កាលពីចុងសប្ដាហ៍មុន អ្នកស្រី Sheryl Sandberg ប្រធានកិច្ចការទូទៅ របស់ក្រុមហ៊ុន Facebook បានលក់ភាគហ៊ុន មួយចំនួនដោយ ទទួលបានទឹកប្រាក់ ៩១លានដុល្លារអាមេរិក។
យោងតាមគណៈកម្មការមូលបត្រ និងប្ដូរប្រាក់របស់ សហរដ្ឋ អាមេរិកបានឲ្យដឹងថា កាលពីចុងសប្ដាហ៍មុន ភាគហ៊ុនរបស់ Facebook បានកើនឡើង ភ្លាមៗនោះ អ្នកស្រី Sandberg ក៏បានឆ្លៀតឱកាស លក់ភាគហ៊ុនមួយចំនួន ដែលទទួលបានទឹកប្រាក់ ៩១លានដុល្លារអាមេរិក។
គណៈកម្មការមូលបត្រ និងប្ដូរប្រាក់ បានបញ្ជាក់ឲ្យ ដឹងបន្ថែមទៀតថា អ្នកស្រី Sandberg នៅមានភាគហ៊ុន ជាច្រើនទៀតក្នុងក្រុមហ៊ុន Facebook ដែលគិតជា ទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ដែលអាចឲ្យអ្នកស្រី ក្លាយជាសេដ្ឋី មួយរូបផងដែរ។
អ្នកស្រី Sandberg បានចូលបម្រើការងារ នៅក្នុងក្រុមហ៊ុន Facebook កាលពីឆ្នាំ ២០០៨ ហើយប្រាក់ចំណូល របស់អ្នកស្រីក៏ ចាប់ផ្ដើមកើនឡើង តាមនោះផងដែរ ដោយសារតែអ្នកស្រី ត្រូវបានក្រុមហ៊ុនចែក ភាគហ៊ុនមួយចំនួនឲ្យគាត់ ជាពិសេសអ្នកស្រី ក៏បានទិញថែមផងដែរ៕