Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បែកធ្លាយ​បន្ទះ​អេក្រង់ iPad ជំនាន់ថ្មី

$
0
0

មួយរយៈក្រោយនេះ មានព័ត៌មានចចាមអារ៉ាម ជាច្រើនបានចុះផ្សាយអំពី iPhone ជំនាន់ថ្មី និង iPhone តម្លៃទាប ប៉ុន្តែសម្រាប់ព័ត៌មាន iPad ជំនាន់ថ្មីហាក់ដូច ជាស្ងប់ស្ងាត់ ទើបតែថ្ងៃនេះបែកធ្លាយ រូបភាពបន្ទះអេក្រង់ និងផ្នែក Hardware មួយចំនួន។

អតិថិជនរបស់ Apple កំពុងតែទន្ទឹងរង់ចាំ ការបង្ហាញខ្លួនរបស់ iPad ជំនាន់ថ្មីទី៥ ដោយម្នាក់បានរំពឹងថា វានឹងអស្ចារ្យជាងមុន ប៉ុន្តែការទន្ទឹងរង់ចាំហាក់ ដូចជាយូរបន្តិចហើយ ព្រោះថាក្រុមហ៊ុន Apple បានពន្យារ ពេលក្នុងការបង្ហាញ។

យោងតាម MacFixiAustralia ដែលបានចុះផ្សាយ កាលពីថ្ងៃសុក្រ ម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ iPad ឲ្យ Apple កំពុងតែផលិត iPad ជំនាន់ថ្មីដែលទំហំ នៃអេក្រង់គឺនៅដដែល មានន័យថា ទំហំវាប៉ុននឹង iPad ជំនាន់មុន។

ប្រភពខាងលើនេះមិនបាន បង្ហើបឲ្យដឹងច្រើននោះទេ គ្រាន់តែបង្ហាញនូវ បន្ទះអេក្រង់និងគ្រឿង មួយចំនួនរបស់ iPad ជំនាន់ថ្មី ព្រមទាំងបានអះអាងថា នេះជា iPad ជំនាន់ថ្មី៕


Viewing all articles
Browse latest Browse all 4895

Trending Articles