ក្រុងឡុងដ៍៖ ក្រុមឡើងជើងដល់ចំណុចកំពូលតោខៀវ Chelsea បានបង្កបញ្ហាដ៏ចម្រូងចម្រាសជាខ្លាំង នៅអំឡុងពេល ចាញ់ក្រុមម្ចាស់ផ្ទះ West Bromwich Albions ដោយលទ្ធផលស្ពឹកមុខ ៣-០ កាលពីរាត្រីថ្ងៃចន្ទដើមសប្តាហ៍នេះប្រចាំ សប្តាហ៍ទី៣៧នៃ Premier League ។
ក្នុងការបង្កភាពភា្ញក់ផ្អើលដូចក្នុងវីដេអូឃ្លីបខាងក្រោមនេះ ដំបូងឡើយកីឡាករខ្សែប្រយុទ្ធ Diego Costa បានប៉ះទង្គិច ជាមួយនឹងខ្សែការពារក្រុម West Brom រហូតដល់ទៅ៣នាក់ដែលត្រូវបានលោកអាជ្ញាកណ្តាលពិន័យកាតលឿង Diego Costa តែមិត្តរួមក្រុមជនជាតិអេស្ប៉ាញ Cesc Fabregas បានបង្ហាញការមិនពេញចិត្ត និងបានទាត់បាល់ចំ កីឡាករដែលកំពុងតែតវ៉ា ជាមួយនឹងអាជ្ញាកណ្តាល ដែលធ្វើឲ្យលោកអាជ្ញាកណ្តាល ពិន័យកាតក្រហមតែម្តង មុនពេល ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ អង់គ្លេសព្យួរជើង៣ប្រកួតផងដែរក្រោយមក ។
នេះមានន័យថា ៣ប្រកួតទៅមុខទៀតរបស់ Chelsea ពុំមានវត្តមាន Fabregas ជាពិសេសពេលក្រុមតោខៀវមួយនេះ ជួបក្រុមភ្ញៀវឆ្មាខ្មៅ Sunderland ជាកិច្ចបញ្ចប់នារាត្រីម៉ោង ២១:០០ នាទីយប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ មុនលើកពាន Premier League លើកទី៤របស់ក្លឹប ក្នុងទឹកដីនៃកីឡដ្ឋាន Stamford Bridge របស់ខ្លួនតែម្តង ៕
កម្មវិធី ១ប្រកួតចុងក្រោយនៅ Premier League រាត្រីថ្ងៃអាទិត្យនេះ
តារាងពិន្ទុបណ្តោះអាសន្ន ប្រចាំសប្តាហ៍ទី៣៧
វីដេអូ West Brom ស៊ុតបញ្ចូលទី Chelsea ៣-០
វីដេអូកីឡាករ Chelsea និង West Brom ប៉ះទង្គិចគ្នា