Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ស្វាយរៀង ចាញ់ហើយ ក្រោមថ្វីជើងរបស់ក្រុម Albirex Niigata ដោយលទ្ធផល ២-១

$
0
0

ភ្នំពេញ៖ ក្រុមបាល់ទាត់មកពីខេត្តស្វាយរៀងដែលលេងតំណាងឲ្យកម្ពុជា បានបរាជ័យ១ប្រកួតហើយនៅថ្ងៃបើកឆាក នៃវគ្គជម្រុះពានរង្វាន់ Singapore Cup ឆ្នាំ២០១៥ ក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Albirex Niigata ដោយលទ្ធផល បច្ចេកទេស ២-១ ល្ងាចមិញនេះ ។

ការស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Ihata នៅនាទីទី១៩ ពិតជាមិនធ្វើឲ្យក្រុមម្ចាស់ផ្ទះមួយនេះខកបំណងឡើយ បើ ទោះជា កីឡាករសញ្ជាតិជប៉ុន Reijin Tani ស៊ុតគ្រាប់តាមស្មើវិញនៅនាទីទី២៥ ក៏ដោយ មុនពេលដែលកីឡាករ Kawata រកបានគ្រាប់ជ័យជំនះនៅនាទីទី៦៩ ក្នុងការទទួលបាន៣ពិន្ទុនៅថ្ងៃបើកឆាកតែម្តង ។

នេះជាការរងបរាជ័យលើកទី២របស់ក្រុមស្វាយរៀង ក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Albirex Niigata ក្រោយពេលឆ្នាំ ២០១៤ កន្លងទៅស្វាយរៀងបានចាញ់រហូតដល់ទៅ ៣-០ ម្តងមកហើយ តែគ្រាប់របូតមានចំនួនតិចជាងមុន និងអាច បំប៉ោងសំណាញ់ទីក្រុមខ្លាំងបាន១គ្រាប់ផងដែរ ហើយក៏មិនអាចទទួលបានរង្វាន់លើកទឹកចិត្តចំនួន ៥០០០ ដុល្លារផងដែរពីលោក ឌី វិជ្ជា ម្ចាស់ក្លឹបក្រុមបាល់ទាត់ខេត្តស្វាយរៀងតែម្តង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles