Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អូស្រា្តលី ជាជម្រើសល្អ ដែលរំពឹងឈ្នះពាន AFF U-16 ឆ្នាំ២០១៥ នេះ

$
0
0

ភ្នំពេញ៖ ដោយផ្អែកតាមស្ថិតិឆ្លងកាត់៤ប្រកួតក្នុងពូល B មកនេះ ក្រុមឈុតតូចយុវជន U-16 របស់អូស្រ្តាលីជា ជម្រើសល្អដាច់គេ ជាបេក្ខភាពខ្ពស់ក្នុងការឈ្នះពាន ប្រចាំតំបន់អាស៊ាន AFF U-16 Youth Championships 2015 នៅទឺកដី កម្ពុជា ដែលនឹងបញ្ចប់ថ្ងៃទី០៩ ខែសីហាខាងមុខនេះហើយ ។

អូស្រ្តាលី ជាក្រុមចេញពីលេខ១ក្នុងពូល B ធ្វើការ៤ប្រកួតឈ្នះទាំងអស់ មិនដែលចាញ់ និងស្មើឡើយជាមួយនឹងការ ស៊ុតបញ្ចូលទីគេបានរហូតដល់ទៅ២៤គ្រាប់ និងរបូតវិញតែ៤គ្រាប់ ជាពិសេសនោះគឺនៅពេលបំបាក់ក្រុមខ្លាំង U-16 របស់មីយ៉ាន់ម៉ា ៤-០ ដោយមិននឹកស្មាន ស្មើទៅនឹងស៊ីម្ចាស់ផ្ទះ U-16 កម្ពុជាដែរនោះ ។

ក្រុមកពីតំបន់អាស៊ី ជិតទ្វីបអឺរ៉ុបមួយនេះ បានបើកយុទ្ធនាការលត់កម្ពុជា ៤-០ ដាច់ បំបាក់សិង្ហបុរី ៨-២ ឈ្នះមីយ៉ាន់ម៉ា ៤-០ មុនមកបន្តបំបាក់ U-16 របស់ហ្វីលីពីន ៨-២ ទៀតជាមួយនឹងកីឡាករមាឌធំៗ និងខ្ពស់ៗដែលអំណោយផលក្នុង ការលេង បូករួមទាំងបច្ចេកទេសដ៏ប៉ិនប្រសប់ផងដែរ ។ មួយវិញទៀត អូស្រ្តាលី ត្រូវជួបក្រុម U-16 របស់ថៃ នាម៉ោង ១៨៖៣០នាទីល្ងាចស្អែកនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោយពេល U-16 ឡាវ ជួបក្រុម U-16 មីយ៉ាន់ម៉ា នៅម៉ោង ១៥៖៣០នាទី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

អូស្តា្រលី ជាក្រុមខ្លាំងទាំងឈុតតូច និងឈុតធំ ហើយក៏តែងតែបង្ហាញមុខក្នុងព្រឹត្តិការណ៍ FIFA World Cup ញឹកញាប់ផងដែរ ក្រៅពីខ្លាចាស់ប្រចាំអាស៊ី មានចិន កូរ៉េខាងត្បូង និងជប៉ុនជាដើម ។ អូស្តា្រលី រាងតានតឹងបន្តិច ពេលជួប ថៃស្អែកនេះ តែប្រសិនបានឆ្លងផុតវគ្គ៤ក្រុមនេះរួចហើយនោះ មានន័យថា អូស្ត្រាលីនឹងធ្វើដំណើរទៅលើកពាន AFF U-16 លើកទី១០ នៅកម្ពុជា ដោយស្រួលពិតមែនហើយ ដោយមីយ៉ាន់ម៉ា និងឡាវ មិនអាចទបានឡើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles