹមជាមួយគ្នានោះលោកក៏បានលើកពីផែនការរយៈពេលវែង នៅក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣នោះផងដែរ គឺត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្ដាលថ្នាលយុវជន និងស្វែងរកអ្នកជំនាញមកបណ្ដុះ បណ្ដាល ហើយក៏ស្វែងរកជំនួយ ដើម្បីផ្គត់ផ្គង់ក្នុងការអភិវឌ្ឍកីឡាកាយសម្ព័ន្ធផងដែរ ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះសហព័ន្ធមានក្លឹបជាសមាជិកចំនួន៨ គឺក្លឹប៧មករាសែនជ័យ នៅរាជធានីភ្នំពេញ ក្លឹប Cam Kid ឃុំខ្វាវ ខេត្តតាកែវ ក្លឹប Cam Kid ត្រពាំងឃ្លោក ខេត្តតាកែវ ក្លឹបហ្សាក់កឹះម៉ាញ ខេត្តក្រចេះ ក្លឹបកំពង់ក្ដារ ខេត្តតា កែវ ក្លឹបកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង ក្លឹបកៀនរការ ខេត្តកំពង់ឆ្នាំង និងក្លឹប ១ សម្រាប់១រាជធានីភ្នំពេញ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles