Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ្នកគាំទ្រ កំពុងសម្រុក ចូល​ទិញ​សំបុត្រ ចូល​ទស្សនា ការ​ប្រកួត​មិត្ត​ភាព កម្ពុជា​-​ឡាវ យ៉ាង​ច្រើន​កុះករ នៅ​មុខ​ស្តាត​អូឡាំពិក

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបណ្តា អ្នកគាំទ្រ វិស័យបាល់ទាត់ បានសម្រុកចូល ទិញសំបុត្រ ចូលទស្សនា យ៉ាងច្រើនកុះករ នៅមុខស្តាតអូឡាំពិកនាព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនានេះ ដើម្បីចូលរួមទស្សនានៃការប្រកួត លក្ខណៈមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឡាវ នាម៉ោង ៦៖៣០ នាទីល្ងាច នេះនៅស្តាតអូឡាំពិក ។

សំបុត្រដែលដាក់លក់ ដោយសហព័ន្ធកីឡា បាល់ទាត់កម្ពុជា FFC មាន៤ ប្រភេទសម្រាប់ទិញគឺតម្លៃ ២០០០០៛, ១៥០០០៛, ១០០០០៛ និង ៥០០០៛  ។ ក្នុងមិត្តភាពម្ចាស់ផ្ទះលើកទី១ មុនទៅចូលរួមលេង ក្នុងវគ្គជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ីជាបន្តទៀត ដែលនឹងចាប់ផ្តើមឡើង នាថ្ងៃទី១១ ខែមិថុនា ខាងមុខនេះដែរហើយរបស់ក្រុម ដែលកំពុងឈរ នៅចំណាត់ថ្នាក់លេខ ១៧៩ កម្ពុជា និងលេខ១៧៨ ឡាវ ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA ។

នេះជា១ប្រកួតមិត្តភាពអន្តរជាតិ ចុងក្រោយរវាងក្រុមទាំងពីរ មុនទៅចូលរួមលេង វគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ីនៃយុទ្ធនាការ World Cup 2018 នៅរុស្ស៊ី ដោយកម្ពុជាស្ថិតក្នុងពូល E ត្រូវប្រជែងជាមួយ ក្រុមជម្រើសជាតិជប៉ុន ស៊ីរី អាហ្វហ្គានីស្ថាន និងសិង្ហបុរី ខណៈដែលគូប្រជែង ល្ងាចនេះឡាវ ស្ថិតក្នុងពូល G ជាមួយក្រុមកូរ៉េខាងត្បូង គុយវ៉ែត លីបង់ និងមីយ៉ាន់ម៉ា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles