Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បិទវគ្គបំប៉នស្តីពីវិន័យ និង​ក្រម​សីលធម៌​ដល់​មន្ត្រី​ដឹក​នាំ គ្រូ​បង្វឹក គ្រូ​ជំនួយ អត្ត​ពលិក​មុន​ទៅ​លេ​ង SEA Games

$
0
0

ភ្នំពេញ៖ វគ្គបំប៉នស្តីពីវិន័យ និងក្រមសីលធម៌ដល់មន្ត្រី ដឹកនាំគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ដែលត្រូវទៅ ចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០១៥ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ចប់ហើយនាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥ នេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

ក្នុងឱកាសពិធីបិទវគ្គបំប៉នដោយមានការអញ្ជើញចូលរួមពីលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និង កីឡាលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងលោក ប៊ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាលោក ប៊ុន សុខ បានរាយការណ៍ជូនគណៈអធិបតីថា វគ្គបំប៉នវិន័យ និងក្រម សីលធម៌មានរយៈពេល៣ថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន២១៩នាក់ គ្រូបង្វឹក ៤៤នាក់ កីឡាករ១៤៥ និងកីឡា ការិនី ៣០នាក់ ក្រៅពីនេះមានគ្រូបង្វឹកកីឡាករ-កីឡាការិនី៦៣នាក់ មិនបានចូលរួមវគ្គបំប៉ននេះ ដោយជាប់ធ្វើការហ្វឹក ហាត់ក្រៅប្រទេសរួមមាន ទូកប្រពៃណី និងសីប៉ាក់តាក្រហាត់នៅប្រទេសមីយ៉ាន់ម៉ា ខណៈដែលកីឡា វ៉ូវីណាម អត្តពលកម្ម ហាត់នៅប្រទេសវៀតណាម ។  

លោកបានបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គនេះ នឹងទទួលបាននូវពិន័យជាច្រើន និងគោរពការចាត់តាំង គោរពវិន័យ សេចក្តីថ្លៃថ្នូរដែលនាំមកនូវជ័យជំនះពេលនោះទង់ជាតិរបស់យើងត្រូវគេបង្ហូតឡើង ហើយត្រូវបានគេ គោរពនោះជាមោទនភាពរបស់ជាតិយើង ។  

គួរបញ្ជាក់ថា ការប្រកួតកីឡាថ្នាក់តំបន់អាស៊ាន លើកទី២៨ នៅប្រទេសសិង្ហបុរីឆ្នាំនេះ កម្ពុជាត្រៀមបញ្ជូនកីឡា២២ ប្រភេទកីឡាមានដូចជា តេក្វាន់ដូ ប៉េតង់ សីប៉ាក់តាក្រ ប្រណាំងទូកប្រពើណី វូស៊ូ យូដូ ប្រដាល់សកល វាយកូនបាល់ បាល់ទះក្នុងសាល បាល់ទាត់ អត្តពលកម្ម កាយសម្ព័ន្ធ ហែលទឹក ទ្រីយ៉ាត្លុង បាល់បោះ វាយកូនឃ្លីលើតុ វាយសី គុនដាវ ជិះសេះ វាយកូនហ្គោល និងបាល់ឱប ៕


Viewing all articles
Browse latest Browse all 4895

Trending Articles