Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

iPhone ស៊េរីថ្មី ដែល​នឹង​ចេញ​លក់ នៅ​ខែ​ក្រោយ​នេះ មាន​ពណ៌មាស

$
0
0

ព័ត៌មានជាច្រើនបានចុះផ្សាយពី iPhone ស៊េរីថ្មី ដោយខ្លះថា iPhone ជំនាន់ថ្មីឈ្មោះ iPhone 5S ហើយកាលពីចុងសប្ដាហ៍ មុនលេចឮថាជា iPhone 5G ទៅវិញ។

ដោយឡែកនៅថ្ងៃនេះ សារព័ត៌មានជប៉ុន Mac Otakara បានចុះផ្សាយថា iPhone ជំនាន់ថ្មី ឈ្មោះ iPhone 5S ហើយ iPhone តម្លៃទាបឈ្មោះ iPhone 5C និងចំណុច ពិសេសមួយទៀត ដែលមិនទាន់មាន សារព័ត៌មានណា ចុះផ្សាយនោះគឺថា iPhone ស៊េរីថ្មីនេះមានពណ៌មាស ។

ប្រភពខាងលើបានបញ្ជាក់ថា iPhone ជំនាន់ថ្មីបានបន្ថែម ពណ៌មាសមួយទៀត ដោយកាលពីមុន មានតែពណ៌ស និងខ្មៅ ។

គួរបញ្ជាក់ផងដែរថា មុននេះ មានព័ត៌មានថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone ជំនាន់ថ្មីនៅថ្ងៃទី១០ខែកញ្ញា ខាងមុខ ប៉ុន្តែនេះគ្រាន់តែជា ព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ ព្រោះថា Apple មិនទាន់ប្រកាសជា ផ្លូវការនោះទេ៕


Viewing all articles
Browse latest Browse all 4895

Trending Articles