អវកាស៖ ក្រុមអវកាសយានិកបានរកឃើញ ក្រុមផ្កាយដំបូងគេបង្អស់ ដែលបានកកើត ឡើងដោយឧស្ម័នអ៊ីដ្រូហ្សែន នាយុគសម័យដំបូង នៃការបង្កើតចក្រវាឡ (Galaxy) ។
យោងតាមក្រុមអ្នកវិទ្យាសាស្រ្ត នៃមន្ទីរពិសោធន៍ អឺរ៉ុបភាគអាគ្នេយ៍បានឲ្យដឹងថា ផ្កាយមួយក្រុមដែលមិនត្រូវបាន មើលឃើញតាំងពីយូរលង់ណាស់មកហើយ ត្រូវបានគេរកឃើញនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ។ ក្រុមផ្កាយនេះត្រូវបានឲ្យដឹងថា បានកើតចេញពីឧស្ម័នអ៊ីដ្រូហ្សែន (H2) និងសារធាតុផ្សេងៗទៀតនៅក្នុងលំហអាកាស ។
ក្រុមផ្កាយនេះត្រូវបានគេស្គាល់ថា ជាក្រុមផ្កាយចាស់ តែមានពន្លឺយ៉ាងភ្លឺចិញ្ចែងចិញ្ចាច នៅក្នុងចង្កោមកាឡាក់ស៊ី CR7 ។ ម្យ៉ាងវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្ត ប្រើប្រាស់កែវយឺត ដ៏ធំនៃមន្ទីរពិសោធន៍អឺរ៉ុបភាគអាគ្នេយ៍ ដើម្បីពិនិត្យមើលកាឡាក់ស៊ី និងផ្កាយដែលមាន អាយុកាលជាង៨០០លានឆ្នាំនេះ ក្នុងខណៈពេលដែលចក្រក្រវាឡមានអាយុកាល ១៣,៧ កោដឆ្នាំ ។
ដោយឡែក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្នុងលំហនៃចង្កោមផ្កាយទាំងអស់របស់ កាឡាក់ស៊ី CR7 គ្មានឧស្ម័នណាធ្ងន់ជាង ឧស្ម័នអេល្យូមនោះទេ ។ ក៏ប៉ុន្តែតាមការសិក្សាបានឲ្យដឹងថា ក្រុមផ្កាយទាំងនោះត្រូវបានបង្កើតឡើង ដោយអាតូមធ្ងន់ដំបូងគេមួយប្រភេទ ៕