Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តុលាការស្វីស ធ្វើបត្យាប័ន ជាមួយអាម៉េរិក ដើម្បីចាត់ការមន្រ្តីពុករលួយ FIFA

$
0
0

ស្វីស៖ តុលាការនៃប្រទេសស្វីស បានសម្រេចធ្វើ បត្យាប័ន (Extradite) ជាមួយប្រទេសអាម៉េរិកក្នុងការបញ្ជូនខ្លួនមន្រ្តី ជាន់ខ្ពស់ពុករលួយរបស់ FIFA មួយរូបក្នុងចំណោម៧រូប ដើម្បីឲ្យតុលាការអាម៉េរិកធ្វើកាត់ទោសទៅតាមផ្លូវច្បាប់ ។

ក្នុងសេចក្តីថ្លែការណ៍របស់សហព្រះរាជអាជ្ញាស្វីស ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Reuters បានឲ្យដឹងថា “មន្រ្តីជាន់ខ្ពស់ FIFA មួយរូបក្នុងចំណោម៧រូប ដែលតុលាការស្វីស បានសហការជាមួយ FBI របស់អាម៉េរិកចាប់ខ្លួន បានកាលពីចុងខែឧសភា ឆ្នាំ២០១៥ ដោយបានបញ្ជូនទៅកាន់អាម៉េរិក១រូបហើយនៅថ្ងៃទី១៥ កក្កដា ម្សិលមិញរួមដំណើរជាមួយនឹង ប៉ូលិសអាម៉េរិក៣នាក់ផ្សេងទៀត ហោះចេញពីទីក្រុង Zurich ទៅកាន់ទីក្រុងញូវយ៉ក ដោយពុំបាន បញ្ជាក់ថា ឈ្មោះអ្វីនោះទេ” ។

តែយ៉ាងណាក៏ដោយ តាមប្រភពដែលបានខ្សឹបប្រាប់ Reuters នោះគឺលោក Jeffrey Webb អតីតអនុប្រធាន FIFA ហើយក៏ជាប្រធានសហព័ន្ធបាល់ទាត់ប្រចាំតំបន់អាម៉េរិកខាងជើង (CONCACAF) ផងដែរ ។

សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះតុលាការស្វីសបានសហការជាមួយ FBI ចាប់បានមន្រ្តីកំពូលៗ FIFA បាន៧ រូបហើយក្នុងចំណោមបក្ខពួក១៤នាក់ ដែលមានការជាប់ពាក់ព័ន្ធអំពើពុករលួយអស់រយៈពេល ជាង២៤ឆ្នាំមកនេះ និងចំនួនទឹកប្រាក់ ១៥០លានដុល្លារ ដែលត្រូវបានប្រើក្នុងការបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup 2018 និង 2022 តែពុំមានឈ្មោះប្រធាន FIFA បច្ចុប្បន្នលោក Sepp Blatter នោះទេ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles