Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

គួច ដានី បន្ដរួមរស់ជាមួយភ្នំពេញ ក្រោនសាជាថ្មី ក្រោយ​បរាជ័យរកក្លឹបនៅបរទេស

$
0
0

ភ្នំពេញ៖ កីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី បាន សម្រេចចិត្តចូលលេងឲ្យក្លឹបជើងឯកលីកកំពូលកម្ពុជា ៥សម័យកាល ភ្នំពេញក្រោន ជាលើកទី២ បន្ទាប់ពីកីឡាករខ្សែបម្រើរូបនេះ បរាជ័យក្នុងដំណើរស្វែងរកក្លឹបបរទេសដូចជា ជប៉ុន និងប្រទេសនៅតំបន់អឺរ៉ុប ដើម្បីប្រកបអាជីពបាល់ទាត់របស់ខ្លួន មិនបានសម្រេចដូចបំណងនោះ ។

យោងតាម Facebook របស់ក្លឹបភ្នំពេញក្រោនបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនានេះ ដានី បានវិលមកចុះកិច្ចសន្យាលេងឲ្យ ក្លឹបសាជាថ្មី ខណៈកីឡាករកូនកាត់រូបនេះ ធ្លាប់បានជួយភ្នំពេញក្រោនម្ដងរួចមកហើយកាលពី League ឆ្នាំ២០១២ មុននឹងរូបគេចាកចេញទៅលេងឲ្យក្លឹបបៀលប្រាយយូណាយធីត និងក្លឹបត្រាយអាស៊ី ចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៤ កន្លងទៅនោះ ។

ប៉ុន្ដែមុននឹងត្រឡប់មករួមរស់ជាមួយក្លឹបភ្នំពេញក្រោន ដើម្បីត្រៀមប្រយុទ្ធក្នុង League រដូវកាលថ្មី ដែលនឹងចាប់ផ្ដើមនៅដើមខែកក្កដា ខាងមុខនេះ ដានី ក៏ធ្លាប់បានស្វែងរកក្លឹបនៅជប៉ុន និងអឺរ៉ុប ដើម្បីប្រកបអាជីពបាល់ទាត់របស់ខ្លួនផងដែរ ប៉ុន្ដែធ្វើតេស្ដមិនជាប់ ទើបគេសម្រេចចិត្តមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាវិញ ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករមាឌល្អិតកម្ពស់ទាប តែរត់លឿនរូបនេះ ក៏ធ្លាប់ជួយក្រុម Daniel របស់កម្ពុជា ឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ Tiger Street នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ ២០១៤ កន្លងទៅទៀតផងដែរ ។

សម្រាប់ការវិលត្រឡប់មកលេងជាមួយលោក Sam Schweingruber គ្រូធំប្រចាំក្លឹបនេះដែរ គេជឿជាក់ថា ដានី នឹងមានឱកាសច្រើន ក្នុងការបញ្ចេញសមត្ថភាពដ៏ពិសេសរបស់ខ្លួន ព្រោះកន្លងមក គេតែងតែបង្ហាញខ្លួននៅលើទីលាន ជាមួយនឹងវត្តមានជម្រើស១១នាក់ ដំបូង ហើយ គួច ដានី ក៏ជាកីឡាករវ័យឆ្លាតមួយរូប ដែលស្ថិតក្នុងក្រសែភ្នែកលោក Sam ផងដែរ ។

ចំពោះ គួច ដានី វិញគេបានបញ្ជាក់ឲ្យដឹងដែរថា «ខ្ញុំពិតជាមានការរំភើបខ្លាំងណាស់ នៅក្នុងការចូលរួមជាមួយក្លឹប ភ្នំពេញក្រោន ជាមួយនឹងពហុកីឡដ្ឋានថ្មី ហើយអ្វីៗគ្រប់យ៉ាង គឺត្រូវផ្លាស់ប្តូរឡើង ដើម្បីបង្កើនភាពអស្ចារ្យជាងមុន ។ ខ្ញុំជឿថា ខ្ញុំនឹងជួយឲ្យភ្នំពេញក្រោន ឈ្នះជើងឯកលីកកំពូលសាជាថ្មីម្តងទៀត ហើយខ្ញុំក៏ត្រៀមខ្លួន ដើម្បីជួយក្លឹប សម្រាប់ការចូលរួមប្រកួតពាន រង្វាន់អន្ដរជាតិផ្សេងៗផងដែរ» ៕


Viewing all articles
Browse latest Browse all 4895

Trending Articles