Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

iPad ជំនាន់​ថ្មី​ស្ដើង និង​ស្រាល​ជាង​ម៉ូដែល​មុន

$
0
0

កាលពីថ្ងៃចន្ទម្សិលមិញនេះ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន Apple បានកំណត់យកថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០១៣ សម្រាប់ធ្វើការបង្ហាញ iPhone ជំនាន់ថ្មី ប៉ុន្តែដំណឹងនេះ គ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ។

ដោយឡែកនៅថ្ងៃនេះវិញ សារព័ត៌មាន Wall Street Journal បាននិយាយថា ក្រុមហ៊ុន Apple កំពុងតែរៀបចំធ្វើការបង្ហាញ iPad អេក្រង់ទំហំ ៩,៧អ៊ីង ដែលស្ដើងជាង iPad មុន។

សារព័ត៌មាន Wall Street Journal នៅមិនទាន់ទទួលបាន ព័ត៌មានអ្វីច្រើននោះទេ គ្រាន់តែដឹងថា iPad ជំនាន់ថ្មីស្ដើង និងស្រាលជាងមុន ព្រមទាំងមានលក្ខណៈ ពិសេសជាច្រើនទៀត ដែលខុសប្លែកពីម៉ូដែលមុន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានពន្យារពេលក្នុងការបង្ហាញ iPad និង iPhone ហើយបើ តាមប្រភពព័ត៌មាន ជាច្រើនបានឲ្យដឹងថា ឧបករណ៍ទាំងពីរនេះ នឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០១៣នេះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles