Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ម្ចាស់ផ្ទះសិង្ហបុរី កំ​ពុង​តែ​នាំ​មុខ​គេ​នៅ SEA Games ពីការ​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ

$
0
0

សិង្ហបុរី៖ ក្នុងនាមជាម្ចាស់ផ្ទះ ក៏ដូចជាមានគ្រប់ប្រភេទកីឡា ចូលរួមច្រើនជាងគេនោះ បានធ្វើឲ្យអត្តពលិកសិង្ហបុរីបាន កំពុងតែនាំមុខគេ ជាបណ្តោះអាសន្ន ពីការឈ្នះមេដាយបានចំនួន៤គ្រឿងច្រើនជាងគេ គិតត្រឹមព្រឹកថ្ងៃពុធ ទី០៣ ខែ មិថុនា ឆ្នាំ២០១៥ មុនពេល SEA Games លើកទី២៨ប្រកាសបើកជាផ្លូវការនៅថ្ងៃទី០៥ ខានស្អែកនេះ ។

តាមរយៈគេហទំព័រ SEA Games ផ្លូវការបានឲ្យដឹងថា ក្នុងចំណោមទាំង៤មេដាយ ដែលសិង្ហបុរីកំពុងតែកាន់កាប់នេះ ក្នុងនោះមានមេដាយមាស២គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿងក្នុងចំណោម៣ប្រទេសផ្សេងទៀតមានថៃ ឈ្នះមេដាយមាស២គ្រឿង ខណៈម៉ាឡេស៊ី និងវៀតណាម បានម្នាក់១គ្រឿងដូចគ្នា ។

ជាមួយគ្នានោះដែរ សម្រាប់កម្ពុជា វិញពុំទាន់បានឈ្នះមេដាយណាមួយនៅឡើយទេ បន្ទាប់ពីប្រភេទកីឡាវាយកូនឃ្លី លើតុដែលបានចាប់ផ្តើមមុនគេ ពុំឈ្នះមេដាយអ្វីទេ មុនពេលដែលបាល់ទាត់ U-23 ចាប់ផ្តើមបើកឆាកប្រកួតទល់នឹង ហ្វីលីពីនម៉ោង ៧៖៣០ នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ជាប្រភេទកីឡាទី២ក្នុងចំណោម ២២ប្រភេទកីឡាដែលកម្ពុជា បញ្ជូនទៅចូលរួមលើកនេះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles