Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមបាល់ទះ ស.ស.យ.ក របស់ខេត្តព្រៃវែង និងក្រុមក្រសួងមហាផ្ទៃ ដឹកដៃគ្នាឡើងវគ្គបន្ត

$
0
0

ភ្នំពេញ៖ ក្រុមក្រសួងមហាផ្ទៃ បានប្រកួតចាញ់ក្រុមសហ ភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ៣-០ ដោយលទ្ធ ផលក៏ពិតមែន តែក្រុមទាំងពីរនេះនៅតែមានឱកាស ឡើងទៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ព្រោះនេះជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ ដោយ៣ប្រកួត ឈ្នះ២ និងចាញ់១ដូចគ្នា កាលពីម្សិលមិញនៅក្នុងវិមាននៃពហុកីឡដ្ឋានជាតិ ពីព្រឹត្តិការណ៍បាល់ទះពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ឆ្នាំ២០១៥ ក្រោមកិច្ចសហការ ជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុនស្រាបៀរលីអូ ។

សម្រាប់ពូល A គឺក្រុមស្នងការនគរបាលខេត្តបាត់ដំបង ជាក្រុមជើងឯកឆ្នាំចាស់ បានលេងឈ្នះក្រុមកងពលតូចអន្តរាគមន៍លេខ៧ ៣-០ ក្នុងពិន្ទុ ២៥-១៥ ២៥-១៧ និង ២៥-១៣ ហើយការចាញ់លើកនេះធ្វើឲ្យក្រុមកងពលតូចអន្តរាគមន៍លេខ៧ ហាលអាវមុនគេ ។
ជាមួយគ្នានោះដែរ ក្រុមបញ្ជាការដ្ឋានអង្គរក្ស “ក” បានចាញ់ក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ២-៣ ក្នុងពិន្ទុ ២៨-២៦ ១៨-២៥ ២៥-១៩ ១០-២៥ និង ២៥-១៧  រីឯ២ប្រកួតរបស់បញ្ជាការដ្ឋានអង្ករក្ស “ក” ឈ្នះ១ ចាញ់១ ចំណែកក្រុមកងពលធំអន្ត រាគមន៍លេខ៣ ដោយ៣ប្រកួតឈ្នះទាំងអស់ មានសិទ្ធិឡើងវគ្គបន្តដែរ ។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ទោះបីពូលនេះនៅសល់ការប្រកួតរវាងក្រុមសាលា ខេត្តកំពង់ចាម ជាមួយក្រុមកងពលតូចលេខ៣១ ការពារកោះឆ្នេរក៏ដោយ ក៏ក្រុមទាំង២នេះ លេងបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះក្រុមក្រសួងមហាផ្ទៃ និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles