Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ្នកប្រដាល់កំសត់ អាន មុន្នី ឡើងសង្វៀន SEA-TV រកប្រាក់ឲ្យប្រពន្ធជិតគ្រប់ខែ

$
0
0

ភ្នំពេញ៖ អ្នកប្រដាល់មិនសូវល្បីឈ្មោះ អាន មុន្នី ក្លឹបម្កុដ រាជសីហ៍ឡើងសង្វៀន SEA-TV នៅថ្ងៃអាទិត្យ ទី០៩ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ០៨៖០០នាទីព្រឹក ដើម្បីរកប្រាក់សម្រាប់ទុកឲ្យប្រពន្ធសម្រាលកូន គ្រាដែលរូបគេប្រកួត ជាមួយអ្នកប្រដាល់ សង គង់ ក្លឹបអេភេថងកីឡា ដែលជាគូចុងក្រោយនៃកម្មពិធី ។  

អ្នកប្រដាល់ អាន មុន្នី ក្លឹបម្កុដរាជសីហ៍ ត្រូវបានអគ្គនាយិកាស្ថានីយទូរទស្សន៍ SEA-TV និងអ្នករៀបចំការប្រកួត ប្រដាល់ប៉ុស្តិ៍នេះលោក ញៀន សុធី អនុញ្ញាតឲ្យឡើងសង្វៀនប្រកួតគូអមគូឯកប្រចាំសប្តាហ៍នៅកម្មពិធី ប្រកួតប្រដាល់ពេលព្រឹកក្នុងតម្លៃខ្លួន ៣០ម៉ឺនរៀល ដើម្បីរកប្រាក់ទុកសម្រាប់ប្រពន្ធសម្រាលកូន ដោយសារប្រពន្ធរបស់ គេគ្រប់ខែហើយ គ្មានប្រាក់មួយរៀលឡើយ ។

លោក ញៀន សុធី បាននិយាយថា សម្រាប់សង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ SEA-TV តែងតែចូលរួមចំណែក ជួបកីឡាករប្រដាល់គ្រប់រូបដែលមានជីវភាពលំបាក និងជួបបញ្ហារឿងប្រាក់កាសជាដើម ហើយខាងស្ថានីយតែ អនុញ្ញាតឲ្យពួកគេមកប្រកួតជានិច្ច ដើម្បីរកប្រាក់បន្តិចបន្តួចក្នុងការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។

អ្នកប្រដាល់ អាន មុន្នី បាននិយាយថា សព្វថ្ងៃនេះខ្ញុំមានផលពិបាកយ៉ាងខ្លាំងក្នុងជីវភាពដោយប្រពន្ធរបស់ខ្ញុំគ្រប់ខែ ហើយគ្មានប្រាក់សម្រាប់ប្រពន្ធសម្រាលកូនឡើយ មានតែរំពឹងលើការប្រកួតដែលមានតម្លៃខ្លួន ៣០ម៉ឺនរៀលប៉ុណ្ណោះ ។ តាមការអំពាវនាវរបស់អ្នកគ្រប់គ្រងក្លឹបម្កុដរាជសីហ៍ និងលោក យិន ពន្លក ជាអនុប្រធានសមាគមកីឡាប្រដាល់ ក្រសួងមហាផ្ទៃ ខ្ញុំទទួលការឧបត្ថម្ភពីឯកឧត្តម លោក លោកស្រីផងដែរ ។

អ្នកប្រដាល់កំសត់រូបនេះបាននិយាយអួលដើមក និងលើកដៃទាំងគូប្រណមសំពះថ្លែងអំណរគុណដល់ម្ចាស់ ឧបត្ថម្ភដូចជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអនុរដ្ឋលេខាធិការក្រសួង ទេសចរ បានឧបត្ថម្ភប្រាក់ចំនួន ៧០ដុល្លារអាម៉េរិក លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបាន ឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺនរៀល លោក ស៊ុយ សុខុម អនុប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានឧបត្ថម្ភប្រាក់ចំនួន ៥ម៉ឺនរៀល លោក ស៊ុយ ឈុនហាក់ មេធាវីបញ្ជការអង្គរក្ស និងជាប្រធានក្រុមមេធាវីយុត្តិធម៌បានឧបត្ថម្ភប្រាក់ចំនួន ២០ម៉ឺនរៀល លោក តាំង ណាំស្រ៊ុន នាយកមន្ទីរពេទ្យធ្មេញហង្សមាស បានឧបត្ថម្ភប្រាក់ចំនួន៥ម៉ឺនរៀល ។

ចំណែកលោក ចា រីទ្ធី នាយកគ្រប់គ្រងកម្មវិធីសិល្បៈ ស្ថានីយទូរទស្សន៍ SEA-TV បានឧបត្ថម្ភប្រាក់ចំនួន៥ម៉ឺនរៀល លោក យិន ពន្លក ជាអនុប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ បានឧបត្ថម្ភប្រាក់ចំនួន៥ម៉ឺនរៀល និងលោក គង់ ចាន់ធីណាអ្នកគ្រប់គ្រងក្លឹបម្កុដរាជសីហ៍ និងជាប្រធានការិយាល័យហ្វឹកហ្វឺនកីឡាក្រសួងមហាផ្ទៃ បានឧបត្ថម្ភប្រាក់ចំនួន៥ម៉ឺនរៀល ៕


Viewing all articles
Browse latest Browse all 4895

Trending Articles