Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

១សប្ដាហ៍ទៀតប៉ុណ្ណោះ វគ្គប្រកួតវិលជុំនៃ ពាន Khmer Real Estate-Cup នឹង បញ្ចប់

$
0
0

ភ្នំពេញ៖ ធ្មេចបើកៗ ពានរង្វាន់បាល់ទាត់មិនអាជីព Khmer Real Estate រដូវកាលទី៤ ឆ្នាំ២០១៥ នៅសល់តែមួយ សប្ដាហ៍ទៀត ប៉ុណ្ណោះនឹងបញ្ចប់ការប្រកួតវិលជុំ និងសន្សំ ពិន្ទុតាមពូលហើយ ខណៈមកដល់ពេលនេះបានរកឃើញ ក្រុមជើងខ្លាំងមួយចំនួនដែលត្រូវឡើង ទៅប្រកួតវគ្គ៨ក្រុមចុងក្រោយផងដែរ ។

សម្រាប់លទ្ធផលការប្រកួតសប្ដាហ៍ចុងក្រោយ ឬសប្ដាហ៍ទី៨ ដែលធ្វើនៅលើទីលាន My Team កាលពីចុងសប្ដាហ៍ មុននេះ ក្រុមខណ្ឌពោធិសែនជ័យ បានប្រកួតឈ្នះក្រុមបាសាក់ ក្នុងលទ្ធផល ៦-២ ក្រុម HPL បានប្រកួតឈ្នះក្រុម Canteen ក្នុងលទ្ធផល ៥-២ ក្រុម Cristiniar Tours ប្រកួតឈ្នះក្រុម Khmer United ដោយលទ្ធផល ៣-២ ខណៈ ក្រុមព្រៃសាលាបរាជ័យក្រោមថ្វីជើងក្រុម Amru ក្នុងលទ្ធផល ៨-៣ និងក្រុម TyGi ប្រកួតឈ្នះក្រុម Union ក្នុងលទ្ធ ផល ៣-០ ។

ប៉ុន្ដែមកដល់ពេលនេះកៅអី Top-4 ដែលត្រៀមខ្លួនឡើងទៅលេងវគ្គបន្ដ គឺមានក្រុមខណ្ឌពោធិសែនជ័យ រកបាន១៧ពិន្ទុក្នុងដៃ ក្រុម Khmer United និងក្រុម HPL ដែលរកបាន១៦ពិន្ទុដូចគ្នា ហើយក៏ជាបេក្ខភាពត្រូវឡើងដោយសារ មានគ្រាប់បាល់ចំណេញច្រើន លើកលែងតែក្រុម Cristiniar Tours ដែលកំពុងតែភ័យបុកពោះ ព្រោះមាន ១៦ពិន្ទុនឹង គេដែរ តែមានគ្រាប់បាល់ចំណេញតិច ហើយបើ១ប្រកួតចុងក្រោយចាញ់នោះ គឺមិនអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយ បានឡើយ ក្នុងករណីក្រុម TIGI ឈ្នះមួយប្រកួតទៀត និងរកបានគ្រាប់បាល់ចំណេញលើសពី៨គ្រាប់ ។

ដោយឡែកពូល B ដែលប្រកួតនៅលើទីលានដំរីសវិញ ក្រុមកំពូលតារាង RFL បានយកឈ្នះក្រុមណារីតា ដោយលទ្ធ ផល ៤-២ ប៉ុន្ដែក្រុមទាំងពីរ សុទ្ធតែមានកៅអីវគ្គ៨ក្រុមចុងកក្រោយ ព្រោះមានពិន្ទុច្រើនជាងគេដាច់ ដោយក្រុម RFL ទទួលបាន២១ពិន្ទុ សម្រាប់៨ប្រកួតរបស់ខ្លួន និងក្រុមទទួលបាន១៩ពិន្ទុ ។ រីឯក្រុម Anvaya Keila ក៏មានឱកាស ឡើងដោយស្វ័យប្រវត្តិផងដែរ បន្ទាប់ពីរកបាន៣ពិន្ទុបន្ថែម ក្រោយប្រកួតឈ្នះក្រុម V.Train ក្នុងលទ្ធផល ៤-២ ដូចគ្នា ធ្វើឲ្យ Anvaya Keila មាន១៨ពិន្ទុក្នុងដៃ ខណៈការបរាជ័យរបស់ក្រុម V.Train បានប្រឈមនឹងការធ្លាក់ចេញពីវគ្គបន្ដ ព្រោះទើបរកបាន១៣ពិន្ទុ ។

ចំណែកឯគូប្រជែងដ៏សំខាន់របស់ក្រុម V.Train គឺមានក្រុមនិស្ស័យ និងក្រុម YFC ដែលរកបាន១២ពិន្ទុក្នុងដៃស្មើគ្នា បន្ទាប់ពីរកបាន៣ពិន្ទុទៀត ក្នុងនោះក្រុមនិស្ស័យ ប្រកួតឈ្នះក្រុម Goodhill ក្នុងលទ្ធផល ៤-១ និងក្រុម YEC ប្រកួតឈ្នះក្រុម Heng Asia ក្នុងលទ្ធផល ៤-០ ។ ដូច្នេះប្រសិនបើ V.Train ចាញ់១ប្រកួតចុងក្រោយ ក្រុមពួកគេនឹងអាច ធ្លាក់ ដោយសារក្រុមនិស្ស័យ និងក្រុម YFC ក៏ត្រូវការកៅអីវគ្គ៨ក្រុមចុងក្រោយដែរ ។ រីឯក្រុមខ្លាស បានត្រឹមប្រកួត បង្គ្រប់កិច្ចយកឈ្នះលើក្រុម Multime Media ដោយលទ្ធផល ៥-១ តែប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles